មិនមើលនឹងភ្នែក! តារា ៨រូប រួមគ្នាជួយសង្គ្រោះជនរងគ្រោះ ពីហេតុការណ៍ភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូង

តារាចំនួន ៨រូបបានបរិច្ចាគទឹកប្រាក់សរុបចំនួន ២៩០លានវ៉ុន ឬប្រមាណ ២៦ ៦០០០ដុល្លាអាមេរិក រួមចំណែកជួយសង្គ្រោះទៅលើហេតុការណ៍ឆេះព្រៃនៅក្នុងតំបន់ចំនួន ៤ របស់ប្រទេសកូរ៉េខាងត្បូង។

ផ្អែកតាមកាសែត Korea Times ភ្លើងឆេះព្រៃដែលបានចាប់ផ្ដើមតាំងតែពីសប្ដាហ៍មុន បានរាលដាលនៅក្នុងតំបន់ Uiseong, Cheongsong, Yeongyang និង Yeongdeok ខេត្ត Gyeongsang ភាគអាគ្នេយ៍របស់កូរ៉េខាងត្បូង នាំ​ឱ្យមានមនុស្សយ៉ាងហោចណាស់ ១៨នាក់បានបាត់បង់ជីវិត និងប្រជាជនចំនួន ២៣ ៤៩១នាក់ទៀតត្រូវជម្លៀសខ្លួនទៅជ្រកកោននៅក្នុងកីឡាដ្ឋាន Uiseong Indoor Gymnasium និងសាលារៀនដែលនៅក្បែរនោះ។

ដើមហេតុនៃភ្លើងឆេះព្រៃលើកនេះ បានកើតឡើងដោយសារតែអាកាសធាតុក្ដៅស្ងួត និងមានកម្លាំងខ្យល់ខ្លាំងធ្វើឱ្យអណ្ដាតភ្លើងអាចរាលបាន ២៧ម៉ែត្រក្នុងពេលត្រឹម ១វិនាទី។ នេះបើយោងតាមការឱ្យដឹងពី Korea Forest Service។

ទន្ទឹមនឹងគ្រោះធម្មជាតិខាងលើនេះ សិល្បករកូរ៉េខាងត្បូងជាច្រើនរូបក៏បានចេញមកជួយយកអាសាផងដែរ។ ជាក់ស្ដែង តារាពហុជំនាញ​ SUZY និងលោក Lee Chan Won បានធ្វើការបរិច្ចាគម្នាក់ ១០០លានវ៉ុន ឬប្រមាណ ៦៨ ០០០ ដុល្លារអាមេរិក ដើម្បីជួយសង្គ្រោះលើជនរងគ្រោះ និងអ្នកដែលរងផលប៉ះពាល់ពីគ្រោះថ្នាក់មួយនេះ។

ក្នុងគោលបំណង តារាកំប្លែង Yoo Jae Suk និងតារាសម្ដែងស្រី Go Min Si បានបរិច្ចាគប្រាក់ ៥០លានវ៉ុន ឬប្រមាណ ៣៤ ០០០ដុល្លារអាមេរិក ស្របពេលដែលតារាប្រុស Im Si Wan បានបរិច្ចាគចំនួណ ៣០លានវ៉ុន ឬល្បាក់ ២ម៉ឺនដុល្លារអាមេរិក។

ដោយឡែក តារាស្រី Chun Woo Hee បានបរិច្ចាគទឹកប្រាក់ចំនួន ៤០លានវ៉ុន ឬប្រមាណ ២៧ ០០០ ដុល្លារអាមេរិក ដោយបែងចែកមួយផ្នែកសម្រាប់ជនរងគ្រោះ និងមួយទៀតសម្រា​ប់អ្នកពន្លត់អគ្គិភ័យ។ ទន្ទឹមគ្នានេះ Kim Jin Woo សមាជិក Winner និង តារាចម្រៀង Lee Seung Yoon ក៏បានចូលរួមម្នាក់ ១០លានវ៉ុន ប្រហែល ៦ ៨០០ ដុល្លារអាមេរិកដែរ។

គួរឱ្យដឹងផងដែរថា អាជ្ញាធរ​គ្រោង​នឹង​ដាក់​ពង្រាយ​ឧទ្ធម្ភាគចក្រ​ចំនួន ៨៧ គ្រឿង ដើម្បី​ពន្លត់​ភ្លើង​នៅ​តំបន់​ដែល​មាន​ប្រជាជន​រស់នៅច្រើន និងជម្លៀសប្រជាជនចំនួន ៤ ៩១៩ នាក់ទៀត។ ដោយឡែក បច្ចុប្បន្នកម្លាំងខ្យល់នៅតែបន្តបោកបក់ខ្លាំង នាំឱ្យរារាំងដល់ការព្យាយាមពន្លត់អគ្គិន័យ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *