យប់មិញ កុយ អេន​ណា ទទួលបានការស្វាគមន៍ភ្លូកទឹកភ្លូកដីពីអ្នកកំពង់ធំ

ដំណើរ​ថ្មើរ​ជើង​ទៅ​កាន់​ខេត្ត​សៀមរាប​របស់​បវរ​កញ្ញា​កម្ពុជា កុយ អេនណា ម្សិល​មិញ​នេះ​បាន​ដល់​ស្រុក​បារាយ៍ ខេត្ត​កំពង់​ធំ​ហើយ។ ដោយ​ឡែក ពលរដ្ឋ​ទាំង​ក្មេង-ចាស់​បាន​នាំ​គ្នា​ឈរ​ចាំ​ទទួល​ស្វាគមន៍​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី​ទាំង​យប់​តែ​ម្ដង។

គ្រាន់​បាន​ដឹង​ថា កុយ អេនណា នឹង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ខេត្ត​កំពង់​ធំ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ស្រុក​បារាយ៍​បាន​នាំ​គ្នា​មក​ឈរ​ចាំ​ផ្លូវ​យ៉ាង​ច្រើន​កុះករ។ ម្សិល​មិញ​ម៉ោង​ប្រមាណ​ជា ៧ កន្លះ​យប់ អេនណា បាន​ធ្វើ​ដំណើរ​មក​ដល់​ទី​រួម​ស្រុក​ខាង​លើ។

កុយ អេនណា បាន​បង្ហាញ​ក្ដី​រំភើប​ចំពោះ​ទឹក​ចិត្ត​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ចំណាយ​ទាំង​ពេល​វេលា​ក្នុង​ការ​រង់ចាំ​ក៏​ដូច​ជា​ការ​ចូលរួម​ជា​ថវិកា​ក្នុង​បេសកកម្ម​ថ្មើរ​ជើង​ទៅ​កាន់​ខេត្ត​សៀមរាប​ ដើម្បី​ជួយ​ដល់​កុមារ​កំព្រា​ និង​ជន​ពិការ​នៅ​តាម​មណ្ឌល​ខ្វះ​ខាត​នៅ​កម្ពុជា។

​គិត​មក​ទល់​ថ្ងៃ​ទី ១០ ខែ កញ្ញា ឆ្នាំ ២០២៥ ម្សិលមិញ​នេះ​គឺ​ជា​ថ្ងៃ​ទី ៧ ​នៃ​ដំណើរ​ថ្មើរ​ជើង​របស់​បវរ​កញ្ញា កុយ អេនណា ខណៈ​នា​ថ្ងៃ​ទី១១ ​ដែល​ជា​ថ្ងៃ​បន្ទាប់​កញ្ញា​នឹង​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត​ ដើម្បី​បន្ត​បេសកកម្ម​របស់​ខ្លួន​ទៅ​កាន់​ខេត្ត​សៀមរាប៕

ចុចទីនេះដើម្បីទស្សនាវីដេអូ (១) https://www.facebook.com/ANNA.KOYY/videos/2210759832671294

វីដេអូ (២) https://www.facebook.com/ANNA.KOYY/videos/708906025495930



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា



Leave a Reply

Your email address will not be published.Required fields are marked *