រឿងអាក្រក់ៗ​ដែល​អាច​កើត​ឡើង ​ក្រោយ HYBE ទិញ​យក SM បាន​សម្រេច

នៅថ្ងៃទី ២២ ខែកុម្ភៈ សារព័ត៌មាន Osen បានរាយការណ៍ថា HYBE បានក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ SM Entertainment ជាផ្លូវការ។ Park Ji Won នាយកប្រតិបត្តិ HYBE បានថ្លែងថា៖ “HYBE បានបញ្ចប់ការទិញភាគហ៊ុន 14.8% ដែលកាន់កាប់ដោយស្ថាបនិក SM Entertainment និងជាអតីត CEO លោក Lee Soo Man ចាប់ពីថ្ងៃនេះ ដូច្នេះ HYBE ក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ SM Entertainment”។ ការ​សម្រេច​​នេះ​កំពុង​ផ្លាស់​ប្តូរ​ទិដ្ឋភាព​នៃ​ផលិតកម្ម SM Entertainment និង​ឧស្សាហកម្ម K-pop ទាំងស្រុង។

ដំណើរពង្រីកខ្លួនរបស់ HYBE ពីក្មេងតូច ក្លាយ​ជា​បងធំ​ក្នុងវិស័យចម្រៀង​ពិភពលោក

HYBE បានចាប់ផ្តើមពីក្រុមហ៊ុនតូចមួយដែលមានឈ្មោះថា Big Hit Music បង្កើតឡើងដោយ Bang Shi Hyuk ក្នុងឆ្នាំ ២០០៥ និងមានសិល្បករតិចតួចប៉ុណ្ណោះដូចជា 2AM, GLAM និង BTS ។

អំឡុងចុងទស្សវត្សរ៍ឆ្នាំ ២០០០ និងដើមទសវត្សរ៍ឆ្នាំ ២០១០ Big Hit Entertainment គ្រាន់តែជាក្រុមហ៊ុនតូចមួយប៉ុណ្ណោះ។ BTS ពេល​ដើរ​លើ​កម្រាល​ព្រំ​ក្រហមម្ដងៗ គឺ​មិន​ត្រូវ​បាន​​ប្រព័ន្ធ​ផ្សព្វផ្សាយចាប់​អារម្មណ៍​នោះទេ។ ការជួបអ្នកគាំទ្រលើកដំបូងរបស់ពួកគេក៏មានអ្នកទស្សនាបួនដប់នាក់ ខណៈពេលនោះ ផលិតកម្ម SM, JYP និង YG ត្រូវបានចាត់ទុកថាជាអាណាចក្រ និងសសរស្តម្ភរបស់ Kpop។ កាលនោះ ប្រហែល​ជា​គ្មាន​អ្នកណា​រំពឹង​ថា Big Hit នឹង​រីក​ចម្រើន​រហូត​អាច​លេប​យក SM Entertainment​ នោះទេ។

កាលពីប៉ុន្មានឆ្នាំមុន នៅពេលដែលព័ត៌មាន HYBE កំពុងស្វែងរកទិញភាគហ៊ុនរបស់ SM Entertainment បានផ្ទុះឡើង ទស្សនិកជនជាច្រើនមិនជឿថា Bang Shi Hyuk អាចធ្វើបាននោះទេ។ ទោះយ៉ាងណា ការពិតបានបង្ហាញឱ្យឃើញថា គ្មានអ្វីដែលមិនអាចទៅរួចទេជាមួយ “ក្រុមហ៊ុនយក្សថ្មីរបស់ Kpop” មួយ​នេះ។

យោងតាម សារព័ត៌មាន Korea JoongAng Daily បានឱ្យដឹងថា HYBE បច្ចុប្បន្នគឺជាក្រុមហ៊ុន K-pop ដ៏ធំបំផុតនៅក្នុងពិភពលោក។ ក្រុមហ៊ុន​ដែលជាទ្រនំរបស់ BTS កំពុង​លេប​ត្របាក់​ក្រុមហ៊ុនជាច្រើន​ទាំង​ក្នុង និង​ក្រៅប្រទេស​កូរ៉េ​យ៉ាង​ឆាប់​រហ័ស។

បន្ទាប់ពីបានឃើញការរីកចម្រើនយ៉ាងត្រចះត្រចង់ជាមួយភាពជោគជ័យរបស់ BTS ក្នុងឆ្នាំ ២០១៧ HYBE ដែលកាលនោះត្រូវបានគេស្គាល់ថាជា Big Hit Music ក៏បានទិញយកក្រុមហ៊ុនធំៗមួយចំនួននៅក្នុងឧស្សាហកម្មតន្ត្រីនៅក្នុងប្រទេសកូរ៉េ និងអាមេរិក។

ក្នុង​នោះ ពួក​គេបានទិញ Source Music ដែលជាផ្ទះរបស់ក្រុមចម្រៀងនារី GFriend នៅឆ្នាំ ២០១៩ និងបានបន្តទិញ Pledis Entertainment ជាក្រុមហ៊ុនគ្រប់គ្រង Seventeen, NU’EST និងក្រុម fromis_9 ក្នុងឆ្នាំ ២០២០។ HYBE ថែមទាំងបានទិញយក Ithaca Holdings ដែលជាក្រុមហ៊ុនគ្រប់គ្រងតារាចម្រៀងប៉ុបល្បីលើពិភពលោក Justin Bieber និង Ariana Grande ក្នុងឆ្នាំ ២០២១ ទៀតផង។

បន្ថែមពីលើក្រុមហ៊ុនដែលបានរៀបរាប់ខាងលើ HYBE ក៏បានទិញអ្នកអភិវឌ្ឍន៍ហ្គេម Superb ក្នុងឆ្នាំ ២០១៩ និងទិញយកក្រុមហ៊ុនបុត្រសម្ព័ន្ធអប់រំរបស់ Naver ឈ្មោះ Cake ក្នុងឆ្នាំ ២០២២ ដែលជាការចាប់ផ្ដើមបច្ចេកវិទ្យាសំឡេងសិប្បនិម្មិត Supertone កាលពីខែមុន។

HYBE ចាប់ផ្ដើមគំរាមកំហែង SM និងវិស័យ K-pop

HYBE បច្ចុប្បន្នគឺជាកម្លាំងធំដែលក្រុមហ៊ុននៅក្នុងវិស័យ Kpop ទាំងអស់ត្រូវតែប្រុងប្រយ័ត្ន ហើយ​អ្នក​ដែលកំពុងភ័យ​ខ្លាច​បំផុត​នៅ​ពេល​នេះគឺ​ប្រហែល​ជា​អ្នក​គាំទ្រតារា SM។ ទីមួយពួកគេមានការព្រួយបារម្ភថា ការចូលរួមរបស់ HYBE នៅក្នុង SM នឹងធ្វើឱ្យក្រុមហ៊ុនបាត់បង់ស្ទីលតន្ត្រីរបស់ខ្លួនដែល​បានបង្កើតឡើងជាច្រើនទសវត្សរ៍មកហើយ។

សិល្បកររបស់ SM ជាពិសេសក្រុមសកម្មដូចជា NCT ឬ aespa មានភាពល្បីល្បាញដោយសារការពិសោធន៍ប្លែកពីគេ គឺតន្ត្រីអេឡិចត្រូនិច ហើយនៅពេលដែល HYBE កាន់កាប់ចំនួនភាគហ៊ុនច្រើនជាងគេ និងផ្លាស់ប្តូរនាយកប្រតិបត្តិរបស់ SM ក្នុងពេលតែមួយផងនោះ តិចឬច្រើន ស្ទីលចម្រៀងរបស់ក្រុមហ៊ុននេះនឹងរងផលប៉ះពាល់។

ហេតុផលបន្ទាប់ដែលអ្នកគាំទ្រ SM ព្រួយបារម្ភនោះគឺ Idol របស់ពួកគេអាចនឹងត្រូវចាកចេញពីក្រុមហ៊ុន។ គេនៅចាំបានថា សមាជិក ៦ នាក់របស់ GFriend ត្រូវចាកចេញបន្ទាប់ពីបញ្ចប់កិច្ចសន្យាជាមួយ Source Music ក្នុងខែឧសភា ឆ្នាំ ២០២១ ពោលគឺ​ពីរ​ឆ្នាំ​បន្ទាប់​ពី​ក្រុមហ៊ុន​របស់ពួក​គេ​ត្រូវ​ HYBE ទិញ​យក។

ព័ត៌មាន​អំពី​ការ​រំសាយ​ក្រុម GFriend ត្រូវ​បាន​បញ្ចេញ​ដោយសមាជិកទាំងអស់មិនបាន​ដឹងមុនឡើយ។ ការ​រំសាយក្រុមកំពុង​ល្បី ធ្វើឱ្យមានចម្ងល់ជាសាធារណៈថាតើ HYBE គឺជាអ្នកដាក់សម្ពាធលើ Source Music ដើម្បីបញ្ចប់ GFriend ឬយ៉ាងណា?

បញ្ហាមួយទៀតដែលធ្វើឲ្យសាធារណជនមានការងឿងឆ្ងល់នៅពេលនេះ គឺកម្មវិធីជជែកជាមួយអ្នកគាំទ្រ Weverse របស់ HYBE។ សិល្បករ HYBE ទាំងអស់ទាក់ទងជាមួយអ្នកគាំទ្រដោយប្រើ Weverse ហើយនេះ​ក៏​ជា​កន្លែង​ផ្តល់​សេវា​ផ្សេង​ទៀត​ដូច​ជា​ការ​ប្រគំ​តន្ត្រី​តាម​អ៊ីនធឺណិត ការ​លក់​ទំនិញ… របស់​សិល្បករ HYBE។

SM Entertainment ក៏បានបញ្ចេញកម្មវិធីស្រដៀងគ្នាមួយដែលមានឈ្មោះថា Dear U bubble ក្នុងឆ្នាំ ២០២០។ កម្មវិធីនេះធ្លាប់ត្រូវបានគេចាត់ទុកថាជាគូប្រជែងរបស់ Weverse ។ ប្រសិនបើ Dear U bubble ត្រូវបញ្ចូលគ្នាជាមួយ Weverse នោះក្រុមហ៊ុនតូចៗផ្សេងទៀតនឹងគ្មានជម្រើសក្រៅពីចូលរួមជាមួយ Weverse ឡើយ។

លើសពីនេះ សិល្បកររបស់ HYBE មិនបានបង្ហាញខ្លួននៅលើប៉ុស្តិ៍ MBC ទេ សូម្បីតែកម្មវិធីតន្ត្រីឆ្លងឆ្នាំ MBC Gayo Daejin ចាប់តាំងពីឆ្នាំ ២០២០។ ប្រភព​ផ្ទៃក្នុងបាននិយាយថា ភាគីទាំងពីរមានជម្លោះតាំងពីឆ្នាំ ២០១៨ ដោយនៅពេលនោះ MBC បានអញ្ជើញ BTS មកសម្តែង ប៉ុន្តែ បានផ្តល់រង្វាន់សំខាន់មួយដល់គូប្រជែងរបស់ពួក​គេគឺ EXO ។

ប្រសិនបើ HYBE កាន់កាប់ SM Entertainment សំណួរគឺថាតើសិល្បករ SM នឹងអាចសម្តែងនៅលើ MBC ដែរឬទេ?

ឆ្លើយតបទៅនឹងកង្វល់របស់អ្នកគាំទ្រ ក្នុងជំនួបជាមួយបុគ្គលិកកាលពីថ្ងៃទី ១៤ ខែកុម្ភៈ នាយកប្រតិបត្តិ HYBE លោក Park Ji Won បានសង្កត់ធ្ងន់ថាខ្លួននឹង “គោរពស្នាដៃនិងកេរ្តិ៍ឈ្មោះរបស់ SM” និង “ធានានូវឯករាជ្យភាពរបស់ក្រុមហ៊ុន” ។

ទោះយ៉ាងណា នាយកផ្នែកហិរញ្ញវត្ថុរបស់ផលិតកម្ម SM Entertainment លោក Jang Cheol Hyuk បាននិយាយថា នេះគឺជា “ការសន្យាដែលពិបាករក្សាបំផុត” ។

ការទិញភាគហ៊ុន​លើកនេះក៏មានន័យថា HYBE នឹងកាន់កាប់ទីផ្សារតន្ត្រី និងឧស្សាហកម្មកម្សាន្តកូរ៉េភាគច្រើន ដែលនាំឱ្យវិស័យនេះខ្វះភាពចម្រុះ។ ប៉ុន្មានឆ្នាំមកនេះ BTS, EXO, NCT… គឺជាក្រុមចម្រៀងបុរសដែលមានការលក់អាល់ប៊ុមខ្ពស់បំផុតនៅក្នុងប្រទេសកូរ៉េ។ តែឥឡូវ​នេះ HYBE ជាអ្នកកាន់ភាគហ៊ុនធំរបស់ SM ដូច្នេះតួលេខលក់អាល់ប៊ុមភាគច្រើននឹង​ជា​របស់ HYBE ទាំងអស់។ Stray Kids មកពី JYP ​​Entertainment គឺជាក្រុមចម្រៀងបុរសល្បីខ្លាំងតែមួយគត់ដែលមិនស្ថិតនៅ HYBE។

“ប្រសិនបើ SM Entertainment និង HYBE ដែលជាក្រុមហ៊ុនធំពីរនៅក្នុងឧស្សាហកម្មកម្សាន្តក្នុងស្រុកបញ្ចូលគ្នា ពួក​គេនឹងកាន់កាប់ចំណែកទីផ្សារ 60% នៃតម្លៃទីផ្សារសរុប។ ការ​លក់​អាល់ប៊ុម​រួម​គ្នា​របស់​ក្រុមហ៊ុន​ទាំង​ពីរ​មាន​ចំនួន 70% នៃ​ទីផ្សារ ហើយ​ការ​លក់​សំបុត្រ​ប្រគំ​តន្ត្រី​គឺ 89%”។ លោក Jang Cheol Hyuk និយាយ។

ការ​តម្លើង​ថ្លៃ​សំបុត្រ​ទស្សនាការប្រគំតន្ត្រី​ក៏​ជា​រឿង​ដែល​អ្នក​គាំទ្រ​ព្រួយបារម្ភដែរ។ កន្លងមក SM ផ្តល់តម្លៃសមរម្យសម្រាប់សំបុត្រប្រគំតន្ត្រី ដើម្បីឱ្យអ្នកគាំទ្រច្រើនអាចរីករាយនឹងការសម្តែង ខណៈ​ដែលសំបុត្រខាង HYBE មានតម្លៃខ្ពស់ជាងជិតទ្វេដង។ ប្រសិនបើ SM ជាកម្មសិទ្ធិរបស់ HYBE តម្លៃសំបុត្រនឹងបង្កើតបន្ទុកកាន់តែច្រើនសម្រាប់អ្នកគាំទ្រ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន