ឡូរ៉ា ម៉ម បង្ហាញមោទកភាពនឹងសមិទ្ធិផល​មិនគួរឱ្យជឿរបស់ក្រុមការងារ សម្រាប់ស៊ីហ្គេម

ប៉ុន្មានថ្ងៃក្រោយផលិតកម្ម បារមី​ ទម្លាក់បទ «ចងចាំសាវតារ» ឬ «LEGACY» ត្រូវទម្លាក់លើទីផ្សារ ឡូ រ៉ាម៉ម ដែលជាតន្រ្តីករ និងអគ្គនាយកប្រតិបត្តិរបស់ផលិតកម្ម បារមី (Baramey Production​) បានបង្ហោះសារបង្ហាញមោទកភាពចំពោះសមិទ្ធិផលដែលមិនគួរឱ្យជឿរបស់ក្រុមការងារ បានពួតដៃគ្នាសាមគ្គីផលិតតន្ត្រីដើម្បីជាតិ ទោះគ្រប់គ្នាមានការហត់នឿយខ្លាំងតាំងពីការរសម្ដែងនៅការប្រគំតន្ត្រី Rolling Loud នៅប្រទេសថៃ និងការប្រគំតន្រ្តីរយៈពេល ៣ ថ្ងៃក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរក៏ដោយ។

តួយ៉ាង នៅយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ អគ្គនាយកប្រតិបត្តិរបស់ផលិតកម្ម បារមី រៀបរាប់យ៉ាងវែងអន្លាយលើទំព័រហ្វេសប៊ុកផ្លូវការថា «ទីបំផុត នាងខ្ញុំមានឱកាសនិយាយអំពីគម្រោងដ៏អស្ចារ្យមួយនេះហើយ។ គ្មានអ្វីដែល ស្រស់បំព្រង ​និងត្រជាក់ភ្នែកជាងការមើលក្រុមការងាររបស់ខ្លួន ពួតដៃគ្នាសាមគ្គីផលិតតន្ត្រីដើម្បីជាតិយើងនោះទេ។ ទោះបីជាពួកគាត់មានការហត់នឿយខ្លាំងតាំងពីការរសម្ដែងនៅការប្រគំតន្ត្រី Rolling Loud និង បុណ្យចូលឆ្នាំខ្មែរ និងមកដល់ការត្រៀមសម្រាប់ពិធីបើក SEAGAMES នាងខ្ញុំពិតជាមានមោទកភាពចំពោះសមិទ្ធិផលដែលមិនគួរឱ្យជឿដែលពួកគាត់បានធ្វើដើម្បីស្វែងរកភាពច្នៃប្រឌិតចេញពី ជម្រៅក្រអៅបេះដូងរបស់ពួកគាត់និងស្វែងរកសំឡេងនៃមោទនភាពសម្រាប់កម្ពុជា។ គម្រោង​នេះ​គឺ​ផ្ដល់ភាពរីករាយ​ជាអនេកសម្រាប់​នាងខ្ញុំ​ ពី​ព្រោះ​ការធ្វើការងារលើគម្រោងនេះសបញ្ជា​ក់ថាយើង​កំពុង​រស់​នៅ​ក្នុង​សម័យ​កាលដ៏​អស្ចារ្យ​មួយ​។ សម័យដែលនៅគ្រប់ទីកន្លែងជុំវិញនាងខ្ញុំ នាងខ្ញុំមើលឃើញខ្មែរមួយដែលរួបរួម ដែលសាមគ្គីជួយរើសសំរាមនៅកីឡដ្ឋាន និងពួតដៃគ្នាគាំទ្រក្រុមកីឡារបស់យើងយ៉ាងអធិកអធម។ នាងខ្ញុំសូមអរគុណអ្នកគ្រប់គ្នាដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងលើគម្រោងមួយនេះ ដោយការប្ដេជ្ញាចិត្ត ស្មារតី ការលះបង់ និង ឆន្ទៈមុតមាំប្រកបដោយភាពច្នៃប្រឌិតរបស់អ្នក គឺជាអ្វីដែលផ្តល់អំណាចដល់ បារមី (Baramey) ឬ អាចនិយាយថា​សមិទ្ធិផលនេះគឺបានមកពីបារមីនៃការប្ដេជ្ញារបស់អ្នកគ្រប់គ្នា។ អរគុណអ្នកគាំទ្រទាំងអស់ដែលគាំទ្រពួកយើងកន្លងមក សូមបន្តស្រលាញ់គាំទ្រ បន្តរក្សាគំនិតសុទិដ្ឋិនិយមរបស់អ្នកទាំងអស់គ្នា ហើយនាងខ្ញុំសង្ឃឹមថាអ្នកគាំទ្រទាំងអស់នឹងចូលរួមច្រៀងជាមួយពួកយើងនៅកីឡដ្ឋាន និងទូទាំងប្រទេសក្នុងពិធីបើក SEAGAMES នេះ!»។

«ចងចាំសាវតារ» ឬ «LEGACY» ជាស្នាដៃថ្មីរបស់ផលិតកម្មបារមី ជាការបកស្រាយរួមគ្នារបស់ BARAMEY CREW ជូនជាពិសេសទៅកាន់អត្ដពលិកកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ ទាំងអស់ ខណៈកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games)។ ក្រុមការងារ បារមីនឹងបង្ហាញវត្តមានក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ​ នៅទីតាំងពហុកីឡដ្ឋានជាតិមរតកតេជោ។

អ្នកគាំទ្រជឿជាក់ថា វត្តមាន វណ្ណដា និងក្រុមការងារ បារមី រួមទាំងសិល្បករ-សិល្បការិនីល្បីៗជាច្រើនទៀត នឹងញ៉ាំងឱ្យពិធីបើកព្រឹត្តិការណ៍ប្រវត្តិសាស្រ្តកាន់តែអស្ចារ្យ អធិកអធមបំផុត សម្រាប់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើក​ដំបូង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មហោស្រពភាពយន្តខ្លីចតុមុខលើកទី១៥ បិទបញ្ចប់ជាមួយរបត់ថ្មីៗ ដែលពណ៌នាមិនអស់មិនហើយ

មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ (CSFF) លើកទី១៥ ដែល​ជា​មហោស្រព​ភាពយន្ត​ខ្លី​អន្តរជាតិ​ដំបូង​គេ និង​តែ​មួយ​គត់​នៅ​កម្ពុជា បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​នូវ​ការ​ប្រារព្ធ​

ភាពយន្តឯកសារ LOOT ផ្លាស់ប្ដូរ​ផ្នត់​​គំនិត​យុវជន​ខ្មែរ​សម័យថ្មី​ ឱ្យ​ងាក​មកស្វែងយល់​ប្រវត្តិសាស្ត្រ និងតម្លៃ​ដួងព្រលឹងដូនតាកាន់តែខ្លាំងលើសការរំពឹងទុក

បន្ទាប់ពីចាក់បញ្ចាំងនៅរោងភាពយន្តបានរយៈពេល ២ សប្ដាហ៍ ភាពយន្តឯកសារ «LOOT: ការវិលត្រលប់មកវិញនៃរតនសម្បត្តិរបស់កម្ពុជា» បន្តទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ