ប្រធានសមាគមបើកកិច្ចប្រជុំសំខាន់បែងចែកថវិកា ៨ម៉ឺនដុល្លារ ជួយជនភៀសសឹកឱ្យទាន់ពេល

ប្រធាន​សមាគម​សិល្បករ​ខ្មែរ ព្រម​ទាំង​សិល្បករ បារមី និង​ក្រុម​ការងារបាន​បើក​កិច្ច​ប្រជុំ​ដ៏​សំខាន់​ស្ដី​ពី​ការ​បែងចែក និង​ប្រើប្រាស់​ថវិកា​ទាំង ៨០ ០០០ ដុល្លារ ឱ្យ​មាន​តម្លាភាព ​ប្រសិទ្ធភាព និងឆ្លើយ​តប​តាម​តម្រូវ​ការ​ជាក់​ស្ដែង​របស់​ជន​ភៀស​សឹក។

នា​ថ្ងៃ​ទី ២២ ខែ ធ្នូ ឆ្នាំ ២០២៥ ម្សិល​មិញ​នេះ លោក​ជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ប្រធាន​សមាគម​សិល្បករ​ខ្មែរ បាន​បើក​កិច្ច​ប្រជុំ​ដ៏​សំខាន់​មួយ​ដោយ​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ សិល្បករ និង​តារា​ចម្រៀង​របស់​ផលិតកម្ម បារមី រួម​មាន វណ្ណដា វណ្ណថាន នរិទ្ធ យ៉ូហៃ និង ស៊ូហ្សាណា។

កិច្ច​ប្រជុំ​ដ៏​សំខាន់​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​បែងចែក និង​ប្រើប្រាស់​ថវិកា​ទាំង ៨០ ០០០ ដុល្លារ ដែល​បាន​ពី​ការ​ប្រគំ​តន្ត្រី Rise for Khmer នៅ​ប្រទេស​បារាំង​ឱ្យ​មាន​តម្លា​ភាព ប្រសិទ្ធភាព និង​ឆ្លើយ​តប​តាម​តម្រូវ​ការ​ជាក់​ស្ដែង​របស់​ជន​ភៀស​សឹក។

ក្នុង​កិច្ច​ប្រជុំ​ដ៏​សំខាន់​នា​ពេល​នេះ លោកជំទាវអ្នកឧកញ៉ាប្រធានបានលើកឡើងថា៖ ការប្រើប្រាស់ថវិកាសប្បុរសធម៌គ្រប់កាក់គ្រប់សេន ត្រូវធ្វើឡើងដោយស្មារតីទទួលខុសត្រូវខ្ពស់ និងការយកចិត្តទុកដាក់ជាចម្បងចំពោះមនុស្សធម៌ ដើម្បីឱ្យជំនួយនេះអាចទៅដល់ដៃអ្នកត្រូវការយ៉ាងពិតប្រាកដ និងទាន់ពេលវេលា។

ជាមួយ​គ្នា​នេះ​ដែរ កាល​ថ្ងៃ​ទី ២១ ធ្នូ ២០២៥ តារា​ចម្រៀង វណ្ណដា វណ្ណថាន នរិទ្ធ យ៉ូហៃ និង ស៊ូហ្សាណា ព្រមទាំងសិល្បករសិល្បការិនីជាច្រើនដួងទៀត បាន​នាំ​គ្នា​ជួយ​រៀប​ចំ​ឥវ៉ាន់​ដើម្បី​ដឹក​ជញ្ជូន​ជួយ​ពលរដ្ឋ​ភៀស​សឹក ​ជាមួយ​លោក​ជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន និង​ក្រុម​ការងារ​ជា​ច្រើន​នាក់​ទៀត​ផង​ដែរ។

គួរឱ្យដឹងថា បន្ទាប់ពីកិច្ចសហប្រតិបត្តិការនៃការប្រគំតន្ត្រី Rise for Khmer ដ៏ជោគជ័យបំផុតនៅលើទឹកដីបារាំង លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង និង​បារមី រួម​ទាំង​អ្នក​ពាក់ព័ន្ធ​បាន​សម្រេច​យក​ថវិកា​ដែល​បាន​ពី​ការ​ប្រគំ​តន្ត្រី​សប្បុរស​ធម៌​នៅ​បារាំង​ក្នុងចំនួន ៨០ ០០០ ដុល្លារ ជួយ​ដល់​ជន​ភៀស​សឹក​កម្ពុជា​ទាំង​អស់៕

រូបភាព ៖ ​សមាគម​សិល្បករ​ខ្មែរ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *