ព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន បញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់យប់មិញ!

មុននេះបន្តិច ទំព័រហ្វេសប៊ុកផ្លូវការរបស់តារាសម្តែង និងជាតារាស្រីជំនាញក្បាច់គុណល្បុក្កតោ កញ្ញា ពេជ្រ ចរណៃ បានប្រកាសដំណឹងថា ពេលនេះលោកគ្រូតាក្រមាមាស សាន គឹមស៊ាន ស្ថាបនិកចងក្រងដួងព្រលឹងក្បាច់គុនបុរាណខ្មែរល្បុក្កតោ កំពុងត្រូវបានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ពេជ្រ ចរណៃ បង្ហោះឡើងថា «លោកគ្រូតាក្រមាមាស សាន គឹមស៊ាន  ស្ថាបនិកចងក្រងដួងព្រលឹងក្បាច់គុនបុរាណខ្មែរល្បុក្កតោកំពុងត្រូវបានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ! ខ្ញុំសូមបួងសួងដល់ទេវតាគ្រប់ទិសទី តាមថែរក្សាគ្រូតាអោយរួចផុតពីជុំងឿដ៏សាហាវនេះផងបើកម្ពុជាគ្មានព្រឹទ្ធាចារ្យក្រមាមាស សាន គឹមសៀន ព្រលឹងក្បាច់គុណល្បុក្កតោរបស់ដូនតាខ្មែរមិនមានថ្ងៃនេះទេ!»

បន្ទាប់ពីឃើញការបង្ហោះខាងលើ ប្រជាជនកម្ពុជាបានចូលទៅ Comment បួងសួងសូមវត្ថុសក្ដិសិទ្ធិ និងព្រលឹងដូនតាខ្មែរ តាមជួយថែរក្សាលោកគ្រូតាក្រមាមាស សាន គឹមស៊ាន ឱ្យរួចផុតពីជំងឺកាចសាហាវ​។ ក្នុងចំណោមនោះ មានគណនីមួយឈ្មោះថា សួម សិរីវឌ្ឍន បាន Comment ឡើងថា «គួរជួយជ្រោមជ្រែង និងឧបត្ថមគាត់ សូមកូនសិស្ស(ពេជ្រចរណៃ)ឡាយវីដេរអូរសុំថវិកាជំនួយជួយគាត់ទៅ ប្រឹងដើម្បីគ្រូ ឲ្យសាកសមនឹងគុណរបស់គាត់។ ពេលឡាយ នឹងមានបងប្អូនខ្មែរឧបត្ថមរួមទាំងខ្ញុំផងដែរ ម្នាក់បន្តិចៗ បានច្រើនហើយ គាត់លះបង់ដើម្បីជាតិ យើងលះបង់ដើម្បីគាត់ ខ្ញុំជឿថាសិស្សគុណទាំងអស់នឹងដុតដៃដុតជើងក្នុងការជួយគាត់ មិនអាចធ្វើល្មមៗបានទេ។ គ្រូគឺជាអ្នកមានគុណ ជាឪពុកម្តាយទី២ របស់យើង»

ពេលឃើញបែបនេះ កញ្ញា ពេជ្រ ចរណៃ ក៏យល់ឃើញថា គំនិតនេះល្អដែរ។ គេសង្ឃឹមថា កូនសិស្សព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន  រូបនេះនឹងខ្នះខ្នែតស្វែងរកជំនួយ ដើម្បី​ជួយ​ទ្រទ្រង់ដល់ការព្យាបាលរបស់ស្ថាបនិកចងក្រងដួងព្រលឹងក្បាច់គុនបុរាណខ្មែរល្បុក្កតោ។

តាមការបញ្ជាក់របស់កូនប្រុសលោកតា សាន គឹមស៊ាន ជាមួយអ្នកសារព័ត៌មានក្នុងស្រុក ពេលនេះលោកគ្រូតាកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យព្រះកុសមៈ ដោយមានអាការៈអស់កម្លាំងខ្លាំង កម្តៅឡើងខ្លាំងរងាញាក់ ក្អួតទន់ខ្លួន រហូតគ្រូពេទ្យសង្ស័យថា សុខភាពលោកគ្រូមានឆ្លងមេរោគ។ 

កូនប្រុសលោកតាបន្តថា មួយសប្ដាហ៍មុន លោកតាបានវះកាត់ច្រឹបសាច់ដែលពិនិត្យឃើញមានមហារីក នៅឯមន្ទីរពេទ្យសុរិន្ធប្រទេសថៃ តែពេលនេះនៅមិនទាន់ដឹងលទ្ធផលនៅឡើយ ដោយថ្ងៃទី២០ ទើបដល់ថ្ងៃពេទ្យណាត់ជួបម្តងទៀត ស្រាប់តែយប់ថ្ងៃទី១៣ នេះ​ ដែលសុខភាពលោកតាធ្វើទុកបែបនេះតែម្តង។ លោក សាន គីមស៊ាន កំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ ហើយក្រុមគ្រូពេទ្យនៅមិនទាន់បានបញ្ជាក់ពីស្ថានភាពជាក់ស្ដែងនាពេលនេះបានទេ។

គេចាំបានថា កាលពីចុងខែកក្កដាកន្លងទៅ ចរណៃ និងកូនសិស្សផ្សេងទៀតបានទៅសួរសុខទុក្ខ លោកគ្រូតាក្រម៉ាមាស សាន គឹមស៊ាន ម្តងរួចហើយដោយពេលនោះលោក​តា​​នៅអាចងើបអង្គុយបាន ថែមទាំងបានលើកសៀវភៅគុនល្បុក្កតោបង្ហាញទៅសិស្សទៀតផង ស្រាប់តែពេលនេះដែលឮដំណឹងថាលោកគ្រូតាចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យយប់មិញ​ ធ្វើឱ្យគ្រប់គ្នាតក់ស្តុតចិត្តជាខ្លាំងពេលដឹងដំណឹងនេះ។ យ៉ាងណាមិញ សម្រាប់លោកអ្នកដែលមានបំណងចង់ចូលរួមជួយបរិច្ចាគជាថវិកា និងសម្ភារៈ លោកអ្នកអាចទំនាក់ទំនងទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ កញ្ញា ពេជ្រ ចរណៃ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មេរៀនពី BTS ទៅ ARMY៖ «ដួលហើយ ត្រូវក្រោកឈរ» ព្រោះភាពជោគជ័យមិនមែនជាការលោតផ្លោះត្រឹមតែមួយយប់

ពីក្រុមដែលគ្មានអ្នកស្គាល់ធ្លាប់ដើរអង្វរគេឱ្យមកមើលការសម្ដែងរបស់ខ្លួនដោយឥតគិតថ្លៃនៅលើដងផ្លូវមួយនៅទីក្រុង Los Angeles ថ្ងៃនេះក្លាយជាមនុស្ស

ម្ដងនេះ N.John លេងមែនទែនហើយ ដោយសង្ស័យត្រៀមចាប់ដៃជាមួយតារា K-Pop ស្រីរូបនេះ

ជា​ថ្មី​ម្ដង​ទៀត ដែល N.John ធ្វើឲ្យ​អ្នក​គាំទ្រ​ក្រោយ​ប្រកាស​សហការ​ជាមួយ​តារា K-Pop នារី​ទោល បន្ទាប់ពី​មាន​ការ Challenge រាំ​បទ «Pop Out» ជាមួយ​សិល្បករ​កូរ៉េ​ជាច្រើន​រូប​ទាំង​បុរស និង​នារី។ មិន​តែ​ប៉ុណ្ណោះ​តារា​ប្រុស​ដែល​

ត្រចៀកខាងឆ្វេងរបស់ Olivia Rodrigo បាត់បង់សមត្ថភាពក្នុងការស្តាប់ឮជាង ៦០%

មានវត្តមានចូលរួមក្នុងកម្មវិធីវិទ្យុ Kiss FM តារាចម្រៀង Olivia Rodrigo បានផ្តល់បទសម្ភាសន៍ដើម្បីផ្សព្វផ្សាយអាល់ប៊ុម “You Seem Pretty Sad for a Girl So in Love” ដែលទើបតែចេញផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅ

វិលមកសិល្បៈវិញត្រឹម ៦ ខែ Zhao Lusi ក្ដាប់បានកុងត្រាផ្សាយពាណិជ្ជកម្ម ១៤ ប្រេនម្នាក់ឯង

តារាសម្ដែងចិន Zhao Lusi កំពុងតែរីករាយនឹងការងើបឡើងវិញយ៉ាងខ្លាំងក្លានៃអាជីពសិល្បៈ បន្ទាប់ពីបានឆ្លងកាត់ការតស៊ូជាមួយបញ្ហាសុខភាព និងជម្លោះជាមួយក្រុមហ៊ុនគ្រប់គ្រង ដោយនៅក្នុងនោះនាងក្តោបបានកិច្ច

ENHYPEN ត្រៀមវិលត្រឡប់ក្នុងនាមជាក្រុមមានសមាជិក ៦ នាក់លើកដំបូង បន្ទាប់ពីការចាកចេញរបស់ Heeseung

បន្ទាប់ពីមានការសង្ស័យអស់រយៈពេលជាច្រើនខែជុំវិញការចាកចេញរបស់សមាជិកម្នាក់រួចមក ក្រុមចម្រៀងបុរស K-pop ដ៏ល្បីល្បាញ ENHYPEN ត្រូវបានកំណត់ថានឹងធ្វើការវិលត្រឡប់មកវិញជាលើកដំបូងក្នុងនាមជាក្រុម

Tom Holland យល់ថា Owen Cooper ស័ក្តិសមសម្រាប់បន្តវេនតួអង្គ Spider-Man តពីលោក

Tom Holland បានចែករំលែកពីចក្ខុវិស័យរបស់លោកនាពេលអនាគតសម្រាប់តួអង្គ Spider-Man ដោយយល់ថា តារាជំនាន់ប្អូន Owen Cooper ស័ក្តិសមនឹងទទួលបានឱកាសសម្ដែងជាតួអង្គវីរបុរសមួយនេះបន្តពីលោក។

លោកស្រី សុភា បុត្រឈរ ឧបត្ថម្ភ​ថវិកា ១ ម៉ឺនដុល្លារ ដល់អតីតតារាសម្ដែងជើងចាស់ ចាន់រិទ្ធ មេធានី

លោកស្រី សុភា បុត្រឈរ ដែល​ទើប​ទទួល​បាន​ងារ​ជា​ឧកញ៉ា ណូ សុភា កាលពីពេលថ្មីៗនេះ ក្រោយ​បាន​ឃើញ​ពី​ទុក្ខ​លំបាក​របស់​អតីត​តារា​សម្ដែង​ប្រុស​លោក ចាន់រិទ្ធ មេធានី ជួប​ការ​លំបាក​ក្នុង​ជីវិត ព្រម​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ​

ឱក សុគន្ធកញ្ញា បង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិរបស់ក្រសួងអប់រំកម្ពុជា

ក្នុង​នាម​ជា​ទូត​សុឆន្ទៈ​កាយ​រិទ្ធិ​ជាតិ តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា បាន​បង្ហាញ​វត្តមាន​ចូល​រួម​សម្ដែង និង​ច្រៀង​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាតិ​មួយ​ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា របស់​កម្ពុជា នៅ​ក្នុង​ពហុកីឡាដ្ឋាន​

រឿង Teach You a Lesson ត្រូវចិត្តទស្សនិកជន ដោយសារឆ្លុះបញ្ចាំងពីវិបត្តិពិតក្នុងប្រព័ន្ធអប់រំ

ខ្សែភាពយន្តភាគរបស់ Netflix ចំណងជើង Teach You a Lesson កំពុងទទួលបានប្រជាប្រិយភាពលំដាប់សកល ដោយមានសាច់រឿងបានឆ្លុះបញ្ចាំងពីបញ្ហាក្នុងប្រព័ន្ធអប់រំពីសង្គមពិត ព្រមទាំងបង្ហាញដំណោះស្រាយដែល

Dilraba Dilmurat ធ្វើឱ្យអ្នកគាំទ្រចំហមាត់ជាមួយការត្រឡប់មកកម្រាលព្រំក្រហមវិញក្រោយបាត់មុខជិត ២ ឆ្នាំ

តារាសម្តែងស្រីចិនលំដាប់ជួរមុខ Dilraba Dilmurat បានធ្វើការវិលត្រឡប់មកកាន់ពន្លឺភ្លើងកាមេរ៉ាវិញយ៉ាងកក្រើក នៅក្នុងកម្មវិធីរាត្រីភាពយន្ត និងទូរទស្សន៍ចិនឆ្នាំ ២០២៦ (China Film & Television Night) នាទី