បវរកញ្ញារបស់មហាជន កញ្ញា កុយ អេនណា បានផ្ដល់ចម្លើយ YES បន្ទាប់ពីត្រូវបានខាងសមាគមតន្ត្រីសំនៀងជនពិការស្នើឱ្យធ្វើជាទូតសុឆន្ទៈមនុស្សធម៌តំណាងឱ្យសមាគមរបស់ពួកគេ។

នៅក្នុងកម្មវិធីទស្សនកិច្ច និងប្រគល់មូលនិធិថ្មើរជើងសប្បុរសធម៌ ដែលធ្វើឡើងនាថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៥ កញ្ញា កុយ អេនណា ត្រូវបានខាងសមាគមតន្ត្រីសំនៀងជនពិការស្នើឱ្យកញ្ញាធ្វើជាទូតសុឆន្ទៈមនុស្សធម៌តំណាងឱ្យសមាគមរបស់ពួកគេ។ ជាមួយគ្នានេះដែរ កញ្ញាបានផ្ដល់ចម្លើយយល់ព្រម ធ្វើឱ្យអ្នកចូលរួមប្រមាណជា ២០០ នាក់ដែលជាជនមានពិការភាពភ្នែក និងកាយសម្បទា នៅសមាគមតន្ត្រីសំនៀងជនពិការទះដៃអបអរសាទរ ស្វាគមន៍ទូតសុឆន្ទៈរបស់ពួកគេ។





ដូចដែលមហាជនបានជ្រាប បវរកញ្ញា កុយ អេនណា បានចាប់ផ្ដើមដំណើរថ្មើរជើងរបស់ខ្លួនទៅកាន់ខេត្តសៀមរាប ដោយក្នុងបេសកកម្ម ដើរដោយក្ដីសង្ឃឹម ដើរដើម្បីទេសចរណ៍ ធ្វើឡើងក្នុងគោលបំណងដើម្បីជួយដល់ក្មេងៗ និងជនពិការនៅតាមមណ្ឌលខ្វះខាតនៅកម្ពុជា ។
គួរបញ្ជាក់ថា ដំណើរថ្មើរជើងដើម្បីមនុស្សធម៌របស់កញ្ញា កុយ អេនណា បានចាប់ផ្ដើមនៅថ្ងៃទី ១៩ ខែ សីហា ដល់ថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ២០២៥ ក្នុងរយៈពេល ១៩ ថ្ងៃ លើចម្ងាយផ្លូវ ៣១៥ គីឡូម៉ែត្រ។ ក្រោយបញ្ចប់ដំណើរថ្មើរជើងដើម្បីមនុស្សធម៌ បវរកញ្ញាសម្បុរទឹកឃ្មុំ កុយ អេនណា បាននាំយកកញ្ចប់ថវិកាក្នុងចំនួន ១ម៉ឺន៥ពាន់ដុល្លា (១៥,០០០ ដុល្លារ) ដែលបានមកពីការបរិច្ចាគពីសប្បុរសជនទូទាំងប្រទេសជូនដល់សមាគមជនពិការ ៕
ចុចទីនេះដើម្បីទស្សនា វីដេអូ ៖ https://www.facebook.com/ANNA.KOYY/videos/1378859380518131
រូបភាព ៖ Koy Anna























Account
Security
Favourite Content