អ្នកជំនួញអនឡាញវ័យក្មេង ឡុង ម៉ានីន ដែលមហាជនស្គាល់ថាជាគូស្នេហ៍តារាចម្រៀង ថុល សុភិទិ ក្នុងថ្ងៃកំណើតឈានចូលវ័យ ២៧ ឆ្នាំបានធ្វើរឿងភ្ញាក់ផ្អើលជាច្រើនដែលមិនត្រឹមសម្រាប់ខ្លួនឯងប៉ុណ្ណោះ តែក៏មានចំណែកសម្រាប់សង្គមផងដែរ។

ក្នុងថ្ងៃកំណើតស្រីស្អាត ឡុង ម៉ានីន បានឱ្យគេដឹកឡានទំនើបតម្លៃខ្ទង់លានដុល្លា ២ គ្រឿងចូលគេហដ្ឋានទាំងព្រឹកព្រលឹម។ ឡានទំនើបទាំង ២ គ្រឿងត្រូវបានម្ចាស់សាមីចេញមកប្រាប់ចំៗថាមានតម្លៃ ១ លានដុល្លារ ទិញដាច់ដោយ១គ្រឿងជារថយន្ត Rolls Royce Cullinan black badge និង១គ្រឿងទៀតជារថយន្ត Ferrari 488 GTB – Rosso Corsa។
មួយវិញទៀត ក្នុងថ្ងៃកំណើតឈានចូលវ័យ ២៧ ឆ្នាំ អ្នកជំនួញអនឡាញរូបនេះបានរៀបចំពិធីជួបជុំដោយបានអញ្ជើញញាតិមិត្ត និងបណ្ដាអ្នកនៅក្នុងវិស័យជំនួញដូចគ្នាចូលរួមជាកិត្តិយស។ ក្នុងថ្ងៃពិសេសនោះដែរ អ្នកនាងត្រូវបានគូស្នេហ៍រូបសង្ហាលុតជង្គង់សុំរៀបការភ្ជាប់ដោយចិញ្ចៀនពេជ្រនៅកណ្ដាលឆាកនៃកម្មវិធី។ សំឡេងហ៊ោកញ្ជ្រៀវស្រែកឱ្យគូស្នេហ៍តារាប្រុសរូបសង្ហា ថុល សុភិទិ យល់ព្រមទទួលក្ដីស្រលាញ់ពីបុរសដ៏ស្មោះស្នេហ៍រូបនេះត្រូវបានស្ងប់ស្ងាត់ទៅវិញព្រមជាមួយស្នាមញញឹមដោយក្ដីរំភើបព្រោះថាម្ចាស់ចិញ្ចៀនព្រមហុចម្រាមដៃឱ្យបុរសជាគូស្នេហ៍បំពាក់ចិញ្ចៀនដែលតំណាងឱ្យពាក្យសន្យាដែលលោកសុំមើលថែអ្នកនាងអស់មួយជីវិតនិងតរៀងទៅ។





ក្រៅអំពីការបំពេញក្ដីសុខឱ្យដល់ខ្លួនឯងនិងក្រុមគ្រួសារអ្នកជំនួញស្រីវ័យក្មេងរូបនេះក៏មិនភ្លេចអើពើចំពោះសង្គមជាតិផងដែរ។ អ្នកនាងបានប្រកាសបរិច្ចាគចំណងដៃក្នុងថ្ងៃកំណើតទាំងអស់ជូនទៅកាន់មណ្ឌលកុមារកំព្រា។ ដោយឡែក អ្នកនាងនៅមិនទាន់បញ្ជាក់ថានឹងបរិច្ចាគទៅកាន់មណ្ឌលមួយណានៅឡើយទេ។
មួយវិញទៀតនេះ ក៏ជាដំណឹងដ៏រីករាយផងដែរថាអ្នកនាងនិងគូរស្នេហ៍បានប្រកាសភ្ជាប់ពាក្យនៅក្នុងខែ ០៨ ឆ្នាំនេះតែម្ដង។ យ៉ាងណាមិញសម្រាប់បងប្អូនមហាជនដែលនិយមគាំទ្រអ្នកជំនួញវ័យក្មេងនិងតារាចម្រៀង ថុល សុភិទិ អាចបន្តតាមដាននៅលើផេកផ្លូវការរបស់អ្នកទាំងពីរសម្រាប់ការអាប់ដេតបន្ថែមទៀត៕
រូបភាព ៖ NIN NIN























Account
Security
Favourite Content