ល្អណាស់! ចង់ឃើញទីក្រុង សហគមន៍ ពោរពេញរុក្ខជាតិបៃតង យុវជនមួយក្រុម រួមគ្នាបង្កើតព្រឹត្តិការណ៍មួយនេះ

ព្រឹត្តិការណ៍ ពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញ លើកទី៣ បានចាប់ផ្ដើមហើយ នៅថ្ងៃទី ៥ ដល់ថ្ងៃទី ៧កក្កដា នេះ នៅឯ មជ្ឃមណ្ឌលបៃតង Connexion កោះពេជ្រ។ ព្រឹត្តិការណ៍ដ៏ពិសេសមួយនេះ ត្រូវបានរៀបចំឡើងដោយយុវជនខ្មែរមួយក្រុមដែលសុទ្ធតែជាអ្នកស្រឡាញ់បរិស្ថាន និងធម្មជាតិ។

ប្រាប់មកកាន់ AMS Infotainment សហស្ថាបនិកនៃព្រឹត្តិការណ៍ពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញ យុវជន ហែម ចាន់សុភ័ក្រ ដែលជានិស្សិតបញ្ចប់ការសិក្សាមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្មជំនាញ ក្សេត្រសាស្ត្រ បានរៀបរាប់អំពីគោលបំណង នៃការរៀបចំព្រឹត្តិការណ៍នេះថា ចង់ផ្សព្វផ្សាយពីរុក្ខជាតិ ឱ្យប្រជាជនកម្ពុជា បានស្គាល់ពីភាពសំបូរបែបនៃរុក្ខជាតិ ព្រោះថាប្រទេសកម្ពុជា ស្ថិតនៅក្នុងតំបន់ត្រូពិក ដែលអំណោយផលដល់វត្តមានរុក្ខជាតិជាច្រើនប្រភេទ។ លោក រួមនឹងសហស្ថាបនិកម្នាក់ទៀត គឺលោក ឆាន់ វីរៈ ចង់ជំរុញឱ្យមានការអភិវឌ្ឍន៍ ទីក្រុង និងសហគមន៍ប្រកបដោយចីរភាព ក្នុងន័យនេះ លោកចង់ឱ្យមានការអភិវឌ្ឍន៍ ដែលគិតគូរពីសុខមាលភាពរបស់ប្រជាជន ក្នុងនោះរួមមានការកសាងសួនរុក្ខឧទ្យាន មានឧទ្យានបៃតង មានសួនសាធារណៈ សម្រាប់សហគមន៍ជាដើម។

តាមរយៈព្រឹត្តិការណ៍ពិព័រណ៍មួយនេះ លោក ហែម ចាន់សុភ័ក្រ បច្ចុប្បន្នជាអ្នកឌីហ្សាញសួនច្បារម្នាក់ផងនោះ សង្ឃឹមថា អ្វីដែលលោករួមនឹងក្រុមការងារខិតខំបង្កើតឡើងនេះ នឹងក្លាយជាកម្មវិធីសំខាន់មួយ ឱ្យប្រជាជនខ្មែរ ចាប់ផ្ដើមគិតគូរពីបញ្ហាសុខមាលភាព បណ្ដុះក្ដីស្រឡាញ់រុក្ខជាតិ ការបង្កើតទម្លាប់ដាំដើមឈើលម្អរ ការរៀបចំតុបតែងជាសួនច្បារ។ ជាពិសេសប្រជាជនដែលទីធ្លារនៅផ្ទះអាចបង្កើតជាសួនច្បារ ឬក៏អ្នកមិនមានដីធ្លីក៏អាចរៀបចំដាំលម្អក្នុងផើង លើដំបូលផ្ទះជាដើម ដើម្បីធ្វើយ៉ាងណាឱ្យទីក្រុងមួយ សហគមន៍មួយ ពោរពេញដោយភាពបៃតង។

សហស្ថាបនិកព្រឹត្តិការណ៍ខាងលើ សង្ឃឹមថា ប្រជាជនខ្មែរ ជាពិសេសអ្នកទីក្រុងភ្នំពេញ នឹងអញ្ជើញមកចូលរួមឱ្យបានច្រើនកុះករ ព្រោះកម្មវិធីនេះឡើង រៀបចំដោយក្ដីស្រឡាញ់ មិនមានធនធានថវិកាអ្វីច្រើននោះទេ។ តាមរយៈការចូលរួមមួយនេះ ប្រជាជនកម្ពុជានឹង បានស្គាល់ដើមឈើ រុក្ខជាតិដ៏សំបូរបែប ជាពិសេសបានឈ្វេងយល់តាមរយៈកិច្ចពិភាក្សាពីសំណាក់វាគ្មិន ទាំង ៥រូប។ លើសពីនេះក៏មានការតាំងពិព័រណ៍សិល្បៈបែបរុក្ខសាស្ត្រ ទៅលើប្រធានបទ វដ្ដនៃជីវិត បានយល់ពីសុខមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ឆ្លើយ​តបចំៗ ក្រោយមានគេសួរថា “សមាគមសិល្បករខ្មែរកំពុងកសាងអ្វី”?

រយៈពេល ២ ឆ្នាំ​នៃ​ការ​ឡើង​កាន់​តំណែង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ក្នុង​អាណត្តិ​ទី៦ របស់​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន មាន​ការ​រីក​ចម្រើន និង​ផ្លាស់ប្ដូរ​ច្រើន​ក្នុង​សង្គម និង​សិល្បៈ​យ៉ាង​ណា​ក៏​ដោយ តែ​នៅតែ​មាន​អ្នក​

ចិនបើកសារមន្ទីរថ្មីរៀងរាល់ ១.៥ ថ្ងៃម្ដង ដើម្បីប្រើប្រាស់ជាឧបករណ៍និទានរឿងរ៉ាវរបស់ជាតិ

ចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២៤ ប្រទេសចិនបានបើកសារមន្ទីរថ្មីជាមធ្យម ១ ក្នុងរៀងរាល់ ១.៥ ថ្ងៃ ដែលនៅក្នុងឆ្នាំ ២០២២ តែមួយឆ្នាំប៉ុណ្ណោះ មានការចុះឈ្មោះបើកសារមន្ទីរថ្មីដល់ទៅ ៣៨២ កន្លែង

អបអរសាទរ! Xiao Zhan ទទួលពានរង្វាន់តួឯកប្រុសឆ្នើមក្នុងមហោស្រពភាពយន្ដសិល្បៈអាស៊ី

កាលពីថ្ងៃទី២១ ខែឧសភា កន្លងទៅនេះ Xiao Zhan បានឈ្នះពានរង្វាន់តួឯកប្រុសឆ្នើមប្រចាំឆ្នាំពីក្នុងកម្មវិធី Golden Petrel Award

CapCut ប្រកាសចាប់ដៃជាមួយ Google ដើម្បីយកមុខងារកាត់តវីដេអូបញ្ចូលក្នុង Gemini

រាប់ថាជាព័ត៌មានដ៏ធំសម្រាប់ក្រុមអ្នកបង្កើតមាតិកា ខណៈដែលកម្មវិធីកាត់តវីដេអូពេញនិយម​គឺ CapCut បានប្រកាសចាប់ដៃគូសហការជាមួយ Gemini ដើម្បីត្រៀមលើកយក Tool

តារាស្រីកម្ពុជា ស៊ីន យូប៊ីន ជ្រើសប្រើអាវច្នៃពីសូត្រខ្មែរចូលរួមមហោស្រពភាពយន្តសិល្បៈអាស៊ីនៅម៉ាកាវ

ស៊ីន យូប៊ីន ជ្រើស​ប្រើ​សម្លៀកបំពាក់​ច្នៃ​យ៉ាង​ប្រណិត​ពី​សូត្រ​ខ្មែរ​ក្នុង​កម្មវិធី Asian Art Film Festival 2026 នៅ​ឯ​ទីក្រុង​ម៉ាកាវ ប្រទេស​ចិន សូម្បី​អាវ​ដែល​កញ្ញា​ពាក់​ឡើង​យន្តហោះ​ពី​កម្ពុជា​ក៏​បាន​ច្នៃ​ពី​សូត្រ​របស់​ខ្មែរ​ដែរ។

តារាចិន ៥ រូបដែលតស៊ូជម្នះភាពក្រីក្រនិងការលំបាកខ្លាំងមុនក្លាយជាតារាលំដាប់មុខ

នៅពីក្រោយពិភពដ៏ស្រស់ឆើតឆាយនៃវិស័យកម្សាន្តចិន តារាល្បីៗលំដាប់កំពូលជាច្រើនរូប ជាក់ស្ដែងធ្លាប់បានឆ្លងកាត់ជីវិតកុមារភាពដ៏លំបាកវេទនា និងការតស៊ូក្នុងជីវិតយ៉ាងជូរចត់ មុន

ប៉ូលិសស្នើសុំដីកាចាប់ខ្លួនប្រធានយូធូប Hoverlab ពីបទផ្សាយព័ត៌មានមិនពិតជុំវិញរឿងរ៉ាវ Kim Soo Hyun  និង Kim Sae Ron

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នេះ គណនីប៉ូលិសតំបន់ Gangnam ទីក្រុងសេអ៊ូល បានបញ្ជាក់នៅក្នុងលិខិតស្នើសុំដីកាចាប់ខ្លួនដែលបានដាក់ជូនព្រះរាជអាជ្ញាថា លោក Kim Se-ui ដែលជាប្រធានគណនីយូធូប Hoverlab បាន

Felix, Liu Yifei និងតារាល្បីៗជាច្រើនទៀតចូលរួមកម្មវិធីបង្ហាញម៉ូដពិសេសរបស់ Louis Vuitton នៅញូវយ៉ក

បណ្ដាទូតសុច្ឆន្ទៈ (House Ambassadors) រួមទាំងភ្ញៀវកិត្តិយសលំដាប់ VIP របស់ Louis Vuitton ជាច្រើនបានចូលរួមទស្សនាការបង្ហាញម៉ូដសម្លៀកបំពាក់ Collection Cruise 2027

The Zero Project កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងឡើងៗ ខាងសារព័ត៌មានកូរ៉េចុះផ្សាយមិនឈប់

កម្មវិធី Reality Survival របស់​កូន​ខ្មែរ The Zero Project កំពុង​ល្បី​រន្ទឺ ចាប់តាំង​ពី​ដំណើរ​ការ​ដំបូង​នា​ខែ​មីនា ឆ្នាំ ២០២៦ រហូត​មក​ដល់​ពេល​នេះ ដំណើរ​ការ​ជាង ២ ខែ​ហើយ និង​ជ្រើសរើស​បាន​បេក្ខភាព​មាន​សមត្ថភាព​ជាង

BTS ត្រៀមអបអរខួប ១៣ ឆ្នាំ ជាមួយនឹងមហោស្រពខ្នាតធំនៅឯទីក្រុងប៊ូសាន

BTS គ្រោងរៀបចំគម្រោងដ៏ធំមួយនៅទូទាំងទីក្រុងប៊ូសាន ក្រោមការសហការជាមួយរដ្ឋបាលក្រុងប៊ូសាន ដើម្បីអបអរសាទរខួប ១៣ ឆ្នាំនៃការបង្ហាញខ្លួនដំបូងរបស់ក្រុមនៅខែមិថុនា ខាងមុខនេះ។ នេះបើយោងតាមការ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published.Required fields are marked *