គ្រាន់តែ ខ្មែរ១ជីវិត ថាចង់ធ្វើចម្រៀងជាមួយ វណ្ណដា & Rapper ល្បីៗទាំងនេះ ហ្វេនគាំទ្រពេញទំហឹង

ថ្មីៗនេះគេស្រាប់តែប្រទះឃើញ តារាចម្រៀងរ៉េបប៉ារ៉ូពិឃាត ខ្មែរ១ជីវិត បង្ហោះរូបថតមួយសន្លឹកជាមួយ Rapper ល្បីៗជាច្រើន រួមទាំង Rapper កំពុងល្បីកក្រើក វណ្ណដា ផងដែរ។ គួរឱ្យចាប់អារម្មណ៍ ខ្មែរ១ជីវិត បានសរសេរ Caption លើរូបថតនោះថា «បេីពួកយេីងទាំងអស់គ្នាធ្វេីចំរៀងរួមគ្នាមួយបទ តេីបងប្អូនយល់យ៉ាងណាដែរ» ដែលពាក្យមួយឃ្លានេះ ធ្វើឱ្យហ្វេនៗរំជើបរំជួលជាខ្លាំង និងបន់ឱ្យអ្វីដែល ខ្មែរ១ជីវិត លើកឡើងនេះក្លាយជាការពិតមែនទែន។

ហ្វេនៗអ្នកប្រើប្រាស់បណ្តាញសង្គមបានសម្រុកចូលទៅ Comment មតិយោបល់ផ្សេងៗគ្នា ដែលភាគច្រើនបង្ហាញការគាំទ្រពេញទំហឹង ប្រសិនបើតារារ៉េបល្បីៗទាំង ៦ រូបនេះផលិតបទចម្រៀងរួមគ្នាមែននោះ ពិតជាកក្រើកជាក់ជាមិនខាន។

ថ្វីដ្បិតតែគេនៅមិនទាន់ដឹងថា ការលើកឡើងរបស់ម្ចាស់បទ «​សង្គមឈឺចាប់​» អាចនឹងក្លាយជាការពិតមែនឬយ៉ាង ប៉ុន្តែ Rapper ល្បីៗទាំង៦រូប រួមមាន វណ្ណដា,  KingChi,  RuthKo, Norith, Juvie Lin និង Khmer1Jivit នឹងត្រូវជួបគ្នាក្នុងកម្មវិធីតែមួយ គឺកម្មវិធី The Rapper Cambodia ជាកម្មវិធីប្រលងរ៉េបដ៏ពេញនិយមដែលមានប្រភពពីប្រទេសថៃ ហើយក៏ត្រូវបានប្រទេសវៀតណាមទិញសិទ្ធិផលិតកម្មវិធីក្រោមឈ្មោះ Rap Viet ពេលនេះបានមកដល់ប្រទេសកម្ពុជាហើយ។

សូមជម្រាបថា កម្មវិធីសន្និសីទសារព័ត៌មាន របស់កម្មវិធី The Rapper Cambodia នឹងប្រារព្ធឡើងនាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២៣ ខាងមុខនេះ នៅ ICON Plaza ផ្សារទំនើប AEON មានជ័យ ច្រកចូល 4B ចាប់ពីម៉ោង​ ៥ ល្ងាច។

នេះជាលើកទី១ ហើយដែលមានកម្មវិធីប្រលងរ៉េបមួយដ៏មានស្តង់ដារក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមការឧបត្ថម្ភផ្តាច់មុខពី Hanuman Beverages ដែលមានចក្ខុវិស័យខ្ពស់ក្នុងការធ្វើឱ្យ វិស័យតន្ត្រីហ៊ីបហប ក្នុងស្រុកកាន់តែឈានទៅមុខមួយកម្រិតទៀត ។ អ្វីដ៏គួរឱ្យរំភើបទៀតនោះ កម្មវិធី The Rapper Cambodia ប្រជុំទៅដោយ Producers និង Coaches មានសមត្ថភាព និងទេពកោសល្យជាច្រើនរូបមកពីផលិតកម្មផ្សេងគ្នា ដោយក្នុងនោះរួមមាន ផលិតកម្មបារមី CG Movement និង KlapYaHandz៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា