ទីបំផុតបារមី និង ភ្លើងគប់ បង្ហាញឈ្មោះកម្មវិធីប្រលងចម្រៀងរ៉េបថ្មី “The Next Level: Rapstar”

ក្រោយ​ផលិតកម្ម​បារមី​បាន​ប្រកាស​ឈប់​រៀបចំ​កម្មវិធី​ប្រកួតប្រជែង​ចម្រៀង​រ៉េប ដែល​ទិញ​សិទ្ធិ​ផលិត​បន្ត​ពី​ប្រទេស​ជិត​ខាង កាលពី​ជាង ២ ខែ​មុន ហើយ​ប្រកាស​រៀបចំ​កម្មវិធី និង​ឈ្មោះ​ដែល​ជា​របស់​ខ្លួនឯង​វិញ​ម្ដង។ ពេលនេះ​បាន​ចេញ​ជា​រូបរាង និង​ផ្លូវការ​ហើយ ទាំង​ឈ្មោះ និង​និមិត្តសញ្ញា។

ផលិតកម្ម​បារមី និង ភ្លើងគប់ បាន​បង្ហាញ​និមិត្តសញ្ញា (Logo) សម្រាប់​កម្មវិធី​ប្រលង​ចម្រៀង​រ៉េប “The Next Level: Rapstar” ជា​សាធារណៈ​កាលពី​រាត្រី​ថ្ងៃ ២៥ ខែ​កញ្ញា ឆ្នាំ ២០២៥ កន្លង​ទៅ។ ផលិតកម្ម​នេះ​បាន​បញ្ជាក់​ថា វា​លើស​ពី​និមិត្តសញ្ញា នេះ​គឺ​ជា​អត្តសញ្ញាណ សម្រាប់​ជំពូក​ថ្មី​មួយ សម្រាប់​តន្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ផលិតករ អ្នកបង្កើត និង​ក្រុម​ការងារ​ទាំងអស់​បាន​ដាក់​ចូល​ជំនាញ​រៀង​ៗ​ខ្លួន ដើម្បី​បង្កើត “The Next Level: Rapstar” កម្មវិធី​ទូរទស្សន៍​ខ្មែរ​មួយ​ដែល​យើង​ទាំងអស់​គ្នា​អាច​មាន​មោទនភាព ហើយ​នេះ​មិនមែន​គ្រាន់​តែ​ជា​ការ​ប្រកួត​ប្រជែង​ចម្រៀង​រ៉េប​ទេ គឺ​ជា​ដំណើរ​ឆ្ពោះ​ទៅ​មុខ ដើម្បី​សម្រេច​ក្ដី​ស្រមៃ។

Logo នេះ​គឺ​តំណាង​ការ​ធ្វើ​ដំណើរ​ក្នុង​វិស័យ​តន្ត្រី​ហ៊ីបហប ដែល​បេក្ខជន​ម្នាក់​ៗ​ត្រូវ​អភិវឌ្ឍ​ដុះ​ខាត់​សមត្ថភាព​ខ្លួន​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ មុន​នឹង​អាច​ឡើង​បាន​គ្រប់​កាំ រហូត​បាន​ក្លាយ​ទៅ​ជា RAPSTAR មួយ​រូប។ កម្មវិធី “The Next Level: Rapstar” នឹង​ក្លាយ​ជា​ស្ពាន សម្រាប់​សិល្បករ​ជំនាន់​ក្រោយ​ដែល​មាន​ទេពកោសល្យ​ពិតប្រាកដ។

គួរ​បញ្ជាក់​ថា វិស័យ​ ហ៊ីបហប​នៅ​កម្ពុជា​កំពុង​រីក​ចម្រើន​ខ្លាំង ដោយ​មហាជន​ភាគច្រើន​មាន​ទំនោរ​ទៅ​ស្ដាប់​ចម្រៀង​រ៉េប R&B មិន​ថា​ជា​ចម្រៀង​ខ្មែរ ឬ​អង់គ្លេស​ឡើយ។ មួយ​វិញ​ទៀត​ពន្លក​តារា​ប្រុស​ស្រី​វ័យ​ក្មេង ក៏​ងាក​ទៅ​ពង្រឹង​សមត្ថភាព​រ៉េប​ច្រើន​គួរសម​ដែរ។ បែប​នោះ​ហើយ​ទើប​ការ​ប្រកួត​កម្មវិធី​ចម្រៀង​រ៉េប​ខ្មែរ​ក៏​កាន់តែ​ច្រើន​ឡើង។ ពេល​នេះ​កម្មវិធី​ប្រកួតប្រជែង​ចម្រៀង​រ៉េប​ខ្មែរ ៣ កំពុង​តែ​រៀបចំ និង​ដំណើរ​ថត​បណ្ដើរៗ​ហើយ៕

រូបភាព៖ baramey



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *