ថ្ងៃថត​ឈុតតំណាងជាតិទម្ងន់ជាង ៣០ គីឡូ “អធិរាជិនីហង្សាវតីស្រីកម្ពុជា” ល្អហួស ធ្លាក់ពីទីខ្ពស់ តែគ្មានរបួស

កាលពី​ម្សិលមិញ​យុវតី ល្អហួស ដែល​ជា Miss Preteen International Cambodia 2023 បាន​ធ្វើ​ពិធី​ក្រុងពាលី ឈុត​តំណាង​ជាតិ និង​ឈុត​អប្សរា មុន​ពេល​យក​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ។ វីដេអូ​ដែល​បង្ហាញ​ចេញ​មក​ឃើញ​ថា​ឈុត​តំណាង​​ជាតិ “អធិរាជិនីហង្សាវតីស្រីកម្ពុជា” របស់​នាង​ពិតជា​ស្រស់​ស្អាត​ខ្លាំង និង​ប្រណីត សឹងតែ​មិន​ធ្លាប់​ឃើញ​ពី​មុន សម្រាប់​បវរកញ្ញា​ចេញ​ទៅ​ប្រកួត​។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាង ដេនី ក្វាន់ ដែល​ជា​ម្ដាយ ជូរី ល្អហួស បាន​បញ្ជាក់​ថា ថ្ងៃ​ថត​ឈុត​តំណាង​ជាតិ Miss Preteen International Cambodia 2023 បាន​ធ្លាក់​ពី​ទី​ខ្ពស់ ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​បារម្ភ​ខ្លាំង។ ចំណែក​ឯ ល្អហួស វិញ បើ​ទោះ​ជា​មាន​គ្រោះថ្នាក់​នាង​នៅតែ​រឹងមាំ និង​ខិតខំ​តស៊ូ​បន្ត​ទៀត​ទាំង​ទឹកមុខ​ឈឺចាប់ ហើយ​ក្រុម​ការងារ​ក៏​បាន​ជួយ​សម្រួល រហូត​ទទួល​ថតបាន​ជោគជ័យ។ ឈុតតំណាង​ជាតិ​របស់​ ​ល្អ​ហួស​ មាន​ឈ្មោះ​ថា “អធិរាជិនីហង្សាវតី្តស្រីកម្ពុជា”​ ​គឺ​មានន័យថា កំពូលក្សត្រិយ៍នៃអម្បូររាជហង្សក្នុងដែនកម្ពុជា មានទម្ងន់​ជាង ៣០ គីឡូក្រាមឯណោះ ដែល​នេះ​ពិត​ជា​ធ្ងន់​ខ្លាំង​ណាស់ សម្រាប់​ក្មេង​ស្រី​រាង​តូចច្រឡឹង​រូប​នេះ​គ្រង។

ដេនី ក្វាន់ បាន​បង្ហោះ​វីដេអូ និង​រៀបរាប់​ថា “ស្រណោះ​កូន​ណាស់​ថ្ងៃ​ថត​ឈុត​តំណាង​ជាតិ គាត់​ធ្លាក់​ពី​លើ​តុ​មក​ទាំង​ជំហរ ខ្ញុំ​ភ័យ​ស្ទើរ​លួសព្រលឹង តែ​សំណាង​ហើយ​ដែល​មិន​មាន​របួស ព្រោះ​ជិត​ដល់​ថ្ងៃ​ប្រកួត​ផង”។ ក្រោយ​ម្ដាយ​ទម្លាយ​រឿង​នេះ​ចេញ​មក​អ្នក​គាំទ្រ ក៏​បាន​ចូល​ទៅ​លើ​ទឹកចិត្ត និង​ជូនពរ ល្អហួស ឲ្យ​ទទួល​បាន​ជ័យជម្នះ ព្រោះ​មើល​ឃើញ​ពី​ការ​តស៊ូ​របស់​យុវតី​រូប​នេះ។

​ល្អហួស វិញ បាន​និយាយ​ដោយ​ភាព​ជឿជាក់​នៅ​ថ្ងៃ​ក្រុង​ពាលី​ម្សិលមិញ​ថា នាង​មាន​ក្តី​រំពឹង​ខ្ពស់​ថា​អាច​ដណ្ដើម​មកុដ​ពី​វេទិកា​អន្តរជាតិ ព្រោះ​បាន​ត្រៀម​រួចរាល់​អស់​ហើយ បូករួម​ការ​ជួយ​ជ្រោមជ្រែង និង sponsor ឈុត​ខ្ទង់​ម៉ឺន​ដុល្លារ​ពី​ម្ចាស់​ប្រេន ឡាកាម៉ូ រឹតតែ​ធ្វើ​ឲ្យ​នាង​មាន​ជំនឿ​ចិត្ត​ខ្ពស់ ហើយ​មិន​បារម្ភ​អ្វី​ទេ ដោយសារ​ត្រៀម​ជា​ស្រេច និង​បាន​សិក្សា​ពី​ការ​ប្រកួត​ច្បាស់លាស់។

គួរ​បញ្ជាក់​ថា ម្សិលមិញ​ ល្អហួស និង​ម្ចាស់​ឧបត្ថម្ភ​ការ​ធ្វើ​ឈុត​តំណាង​ជាតិ បាន​ប្រារព្ធ​ពិធី ក្រុង​ពាលី​ឈុត​តំណាង​ជាតិ និង​ឈុត​អប្សរា​ក្រោម​ការ​ចូលរួម​ពី​អ្នក​សិល្បៈ​ជាច្រើន។ ល្អហួស នឹង​ចេញ​ទៅ​ប្រកួត​កម្មវិធី Junior Idol World Official 2023 នៅ​ថ្ងៃ ២៧ ខែ​មីនា នេះ ដែល​រៀបចំ​ឡើង​នៅ​ប្រទេស​ថៃ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន