ខេម ជួយឧបត្ថម្ភក្មេងប្រុសកម្សត់ ១០០ ដុល្លារ រយៈពេលមួយឆ្នាំពេញដែរ ក្រោយឃើញការលំបាកខ្លាំង

មិន​មើល​នឹង​ភ្នែក​ តារា​ចម្រៀង​សំឡេង​ស្អក​ប្រចាំ​ផលិតកម្ម Galaxy Navatra​ ខេម ​​បាន​ជួយ​ឧបត្ថម្ភ​ក្មេង​ប្រុស​កម្សត់ម្នាក់ ដែល​វីដេអូត្រូវ​ផុស​ដោយ​អ្នក​គ្រូ​ប្រចាំថ្នាក់​ផ្ទាល់​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន ធ្វើឲ្យ​មហាជន និង​បុគ្គល​ល្បី​ៗជាច្រើន​រំជួល​ចិត្ត​សឹងគ្រប់គ្នា។ ម្ចាស់​បទ «នឹក​ពេល​ណា យំ​ពេល​នោះ» ក្នុង​១​ខែ​ ១០០​ ដុល្លារ ​រយៈ​ពេល​មួយ​ឆ្នាំ​ពេញ​។​​

ក្រោយ​បាន​ឃើញ​វីដេអូកម្សត់​របស់​ក្មេង​ប្រុស​ម្នាក់​​ ខេម នឹក​ឃើញ​រឿង​ពី​អតីតកាល​នៅ​វ័យ​កុមារភាព​របស់​លោក​ជាមួយ​នឹង​ការ​រៀប​រាប់​យ៉ាង​ដូច្នេះ​ថា​៖ ​«ឃើញ​ការ​លំបាក​ក្មួយ​ ពូ​នឹក​ឃើញ​អតីតកាល​ពូ​ដែរ…»​។​ ក្រោយ​ការ​រៀប​យ៉ាង​ខ្លី​នេះ​ហើយ​លោក​ក៏​បាន​សម្រេច​ចិត្ត​ជួយ​ឧបត្ថម្ភ​ជា​ទឹក​ប្រាក់​ចំនួន ​១០០​ ដុល្លារ​ក្នុង​១​ខែ ​(​រយៈពេល​ពេញ​១​ឆ្នាំ​)​ ដើម្បី​សម្រួល​ដល់​ជីវភាព ​និង​ការ​រៀន​សូត្រ​​របស់​ប្អូនប្រុស​។​​​

រស់​នៅ​ក្នុង​សម្បុក​ឥត​បា ​គ្រួសារ​ដែល​មាន​តែ​ម្ដាយ​ជា​អ្នក​ស៊ី​ឈ្នួល​លាង​ចាន​ឱ្យ​​គេ ​​​និង​ជីដូន​​ដើរ​សុំទាន​​នៅ​តាម​ផ្សារ​ កុមារា ​ញ៉​ ឆា​នីត ​​បាន​រៀប​រាល់​ទាំង​ទឹក​ភ្នែក​ដក់​ជាប់​ពេញ​កែវ​ភ្នែក​ថា​​ ខ្លួន​អាណិត​ម៉ែ​ព្រោះ​មិនសូវ​មាន​អ្នក​ហៅ​ទៅ​លាង​ចាន … ខ្លួន​គេ​ផ្ទាល់​ក៏​មក​រៀន​មិន​សូវ​បាន​ទៀង​ទាត់​ ព្រោះ​ត្រូវ​ដើរ​តាម​ព្រះសង្ឃ​បិណ្ឌបាត។ ​ការ​រស់​នៅ​ក្នុង​ផ្ទះ​ជួល​ដែល​ត្រូវ​បង់​ជា​ប្រចាំ​ខែ​ ៨​ ម៉ឺន​រៀល​ និង​ជីវភាព​ដែល​រស់​នៅ​ខ្វះ​មុខ​ខ្វះ​ក្រោយ​ ​ធ្វើ​​ក្មេង​ប្រុស​​រូប​នេះ​អួល​ដើម​ក​​ ព្យាយាម​លាក់​ទឹក​ភ្នែក​ដែល​បម្រុង​​ស្រក់ចុះ​មក​ម្ដង​ៗ​ទៅ​ហើយ ​ព្រោះ​តែ​ខ្លួន​នៅ​ក្មេង​ពុំ​​ទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ជួយ​ម្ដាយ ​និង​យាយ។​

ក្រោយ​បាន​អ្នក​គ្រូ​បង្រៀន​ប្រចាំ​ថ្នាក់​នៅ​សាលាបឋមសិក្សា​ សម្ដេច​តេជោ​ហ៊ុន​សែន​មេសរជ្រៃ ​បង្ហោះ​វីដេអូ​របស់​កូន​សិស្ស​ប្រុស​ដែល​មាន​ជីវភាព​លំបាករូបនេះ​នៅ​លើ​បណ្ដាញ​សង្គម​ បាន​ធ្វើ​ឱ្យ​មហាជន​មាន​ការ​អាណិត​អាសូរ​ប្អូន​ប្រុស​​ និង​បាន​ជួយ​ឧបត្ថម្ភ​ទៅ​កាន់​ប្អូន​ព្រម​​ទាំង​​គ្រួសារ​បាន​ខ្លះៗ​ហើយ​។​

​ថ្មី​ៗ​នេះ​តារា​ចម្រៀង​ក្នុង​ផលិតកម្ម Galaxy Navatra​ ខេម ក៏​បាន​ជួយ​ឧបត្ថម្ភ​ទៅ​ដល់​កុមារា​ ឆានីត​ ដើម្បីជាសម្រួល​ក្នុង​ការ​សិក្សា ​និង​ជីវភាព​របស់​​ប្អូន​រយៈពេល ១ឆ្នាំ​ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ LOOT ផ្លាស់ប្ដូរ​ផ្នត់​​គំនិត​យុវជន​ខ្មែរ​សម័យថ្មី​ ឱ្យ​ងាក​មកស្វែងយល់​ប្រវត្តិសាស្ត្រ និងតម្លៃ​ដួងព្រលឹងដូនតាកាន់តែខ្លាំងលើសការរំពឹងទុក

បន្ទាប់ពីចាក់បញ្ចាំងនៅរោងភាពយន្តបានរយៈពេល ២ សប្ដាហ៍ ភាពយន្តឯកសារ «LOOT: ការវិលត្រលប់មកវិញនៃរតនសម្បត្តិរបស់កម្ពុជា» បន្តទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ