ក្រោយលុតជង្គង់សុំមិត្តស្រីរៀបការនៅលើភ្នំយ៉ាងរ៉ូមែនទិក ពេលនេះគូស្នេហ៍វ័យក្មេង និងជា Influencer ដូចគ្នា ឡាយ ប៊ុនឡេង និង សាន់ ពុធដេបូរ៉ា បានបញ្ចប់ឈ្មោះជាសង្សារ ក្លាយជាស្វាមីភរិយាលើដែនសមុទ្ទកម្ពុជាក្នុងខេត្តកែបកាលពីសប្ដាប៍មុនកន្លងទៅ។

អ្នកផលិតមាតិកា ឡាយ ប៊ុនឡេង និងគូស្នេហ៍បានរៀបចំពិធីមង្គលការបែបសាមញ្ញ តែពោរពេញដោយក្ដីសុខនៅប៉ុន្មានថ្ងៃមុននេះ។ មង្គលការនេះដែរបានធ្វើឱ្យភរិយារបស់ ប៊ុនឡេង បង្ហាញចេញនូវស្នាមញញឹមដែលពោរពេញដោយសុភមង្គលនៅពេលបានរៀបការជាមួយមនុស្សដែលអាចបំពេញជូននូវពាក្យសន្យារបស់ខ្លួនកន្លងមកសម្រាប់រូបនាង។
នៅក្នុងកម្មវិធីដ៏សែនមានន័យរបស់អ្នកទាំងពីរឃើញមានវត្តមានក្រុមគ្រួសារ បងប្អូន សាច់ញាតិ ព្រមទាំងមិត្តភក្តិ និង Influencer ល្បីៗជាច្រើនចូលរួមផងដែរ។ គូស្នេហ៍អ្នកផលិតមាតិកាវ័យក្មេងទាំងពីរក៏ទទួលបានការអបអរសាទរព្រោងព្រាតពីសំណាក់មហាជន និងហ្វេនៗ ទាំងនៅលើហ្វេសបុក និងIG ក្រោយការបង្ហោះរូបភាព និងវីដេអូមង្គលការ។









យ៉ាងណាមិញ មុនរៀបការ ២ថ្ងៃទាំង ប៊ុនឡេង និង ដេបូរ៉ា បានដឹកដៃគ្នាធ្វើដំណើរទៅកាន់ខេត្តកែប ដើម្បីភ្លក់អាហារមង្គលការ ក៏ដូចជាត្រៀមឱ្យបានរួចស្រេច សម្រាប់ថ្ងៃពិសេសរបស់ពួកគេដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤៕























Account
Security
Favourite Content