ថ្មីៗនេះអ្នកលេងអ៊ីនធឺណេត ជាពិសេសអ្នកគាំទ្រ K-drama បានលាន់មាត់សរសើរតារាសម្ដែងស្រី Kim Ji Won ថាជាតារាស្រីម្នាក់ដែលមានសមត្ថភាពមិនធម្មតាអាចសម្ដែងសមពិតៗស្ទើរគ្រប់ខ្សែភាពយន្ដ។

ក្រោយបង្ហាញខ្លួនក្នុងរឿង The Queen of Tears នាងបានទាក់ទាញចំណាប់អារម្មណ៍ពីទស្សនិកជនកាន់តែខ្លាំងឡើង ហើយអ្នកគាំទ្រក៏បានលើកយករឿងនេះមកធ្វើជាប្រធានបទពិភាក្សានៅលើវេទិកាអនឡាញដោយបង្ហាញពីភាពជោគជ័យរបស់តារាស្រីរូបនេះជាបន្ដបន្ទាប់មិនថារឿងភាគ ឬភាពយន្ដកុនប្រភេទណានោះទេគឺនាងតែងតែធ្វើបានល្អទៅតាមអត្ដចរិតរបស់តួអង្គ។ មិនត្រឹមប៉ុណ្ណេះ អ្នកទស្សនាក៏សរសើរថានាងសម្ដែងចូលតួបានល្អថែមទាំងមានភាពរស់រវើកទៀតផង។


គួរបញ្ជាក់ផងដែរថា តារាស្រី Kim Ji Won បានចូលប្រឡូកក្នុងវិស័យសិល្បៈក្នុងឆ្នាំ ២០១០ ហើយចាប់ផ្ដើមសម្ដែងជាលើកដំបូងក្នុងរឿង High Kick: Revenge of the Short Legged, The Heir និង Descendants of the Sun ជាដើម។ ជាមួយសមត្ថភាពដ៏ពូកែបានធ្វើឱ្យតារស្រីវ័យ ៣១ ឆ្នាំរូបនេះទទួលបានពានរង្វាន់ធំៗជាច្រើន ជាក់ស្ដែងនៅក្នុងឆ្នាំ ២០២៣ នាងក៏ទទួលបានពានរង្វាន់ជាតារាស្រីឆ្នើមប្រចាំឆ្នាំក្នុងកម្មវិធី Baeksang Arts Awards 2023 ផងដែរ៕



























Account
Security
Favourite Content