អេមណាស់! លឹម សេរីហាន់នីកា ច្រៀងបទមួយ តែ ៣ រសជាតិផ្សេងគ្នា កក្រើក The Voice វគ្គLive Show

គេ​នៅ​ចាំ​បាន​ថា លឹម សេរីហាន់នីកា កាល​បង្ហាញ​ខ្លួន​វគ្គ Blind Auditions របស់​កម្មវិធី The Voice Cambodia រដូវ​កាល​ទី ៣ ទទួល​បាន​តែ​១ កៅអី​ពី Coach ពេជ្រ សោភា ប៉ុណ្ណោះ។ តែ​នោះ​មិន​មែន​បញ្ហា​សម្រាប់​បេក្ខភាព​ដ៏​មាន​ទេពកោសល្យ​រូប​នោះ​ហើយ ដោយ​យុវតី​វ័យ ១៦ ឆ្នាំ​ នៅ​តែ​អាច​បន្ត​មក​ដល់​វគ្គ Live Show។

វគ្គ Live Show យប់​មិញ​នេះ សេរីហាន់នីកា ធ្វើឲ្យ​ទស្សនិកជន និង Coach ដទៃ​ទៀត​ភ្ញាក់ផ្អើល​ជាមួយ​សមត្ថភាព​ថ្មី​ក្នុង​ការ​បកស្រាយ​ចម្រៀង “ក្ដាម​ស្រែ​” មួយ​បទ តែ​ ៣ រសជាតិ​ផ្សេង​គ្នា ​មានទាំង​បែប​ចង្វាក់ Rock,រ៉ប និង​បទ​ដើម។ ការ​បត់បែន​សំឡេង ៣ បែប​ផ្សេង​គ្នា​របស់​អតីត​បេក្ខភាព The Cambodian Idol Junior ពិតជា​ផ្លាស់​ប្ដូរ​បានយ៉ាង​រលូន​បំផុត។

បន្ថែម​ពី​លើ​បកស្រាយ​បទ​ចម្រៀង​ជាមួយ​សំនៀង​យ៉ាង​មុត​ស្រួច​ហើយ​នោះ នីកា ថែម​ទាំង​រៀបចំ​ខ្លួន​បាន​ល្អ និង​បញ្ចេញ​កាយវិការ​ដូច​តារា​អាជីព ស័ក្ដិសម​ជាមួយ​បទ​ចម្រៀង​ដ៏​ពិបាក​មួយ​នោះ។ អ្នក​ដែល​បាន​ទស្សនា​កម្មវិធី​ផ្ទាល់​ស្រែក​ហ៊ោ​នឹង​សំឡេង​ធ្ងន់ ពីរោះ​រណ្ដំ​ពេល​ច្រៀង​បទ “ក្ដាម​ស្រែ​” សូម្បី​តែ ពេជ្រ សោភា ផ្ទាល់​ក៏​ញញឹម​បិទ​មាត់​មិន​ជិត ពេល​ឃើញ​កូន​ក្រុម​ដែល​ខ្លួន​បង្វឹក​ផ្ទាល់ដៃ ធ្វើ​បាន​ល្អ​ថ្នាក់​នេះ។

ជាពិសេស​ឈាន​មក​ការ​វគ្គរ៉េបវិញ​នោះ អ្នក​គាំទ្រ​ស្រែក​ឡើង​កក្រើក​ស្ទូឌីយោ ពេល​ឮ​នាង​ចាប់ផ្ដើម​នា​ឃ្លា​ដំបូង។ ងាក​មក Coach ៣ រូប​ផ្សេង​ទៀត លាន់​មាត់​សរសើរ​បេក្ខភាព​មកពី​ខេត្ត​កំពង់ធំ​រូប​នេះ​គ្រប់​គ្នា ហើយ​ពិធី​ការិនី​ដាក់​រហស្សនាម​ “ក្ដាម​ស្រែប្រែក្រឡា” និង​ហ្វេន​ៗ​នាំគ្នា​សរសើរ​ថា ទោះ​នាង​មាន​គ្រូ​បង្វឹក​តែ​ម្នាក់​ចុច​បង្វិល​​កៅអីក៏មែនពិត តែជាមួយកៅអីដ៏​មានគុណភាព។

លឹម សេរីហាន់នីកា កាលពី​វគ្គ​ដំបូង​នៃ​កម្មវិធី The Voice Cambodia រដូវ​កាល​ទី ៣ ទទួល​បាន​ត្រឹម​១​កៅអី​ពី​គ្រូ​បង្វឹក ពេជ្រ សោភា។ ឈាន​មក​ដល់​វគ្គ The Battles លឹម សេរីហាន់នីកា ប៉ះ​គ្នា​ជាមួយ ភេម ស្រីនាថ តែ​នាង​ធ្វើ​បាន​ល្អ​ជាង នាំឲ្យ ពេជ្រ សោភា​ជ្រើសរើសទៅ​វគ្គ​បន្ត។ ចំណែក​មក​​វគ្គ Knockouts នាង​នៅតែ​ជាប់​ក្នុង List របស់​គ្រូបង្វឹក​ឲ្យ​ឈាន​មក​វគ្គ Live Show៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម