និយាយចំៗ ប្រុសសង្ហា ៥ ដួងសុទ្ធតែធ្លាប់សារភាពថាស្រឡាញ់មនុស្សស្រីដូច IU

ប្រិយមិត្តដែលនិយមតាមដានវិស័យខេប៉ុបជឿថាសុទ្ធតែស្គាល់តារាស្រី IU ជាមិនខានព្រោះរូបនាងមិនត្រឹមមានរូបសម្រស់ស្រស់ស្អាតថែមទាំងជាតារាចម្រៀងនិងសម្ដែងដ៏ប៉ិនប្រសប់មួយរូប។ អមជាមួយសំឡេងដ៏ពិរោះនិងថ្វីដៃសម្ដែងយ៉ាងស្ទាត់ជំនាញរូបនាងបានទាក់យកបេះដូងរបស់អ្នកគាំទ្រមិនតិចលាននាក់នោះទេ។

ចាប់ផ្ដើមចេញច្រៀងតាំងពីអាយុ ១៤ ឆ្នាំ IU បានសាងកេរ្ដិ៍ឈ្មោះរាប់មិនអស់ខណៈឈ្នះពានរង្វាន់ច្រើនផងដែរនិងធ្លាប់ត្រូវបានតារាប្រុសៗរួមអាជីពជាច្រើននាក់សារភាពថាស្រឡាញ់មនុស្សស្រីដែលមានអត្ដចរិតដូច IU។ ក្នុងចំណោមនោះក៏មានតារាប្រុស ៥ នាក់ដែលបច្ចុប្បន្នកំពុងមានប្រជាប្រិយភាពមែនទែនធ្លាប់បាននិយាយថាចូលចិត្តនិងស្រឡាញ់ប្រភេទមនុស្សស្រីដូចជា IU។ តោះមកមើលថាជាអ្នកណាខ្លះ៖

១. Jungkook

ជាប្រុសពៅរបស់ក្រុម BTS និងជាសមាជិកដែលមានសំឡេងពីរោះខ្លាំងម្នាក់។ ក្នុងកម្មវិធីមួយ Jungkook បាននិយាយថាលោកចូលចិត្តមនុស្សស្រីដូចជា IU និងថែមទាំងបានសរសើរសំឡេងរបស់តារាស្រីវ័យ ២៩ ឆ្នាំនេះពីរោះ។

២. Jay Park

កាលពីបទសម្ភាសនាពេលកន្លងទៅតារាចម្រៀងទោលលោក Jay Park បានបង្ហើបថាលោកចូលចិត្តមនុស្សស្រីដូចជា IU។ លោកថែមទាំងបានលួចសរសើរពីរឿង Hotel Del Luna ដែល IU បានសម្ដែងទៀតផង។

៣. Lee DongWook

ក្នុងឱកាសចូលរួមកម្មវិធីវិទ្យុមួយតួប្រុសក្នុងរឿង Goblin រូបនេះបាននិយាយថាលោកពិតជាចូលចិត្តមនុស្សស្រីដែលមានអត្ដចរិតគួរឲ្យស្រឡាញ់ដូចជា IU។ លោកបន្ថែមថាខ្លួនមិនសូវចូលចិត្តមនុស្សស្រីស៊ិចស៊ីប៉ុន្មាននោះទេ។

៤. Yoo SeungHo

តារាប្រុសរូបនេះគឺមានអាយុស្រករនឹង IU តែម្ដង។ ជាមួយគ្នាដែរក្នុងពេលចូលរួមកម្មវិធី “Ideal type world cup” តារាប្រុសវ័យ ២៩ ឆ្នាំនេះក៏បានប្រាប់ថា IU ជាប្រភេទនារីម្នាក់ដែលលោកស្រឡាញ់ចូលចិត្ត។

៥. Tao

Tao ធ្លាប់បានសារភាពថាស្រឡាញ់និងចូលចិត្តតារាស្រីម្នាក់ជាខ្លាំង។ ថ្វីបើមិនបានបញ្ជាក់ប្រាប់ពីឈ្មោះប៉ុន្ដែមហាជននិងហ្វេនៗ ជឿថាជាតារាស្រី  IU ។ មិនតែប៉ុណ្ណោះ តារាប្រុសរូបនេះថែមទាំងមាន follow IG របស់ IU ជាពិសេសក៏ឧស្សាហ៍មាន like រូបភាពដែលនាងបានបង្ហោះផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន