ថ្មីៗ នេះ តារាចម្រៀងស្រីខេប៉ុបជើងចាស់ Lee Hyori និងអ្នកម្ដាយបង្កើតរបស់នាង បានចូលរួមជាភ្ញៀវកិត្ដិយស ក្នុងកម្មវិធីរបស់ JTBC “Let’s Travel With Me”។ នេះជាលើកទី ១ ផងដែរ ដែលម្ដាយកូនទាំងពីរបានរួមដំណើរជាមួយគ្នាលើកញ្ចក់ទូរទស្សន៍។
តារាស្រី Lee Hyori បានទម្លាយការពិតថា នាង និងម្ដាយរបស់ខ្លួន មិនសូវមានភាពជិតស្និទ្ធនោះទេ។ ដូច្នេះនាងតែងមានអារម្មណ៍រំភើបខ្លាំង នៅពេលបានដើរកម្សាន្ដជាមួយគ្នា។ កំលុងពេលបង្ហាញខ្លួនក្នុងកម្មវិធី Lee Hyori និងម្ដាយ បាននិយាយដល់ការមានគភ៌ និងទំនាក់ទំនងម្ដាយ រវាងកូនស្រី។



អ្វីដែលគួរឲ្យភ្ញាក់ផ្អើលតារាស្រី Lee Hyori បានលើកឡើងថា នាងបោះបង់ឱកាសយកកូនតាមរបៀបធម្មជាតិហើយ ដោយសារតែវ័យរបស់នាងគឺចាស់ពេក។ នាងចាស់ពេកក្នុងការមានកូនតូចតាមបែបធម្មជាតិ។ នាងក៏មិនចង់ជ្រើសយកវិធីមានកូនតាមវេជ្ជសាស្ដ្រ IVF ឡើយ។ នាងបន្ថែមថា នាងតែងមានបំណងចង់បានកូនម្នាក់ ហើយស្វាមីរបស់នាង និងនាង ពិតជាចង់ក្លាយជាឳពុកម្ដាយ របស់គេ។ ប៉ុន្ដែកត្ដា អាយុ ធ្វើឲ្យលែងមានគំនិត និងបង្ខំខ្លួនឯងយកកូន។
គំនិតក្នុងការបោះបង់ឱកាសយកកូនរបស់តារាស្រី Lee Hyori ពិតជាធ្វើឲ្យម្ដាយរបស់នាងមិនសប្បាយឡើយ។ ប៉ុន្ដែដើម្បីគោរពតាមគំនិតរបស់កូនស្រី ម្ដាយរបស់នាងមិនបានបង្ខិតបង្ខំឡើយ និងលើកទឹកចិត្ដដល់រូបនាងផងដែរ។





គួរបញ្ជាក់ថា Lee Hyori ជាតារាស្រីខេប៉ុបជោគជ័យម្នាក់ នាងក៏ត្រូវគេចាត់ទុកជារៀមច្បងដល៏ល្អម្នាក់ក្នុងវិស័យចម្រៀងខេប៉ុប។ បច្ចុប្បន្ន នាងមានវ័យ ៤៥ ឆ្នាំហើយ។ រូបនាងបានជួបស្វាមីរបស់ខ្លួនលោក Lee Sang-Soon ក្នុងឆ្នាំ ២០១១ និងចាប់ផ្ដើមមើលចិត្ដថ្លើមគ្នា។ រហូតដល់ឆ្នាំ ២០១៣ អ្នកទាំងពីរក៏ប្រកាសរៀបការជាមួយគ្នា ខណៈអ្នកគាំទ្រជាច្រើនចូលរួមអបអរសាទរដល់នាង និងស្វាមី៕

























































Account
Security
Favourite Content