Squid Game រដូវកាលទី ៣ នៅតែឈរលើលំដាប់លេខ ១ ស្របពេលអ្នកវិភាគបង្ហាញមតិខ្វែងគ្នា

យោងតាមនិន្នន័យពី FlixPatrol រដូវកាលទី ៣ នៃរឿង Squid Game បានឡើងដល់ចំណាត់ថ្នាក់កំពូល ក្នុងនាមជាកម្មវិធីទូរទស្សន៍ដែលមានអ្នកទស្សនាច្រើនបំផុតនៅ ៩៣ ប្រទេស ដោយចំណាយពេលត្រឹម ១ថ្ងៃប៉ុណ្ណោះ។ យ៉ាងណាមិញ អ្នកវិភាគពីកាសែត និងទស្សនាវដ្ដីធំៗបង្ហាញមតិចម្រុះ។  

រឿងភាគនិយាយពីល្បែងពិឃាដ ដែលចេញផ្សាយរដូវកាលចុងក្រោយ កាលពីថ្ងៃទី២៧ ខែមិថុនា នេះ គឺជាសាច់រឿងបន្តរបស់តួឯកប្រុស Seong Gi-hun សម្ដែងដោយ Lee Jung-jae ដែលជាម្ចាស់ជយលាភីនៅក្នុងរដូវកាលទី ១។ នៅក្នុងរដូវកាលទី ១ លោកបានត្រឡប់ចូលមកលេងល្បែងនេះ​ម្ដងទៀត ក្នុងគោលបំណងបញ្ឈប់ភាពឃោឃៅ តែបែរជាត្រូជួបរឿងបរាជ័យ។

ខណៈពេលដែលប្រជាប្រិយភាពនៅតែខ្លាំង ក៏ប៉ុន្តែអ្នកវិភាគបានបង្ហាញមតិផ្សេងគ្នាទៅលើសាច់រឿងវគ្គចុងក្រោយ។ ជាក់ស្ដែង កាសែត New York Times បានរិះគន់រដូវកាលនេះថា មានសាច់រឿងរៀបស្មើ និងអាចទស្សន៍ទាយបាន បន្ថែមដោយការអភិវឌ្ឍន៍តួអង្គ និងសាច់រឿងរបស់តួអង្គ សុទ្ធសឹងតែខ្សោយ និងមិនមានភាពចាំបាច់សម្រាប់រឿងទាំងមូល។  

បន្ថែមពីនេះ សារព័ត៌មាន The Guardian បានបង្ហាញថា ភាពឃោរឃៅនៃល្បែង និងសាច់រឿង លែងមានភាពរំជើបរំជួលដូចកាលពីរដូវកាលទី ១។ ស្របពេលដែលកាសែត The Hollywood Reporter យល់ថា សាច់រឿងមិនល្អមើល ហើយមានត្រឹមវគ្គមួយចំនួនប៉ុណ្ណោះដែលគួរឱ្យចាប់អារម្មណ៍។

ដោយឡែក ទស្សនាវដ្ដី TIME វិញ បានសរសើរថា វគ្គចុងក្រោយនេះ ដូចជាដំណើរវិលត្រឡប់ទៅកាន់ឫសគល់ដ៏ឃោរឃៅរបស់រឿង។​ ជាពិសេស ទស្សនាវដ្ដីដដែលនេះ ក៏បានសរសើរបន្ថែមពីការដែលភាពយន្តភាគនេះ បានបញ្ចូលនូវភាពអមនុស្សធម៌របស់ក្រុមមូលធននិយម ទៅក្នុងសាច់រឿងផងដែរ។

នៅលើគេហទំហ័រ Rotten Tomatoes ដែលជាកន្លែងដាក់ពិន្ទុភាពយន្តរបស់អ្នកជំនាញ និងទស្សនិកជន បានបង្ហាញតួលេខថា Squid Game រដូវកាលទី ៣ ទទួលបានពិន្ទុពីអ្នកជំនាញចំនួន ៨១ភាគរយ ស្របពេលដែលទស្សនិកជនបានដាក់ពិន្ទុឱ្យ ៥២ភាគរយ។

ថ្វីបើចំនួននេះមិនតិចពេកក្ដី ក៏ប៉ុន្តែចំនួននេះមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់បើប្រៀបធៀបនឹងរដូវកាលទី ១ នៅពេលដែលពិន្ទុបានលោតខ្ពស់ដល់ ៩៥ភាគរយពីអ្នកជំនាញ និង ៨៤ភាគយពីទស្សនិកជនទូទៅ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកស្រី សុភា បុត្រឈរ ឧបត្ថម្ភ​ថវិកា ១ ម៉ឺនដុល្លារ ដល់អតីតតារាសម្ដែងជើងចាស់ ចាន់រិទ្ធ មេធានី

លោកស្រី សុភា បុត្រឈរ ដែល​ទើប​ទទួល​បាន​ងារ​ជា​ឧកញ៉ា ណូ សុភា កាលពីពេលថ្មីៗនេះ ក្រោយ​បាន​ឃើញ​ពី​ទុក្ខ​លំបាក​របស់​អតីត​តារា​សម្ដែង​ប្រុស​លោក ចាន់រិទ្ធ មេធានី ជួប​ការ​លំបាក​ក្នុង​ជីវិត ព្រម​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ​

ឱក សុគន្ធកញ្ញា បង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិរបស់ក្រសួងអប់រំកម្ពុជា

ក្នុង​នាម​ជា​ទូត​សុឆន្ទៈ​កាយ​រិទ្ធិ​ជាតិ តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា បាន​បង្ហាញ​វត្តមាន​ចូល​រួម​សម្ដែង និង​ច្រៀង​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាតិ​មួយ​ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា របស់​កម្ពុជា នៅ​ក្នុង​ពហុកីឡាដ្ឋាន​

រឿង Teach You a Lesson ត្រូវចិត្តទស្សនិកជន ដោយសារឆ្លុះបញ្ចាំងពីវិបត្តិពិតក្នុងប្រព័ន្ធអប់រំ

ខ្សែភាពយន្តភាគរបស់ Netflix ចំណងជើង Teach You a Lesson កំពុងទទួលបានប្រជាប្រិយភាពលំដាប់សកល ដោយមានសាច់រឿងបានឆ្លុះបញ្ចាំងពីបញ្ហាក្នុងប្រព័ន្ធអប់រំពីសង្គមពិត ព្រមទាំងបង្ហាញដំណោះស្រាយដែល

Dilraba Dilmurat ធ្វើឱ្យអ្នកគាំទ្រចំហមាត់ជាមួយការត្រឡប់មកកម្រាលព្រំក្រហមវិញក្រោយបាត់មុខជិត ២ ឆ្នាំ

តារាសម្តែងស្រីចិនលំដាប់ជួរមុខ Dilraba Dilmurat បានធ្វើការវិលត្រឡប់មកកាន់ពន្លឺភ្លើងកាមេរ៉ាវិញយ៉ាងកក្រើក នៅក្នុងកម្មវិធីរាត្រីភាពយន្ត និងទូរទស្សន៍ចិនឆ្នាំ ២០២៦ (China Film & Television Night) នាទី

២០ ឆ្នាំក្រោយចេញស្នាដៃដំបូង Taylor Swift ទទួលងារជាកំពូលអ្នកនិពន្ធស្រីវ័យក្មេងបំផុតក្នុងបញ្ជីកិត្តិយស Songwriters Hall of Fame

Taylor Swift ថ្មីៗនេះបានក្លាយជាស្ត្រីមានអាយុក្មេងជាងគេបំផុត ដែលត្រូវបានចាត់បញ្ចូលទៅក្នុងបញ្ជីកំពូលអ្នកនិពន្ធបទចម្រៀង Songwriters Hall of Fame ក្នុងវ័យ ៣៦ ឆ្នាំ ដែលជាជោគជ័យដ៏សំខាន់មួយទៀតនៅក្នុង

រួសរាន់​ឡើង មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ចាប់ទទួល​ពាក្យ​ប្រកួត «រឿង​ខ្លី» សម្រាប់ផលិតករវ័យក្មេង

ដោយ​មាន​ការ​សំណូម​ពរ​ពី​សំណាក់​អនាគត​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​ជា​ច្រើន​រូប ពេល​នេះ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ សម្រេច​ពន្យារពេល​ក្នុង​ការ​ទទួល​ពាក្យ​ប្រកួត​ប្រជែង​រឿង​ខ្លី​រហូត​ដល់​ចុង​ខែ កក្កដា ឆ្នាំ ២០២៦ ក្នុង​

ក្លឹបអ្នកគាំទ្រចិន YUNI រួមគ្នាចុះធ្វើសកម្មភាពសប្បុរសធម៌ក្នុងឱកាសថ្ងៃកំណើតរបស់តារាប្រុស ZIYU

ថ្មីៗនេះ YUNI ក្លឹបអ្នកគាំទ្រផ្លូវការរបស់តារាប្រុស ZIYU បានរួមគ្នាប្រើក្ដីស្រឡាញ់របស់ពួកគេទៅធ្វើសកម្មភាពសប្បុរសធម៌មួយក្នុងឱកាស

N.John សហការ​ជាមួយ 1 Million Dance Studio ដែលល្បីពេញកូរ៉េខាងត្បូង

ការ​ទៅ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​របស់ N.John កាលពី​ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ ហើយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ក៏​ដូចជា​អ្នក​រាំ​អាជីព​នៅ​ទីនោះ។ ក្នុង​នោះ​ក៏​មាន​ក្លឹប​រាំ 1 Million Dance Studio ដ៏​ល្បី​ដែល​តារា

Ariana Grande ប្រកាសបង្កើតមូលនិធិ Brighter Days Ahead Foundation ដើម្បីគាំទ្រសហគមន៍ LGBTQIA+

នៅថ្ងៃទី១២ ខែមិថុនា កន្លងទៅ Ariana Grande បានប្រកាសបើកដំណើរការមូលនិធិ Brighter Days Ahead Foundation ដើម្បីជួយគាំទ្រដល់សិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងក្រុមអ្នកកែភេទ រួមទាំងការផ្តល់នូវសេវា

Joshua នឹងថ្លែងសុន្ទរកថាលើកទឹកចិត្តដល់យុវជន នៅទីស្នាក់ការកណ្តាលអង្គការ UNESCO នាទីក្រុងប៉ារីស

Joshua សមាជិកក្រុមខេប៉ុបបុរស Seventeen នឹងថ្លែងសុន្ទរកថានៅទីស្នាក់ការកណ្តាលរបស់អង្គការ UNESCO នៅទីក្រុងប៉ារីស នាថ្ងៃ ២៥ ខែមិថុនា ឆ្នាំ ២០២៦ ខាងមុខ ក្នុងនាមជាទូតសុឆន្ទៈយុវជន។

Leave a Reply

Your email address will not be published.Required fields are marked *