សម្ដែងជាតួធ្វើបាបគេ ឥឡូវតួស្រីក្នុងរឿង Glory ត្រូវគេចោទជាមនុស្សអាក្រក់ក្នុងជីវិតពិតកាលនៅរៀន

បន្ទាប់ពីសម្ដែងក្នុងរឿងភាគល្បី “The Glory” តារាសម្ដែងស្រី Kim Hieora ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសត្រូវបានមហាជនសរសើរពីថ្វីដៃសម្ដែងប៉ិនប្រសប់របស់នាង។ ក្នុងរឿងនេះ នាងសម្ដែងជាតួអង្គ Lee Sara និងជាតួម្នាក់ bully តួឯកស្រីកាលពីនៅវ័យក្មេងផងដែរ។ បន្ទាប់មក រូបនាងមានឱកាសសម្ដែងក្នុងរឿងភាគល្បីរបស់ Netflix “The Uncanny Counter 2”។

អ្វីដែលធ្វើឱ្យមហាជនហួសចិត្ត និងសឹងមិនជឿគឺ ខណៈតារាស្រី Kim Hieora សម្ដែងជាតួអង្គ bully អ្នកដទៃ រូបនាងក៏ត្រូវគេចោទប្រកាន់ថាជាបុគ្គលម្នាក់ដែល bully អ្នកដទៃក្នុងជីវិតពិតដែរសោះ។ ថ្មីៗ នេះ ខាង Dispatch បានទម្លាយពីរឿងមួយចំនួនដែលចោទប្រកាន់ដល់តារាស្រី Kim Hieora ពីរឿង bully អ្នកដទៃពេលនាងនៅរៀនថ្នាក់វិទ្យាល័យ។ Dispatch បានទទួលព័ត៌មានទាំងនេះពីមិត្ដភ័ក្ដិរបស់នាងតាំងពីខែ ឧសភា ឆ្នាំ ២០២៣ មកម្ល៉េះ ប៉ុន្ដែដោយសារមិនចង់ឱ្យប៉ះពាល់ដល់តារាសម្ដែងផ្សេងទៀតក្នុងរឿង “The Uncanny Counter 2” ទើប Dispatch សម្រេចមិនទាន់ទម្លាយព័ត៌មាន និងរង់ចាំរហូតដល់រឿងនេះចាក់ផ្សាយចប់សិន។

យោងតាមសម្ដីរបស់សិស្សដែលបានរៀនសាលាជាមួយតារាស្រី Kim Hieora បានទម្លាយប្រាប់ឱ្យដឹងថា៖ តារាស្រី Kim Hieora ស្ថិតនៅក្នុងក្រុម Big SangJi មានន័យថា បងស្រីធំ។ ក្រុមនេះតែងតែជំរិតទារប្រាក់អ្នកដទៃក្នុងសាលា ប្រសិនបើមិនព្រមឱ្យប្រាក់ទេពួកគេនឹងវាយជនរងគ្រោះទាំងនោះ។ ហើយពួកគេយកប្រាក់ទាំងអស់ដែលទារបានទៅដើរលេងសប្បាយជុំគ្នា។

ក្នុងឆ្នាំ ២០០៤ ឳពុករបស់តារាស្រី Kim Hieora បានក្ស័យធនដែលធ្វើឱ្យនាងខ្វះប្រាក់ និងត្រូវធ្វើការក្រៅម៉ោង។ ស្របពេលដែលនាងប្រាប់រឿងទាំងអស់នេះទៅមិត្ដភក្ដិរបស់នាងពីរនាក់ផ្សេងទៀត ជាលទ្ធផលពួកគេក៏ជួយនាងលួចប្រាក់អ្នកដទៃ តែចុងក្រោយពួកគេត្រូវគ្រូក្នុងសាលាចាប់បាន និងត្រូវគេដាក់ពិន័យ។

មិត្ដរួមថ្នាក់របស់តារាស្រី Kim Hieora បានទម្លាយថា នាងធ្លាប់ប្រើឱ្យទៅទិញបារីសម្រាប់ជក់។ នាងត្រូវបានមិត្ដភក្ដិផ្សេងទៀតចោទប្រកាន់ធ្លាប់លួចប្រាក់កំឡុងពេលទៅច្រៀងខារាអូខេជាមួយគ្នា។

បន្ទាប់ពីត្រូវបានគេចោទប្រកាន់ និងត្រូវមហាជនរិះគន់ដូចព្យុះ Kim Hieora ក៏បានចេញមុខបដិសេធថា៖ នាងមិនដែលជក់បារីនោះទេ ដោយសារសុខភាពរបស់នាងខ្សោយ។ ថ្វីបើនៅវ័យក្មេងនាងចូលចិត្តទៅច្រៀងជុំគ្នាជាមួយមិត្ដភក្ដិ ប៉ុន្ដែនាងមិនធ្លាប់បានលួចប្រាក់របស់អ្នកដទៃឡើយ។ នាងបន្ដថា៖ វាជាការពិត  Big SangJi ជាឈ្មោះក្រុម ប៉ុន្ដែវាមិនមែនជាក្រុមជើងកាងជំរិតយកប្រាក់ឡើយ។ ពួកយើងមានគ្នាច្រើនតែពួកយើងមិនដែលធ្វើបាបនរណាឡើយ។

នាងបានបន្ថែមថា៖ ដោយសារតែនាងកើតមកមានស្បែកសខ្លាំងពេក មានកែវភ្នែកពណ៌ត្នោត និងឈ្មោះចម្លែកខុសពីប្រជាជនកូរ៉េទូទៅ ដូច្នេះនាងជាទីចាប់អារម្មណ៍ខ្លាំងនៅក្នុងសាលាប្រសិនបើនាងមិនព្យាយាមការពារខ្លួនឯងទេ នាងអាចក្លាយជាជនរងគ្រោះត្រូវគេធ្វើបាបព្រោះតែងមានសិស្សដូចគ្នានិយាយមិនល្អ និងរករឿងនាង។ ជាចុងក្រោយ រូបនាងក៏បានសុំទោសចំពោះរឿងដែលបានកើតឡើងទាំងឡាយ តែនាងមិនបានធ្វើបាបនរណាម្នាក់ឡើយកាលពីនៅរៀនវិទ្យាល័យ។ បើទោះជាតារាស្រី Kim Hieora ចេញមុខបកស្រាយទៅហើយក្ដីប៉ុន្ដែមហាជនជាច្រើននៅតែមិនជឿរូបនាងឡើយ និងគិតថាវាគ្រាន់តែជាលេសដោះសារយកខ្លួនប៉ុណ្ណោះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា