លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ចែករំលែកគន្លឹះអប់រំកូនៗឱ្យចេះស្រលាញ់គ្នា

លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បង្ហោះ​សារ​ចែក​រំលែក​គន្លឹះ​ក្នុង​ការ​អប់រំ​កូន​ៗ​ឱ្យ​ចេះ​ស្រលាញ់​គ្នា​ព្រម​ទាំង​បាន​ចែក​រំលែក​បទ​ពិសោធន៍​នា​ពេល​កន្លង​ក្នុង​នាម​ជា​ម្ដាយ​មួយ​រូប។ ឆ្លើយ​តប​នឹង​សំណួរ «តើ​ធ្វើ​យ៉ាង​ណា​ទើប​អាច​ចិញ្ចឹម​កូន​ៗ​ឱ្យ​ចេះ​ស្រលាញ់​គ្នា?» លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បង្ហោះ​សារ​រៀបរាប់​ដូចខាងក្រោមនេះ។

ក្នុង​នាម​ជា​ម្ដាយ​ម្នាក់​ការ​មើល​ថែ​ទាំ​គ្រួសារ​ជា​រឿង​ចាំ​បាច់​ខ្វះ​មិន​បាន​ជា​ពិសេស​ការ​អប់​រំ​កូន​ឱ្យ​ចេះ​ស្ដាប់​បង្គាប់​ និង​ចេះ​ស្រលាញ់​គ្នា​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ។ ពិត​ណាស់ ភាព​ជា​បង​ប្អូន​ចៀស​មិន​ផុត​ទេ​ពី​ការ​ខ្វែង​គំនិត​គ្នា ដូច្នេះ​ក្នុង​នាម​ជា​ម្ដាយ លោក​ជំទាវ​អ្នកឧកញ៉ាតែង​រំឭក​កូន​ឱ្យ​ចេះ​ចែក​រំលែក អត់​ឱន​ និង​បន្ត​យក​ចិត្ត​ទុក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ទោះ​បី​ឈ្លោះ​ទាស់ទែង​គ្នា​ក៏​ដោយ។ បន្ថែម​ពី​នេះ​លោក​ជំទាវ​តែង​អប់​រំ​កូន​ៗ​ឱ្យ​ចេះ​ស្រលាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ប្រៀប​បី​ដូច​ជា​មិត្តភ័ក្ដិ​ដំបូង ដៃ​គូ​ដំបូង និង​ជា​កន្លែង​ដំបូង​ដែល​ផ្ដល់​សុវត្ថិភាព ​ព្រម​ទាំង​បង្រៀន​ឱ្យ​ពួកគេ​និយាយដោយ​បើក​ចំហ​អារម្មណ៍​របស់​ខ្លួន​ឱ្យ​គ្នា​បាន​ដឹង។

ក្នុង​នាម​ជា​បង​ប្អូន​ត្រូវ​តែ​យឹត​យោង​គ្នា​ទៅ​វិញ​ទៅ​មក​រាល់​ពេល​ជួប​ការ​លំបាក ត្រូវ​ចេះ​ការពារ​គ្នា លើក​មុខ​មាត់​គ្នា អភ័យ​ទោស​ឱ្យ​គ្នា និង​ធ្វើ​ល្អ​ដាក់​គ្នា​ទោះ​បី​វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ក៏​ដោយ។ បន្ថែម​ពី​នេះ លោក​ជំទាវ​តែង​ធ្វើ​ជា​គំរូ​ឱ្យ​កូនៗ​ចេះ​សុំទោស ​និង​សាទរ​រាល់​ពេល​ដែល​ពួកគេ​ត្រូវ​គ្នា។

ចំពោះ​ការ​ចែក​រំលែក​មួយ​នេះ​លោក​ជំទាវ ម៉ៅ ចំណាន ក៏​បាន​បញ្ជាក់​ដែរ​ថា​ទាំង​នេះ​មិន​ត្រឹម​ជា​មេរៀន​ក្នុងការប្រៀនប្រដៅកូននោះទេ ប៉ុន្តែគឺជាមេរៀនជីវិត ពីព្រោះនៅពេលដែលក្មេងៗធំឡើងបានរៀនចេះប្ដូរពីជម្លោះទៅជាការផ្ដល់ក្ដីស្រឡាញ់ នោះពួកគេនឹងក្លាយជាមនុស្សដែលចេះរក្សាទំនាក់ទំនង ទោះបីជាជីវិតជួបការលំបាកយ៉ាងណាក៏ដោយ។ នេះគឺជារបៀបដែលយើងបង្រៀនឱ្យក្នុងចិត្តចេះផ្ដល់ស្រឡាញ់ ដោយមិនត្រឹមតែក្នុងគ្រួសារនោះទេ ពោលគឺសម្រាប់ជាទូទៅ៕

រូបភាព ៖ Lok Chumteav Neak Oknha Mao Chamnan 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *