ឆ្នាំ២០២២ Kim Soohyun នៅតែគ្រងតំណែងជាតារាសម្ដែងកូរ៉េមានលុយច្រើនបំផុត ខ្ទង់រយលានដុល្លារ

ប្រិយមិត្តដែលជាអ្នកនិយមតាមដានរឿងភាគកូរ៉េ ជឿថាអ្នកណាមិនស្គាល់បុរសសង្ហា Kim Soohyun ពូកែទាំងសម្ដែងសូម្បីតែសំឡេងក៏មានទឹកដមសែនពីរោះ។ ដោយសារតែមានឱកាសចូលរួមសម្ដែងក្នុង រឿងភាគមានគុណភាពជាច្រើនអមជាមួយទេពកោសល្យសម្ដែងបានគ្រប់ទម្រង់ធ្វើឲ្យតម្លៃខ្លួនរបស់តារាប្រុសវ័យ ៣៣ ឆ្នាំនេះ កាន់តែឡើងខ្ពស់ឡើងៗ និងមានស្ប៉តពាណិជកម្មក្ដោបពេញដៃមិនថាតែក្នុងប្រទេសឬក្រៅប្រទេសឡើយ ថែមទាំងធ្លាប់ឈ្នះពានរង្វាន់ធំៗ ជាច្រើនផងដែរ។

តាមរយៈកម្មវិធីរបស់ប្រទេសកូរ៉េ Secret Newroom ក៏បានបង្ហាញប្រាប់ថា បច្ចុប្បន្នតារាប្រុស Kim Soohyun បានវ៉ាដាច់តារាសម្ដែងប្រុសដូចជា So JiSub និង Lee JongSuk ក្លាយជាតារាសម្ដែងកូរ៉េដែលមានទ្រព្យសម្បត្តិច្រើនបំផុតសរុប ១១៧ លានដុល្លារអាមេរិក។

មិនត្រឹមតែជាតារាសម្ដែងប្រុសដែលមានទ្រព្យសម្បត្តិច្រើនជាងគេប៉ុណ្ណោះទេ Kim Soohyun ក៏ជាតារាសម្ដែងដែលស៊ីថ្លៃជាងគេផងដែរក្នុងប្រទេសកូរ៉េដោយមួយរឿងៗ ទទួលបានជិត ១០ ម៉ឺនដុល្លារអាមេរិកក្នុង ១ ភាគ ខណៈរឿងភាគល្បីផ្ទុះខ្លាំង Its Ok Not To Be Ok លោកទទួលបានប្រាក់រហូតដល់ជិត ១៧ ម៉ឺនដុល្លារក្នុងមួយភាគពោលគឺតម្លៃស្ទើតែគុណនឹង ២។

គិតត្រឹមឆ្នាំ ២០១៤​ តារាប្រុសនេះមានស្ប៉តពាណិជ្ជកម្មក្នុដៃជាង ៣០ និងជាតំណាងរបស់ប្រ៊េនធំៗ ចំនួន ១៧។ រីឯក្នុងឆ្នាំ ២០២១ លោកក៏បានទទួលធ្វើជាអ្នកតំណាងប្រ៊េនចំនួន ៩ បន្ថែមទៀតដែលធ្វើឲ្យប្រាក់ចំណូលរបស់លោកហូរចូលដូចទឹក និងកើនជាង ២៦ លានដុល្លារ។

សូមបញ្ជាក់ Kim SooHyun បានលេចមុខក្នុងរឿងភាគល្បីៗជាច្រើនរួមមានដូចជា៖ Dream High, Moon Embracing the Sun, My Love from another Star និង Its Ok Not To Be Ok៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។

ពីកិច្ចប្រជុំហ្វ្រង់កូហ្វូនីដល់ទឹកដីអង្គរ៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង Macron ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍កម្ពុជា

ក្នុងកំលុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វត្តមានរបស់ឯកឧត្តម Emmanuel Macron

មកទស្សនកិច្ចកម្ពុជា ២ យប់ ៣ ថ្ងៃ ភរិយាប្រធានាធិបតីបារាំង លោកស្រី ប្រ៊ីហ្ស៊ីត ម៉ាក្រុង បានទៅ​ទីកន្លែងសំខាន់ៗទាំងនេះ

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ ឬ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្រៅ​ប្រទេស​ម្ដង​ៗ ភរិយា​ថ្នាក់ដឹកនាំ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ផ្នែក «ការទូតទន់ភ្លន់» (So

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​