ថ្មីៗ នេះ តារាសម្ដែងស្រីវ័យក្មេង Kim SaeRon បានក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយរូបនាងសុខៗ ស្រាប់តែបង្ហោះរូបភាពបង្ហាញភាពស្និទ្ធស្នាលជាមួយតារាប្រុសល្បី Kim SooHyun។ រូបភាពនេះដែរ បានក្លាយជាប្រធានបទត្រូវគេពិភាក្សា និងចោទសួរថា តើអ្នកទាំងពីរកំពុងមានស្នេហា ឬយ៉ាងណា? មិនបានប៉ុន្មាន ភ្នាក់ងាររបស់តារាប្រុស Kim SooHyun ក៏បានចេញបដិសេដពីទំនាក់ទំនងស្នេហារវាងតារាប្រុសស្រីទាំងពីរ។



មែនទែនទៅ Kim SaeRon ធ្លាប់ជាតារាស្រីវ័យក្មេងរបស់ប្រទេសកូរ៉េខាងត្បូងដែលមានភាពលេចធ្លោខ្លាំង ជារឿយៗ នាងតែងទទួលបានការសរសើរពីប្រជាជនកូរ៉េ ទាំងទេពកោសល្យ និងរូបសម្រស់ស្រស់ស្អាត។ ជាអកុសល នាងក៏ត្រូវបានក្លាយជាតារាស្រីដែលត្រូវបានគេរិះគន់មិនឈប់ឈរ ក្រោយបើកបរក្នុងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍នៅពាក់កណ្ដាលឆ្នាំ ២០២២ និងធ្វើឲ្យខូចខាតយ៉ាងខ្លាំងដល់សម្បត្ដិសាធារណៈ ព្រមទាំងឯកជន។ ការងារទាំងប៉ុន្មានដែលរូបនាងមានក្នុងដៃ ក៏ត្រូវបានគេផ្ដាច់កុងត្រា លែងទទួលយក។


ទន្ទឹមនេះ ការកុហក និងនិយាយមិនពិតជាចំណុចមួយទៀត ដែលធ្វើឲ្យរូបនាងស្ទើរអស់អ្នកគាំទ្រ និងរកកន្លែងឈរជើងគ្មានក្នុងពិភពសិល្បៈ។ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ Kim SaeRon បានលើកឡើងថា នាងជាអ្នករកប្រាក់ក្នុងគ្រួសារ និងបានទៅធ្វើការនៅហាងកាហ្វេធំមួយកន្លែងក្នុងប្រទេសកូរ៉េខាងត្បូង។ ស្រាប់តែ ហាងកាហ្វេនោះ បានចេញមុខបដិសេដថា ហាងកាហ្វេរបស់ពួកគេមិនបានទទួលយក Kim SaeRon ជាបុគ្គលិកឡើយ។ មិនតែប៉ុណ្ណោះ រូបនាងត្រូវបានខាង Dispatch ក៏បានទម្លាយពីរូបភាពនាងអង្គុយលេងល្បែងយ៉ាងរំភើយ និងមើលទៅហាក់គ្មានភាពស្ដាយក្រោយចំពោះទង្វើដែលបានសាង។


យោងតាមប្រភពផ្ទៃក្នុង និងអ្នកជិតស្និទ្ធជាមួយតារាស្រីរូបនេះ គឺនាងបានព្យាយាមផ្លាស់ប្ដូរការងារជាច្រើនដើម្បីរកប្រាក់ចំណូល។ រូបនាងគឺគ្មានប្រាក់ចំណូលចាប់តាំងពីដើមឆ្នាំ។ នាងត្រូវបានគេណែនាំឲ្យទៅបង្រៀនសម្ដែងដល់តារាក្មេងៗ ដើម្បីរកប្រាក់។ មុននឹងក្លាយខ្លួនជាអ្នកបង្រៀនសម្ដែង Kim SaeRon ត្រូវបានរាយការណ៍ថា បានធ្វើជាអ្នកលក់ផ្កាក្នុងឆ្នាំ ២០២៣។ រូបនាងក៏កំពុងព្យាយាមជ្រៀតខ្លួនចូលមកពិភពសិល្បៈវិញផងដែរ៕
























































Account
Security
Favourite Content