ដៃគូសក្ដិសម! ខាត់ វ៉ៃហាំង និង យូប៊ីន ជាទូតសុឆន្ទៈកម្មវិធី១នេះរួមគ្នា

​​​​មិន​ត្រឹម​បង្ហាញ​វត្តមាន​ចូលរួម​ដោយ​ផ្ទាល់​លោក​ ខាត់​ វ៉ៃ​ហាំង ​ព្រម​ទាំង​កញ្ញា​ ស៊ីន ​យូ​ប៊ីន ​បាន​ផ្ដល់​ជូន​ផ្ទាំង​ទស្សនីយភាព​សម្ដែង​រួម​គ្នា​ក្នុង​កម្មវិធី ​បើក​មហោស្រព​ភាពយន្ត​ជាតិ​ខ្នាត​ខ្លី​ លើក​ទី​៤ ​​ក្នុង​នាម​ជា​ទូត​សុឆន្ទៈ​នៃ​កម្មវិធី​មួយ​នេះ​។

ស្ថិត​ក្នុង​សម្លៀកបំពាក់​ក្នុង​សម័យ​បារាំង​ទាំង​លោក ​វ៉ៃហាំង ​និង ​យូ​ប៊ីន​ មើល​ទៅ​ពិត​ជា​ស្រស់​ស្អាត​ទាំង​ព្រម​តែ​ម្ដង​។​ ក្នុង​នាម​ជា​ទូត​សុឆន្ទៈ​ដ៏​មាន​ឥទ្ធិពល​ អ្នក​ទាំង​ពីរ​មិន​ត្រឹម​បាន​ផ្សព្វផ្សាយ​ឱ្យ​មហាជន​បាន​ស្គាល់​ពី​មហោស្រព​ភាពយន្ត​ជាតិ​ខ្នាត​ខ្លី​កាន់​តែ​ទូលំទូលាយ​ប៉ុណ្ណោះ​​​ទេ ថែម​ទាំង​បាន​ចូលរួម​សម្ដែង​ និង​ផ្ដល់​ភាព​រីករាយ​នៅ​ក្នុង​កម្មវិធី​ បើក​មហោស្រព​ភាពយន្ត​ជាតិ​ខ្នាត​ខ្លី​ លើក​ទី​៤ ​នា​រាត្រី​ថ្ងៃ​ទី​២៥ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៤​​ ទៀត​ផង​។

​​ថ្លែង​នៅ​ក្នុង​កម្មវិធី​ទាំងគូស្នេហ៍ទាំង ២ បាន​ឡើង​សម្ដែង​ដោយ​​ផ្ទាល់​អម​ជាមួយ​បទ​ចម្រៀង​ «មើល​កុន​ទេ​អូន​»​ សំនៀង​ដើម​របស់​អធិរាជ​សំឡេង​មាស​លោក​តា​ ស៊ិន​ ស៊ី​សាមុត​ និង​​បទ​ «ប៉ា​!​កូន​សុំ​មើល​កុន​ម្ដង» ​សំនៀង​ដើម​របស់​​រាជិនី​សំឡេង​មាស ​រស់​ សេរី​សុទ្ធា ដោយអ្នក​ទាំង​ពីរ​បាន​អង្រួន​បេះ​ដូង​អ្នក​ទស្សនា​ឱ្យ​ត្រឡប់​ទៅ​កាន់​សម័យ​កាល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភាព​សម្បូរសប្បាយ​ ដែលកាល​នោះ​រឿង​កុន​របស់​ខ្មែរ​មាន​ភាព​ល្បីល្បាញ​គួរ​ឱ្យ​កត់​សម្គាល់​។​​

ក្រោយ​ការ​បញ្ចប់​កម្មវិធី​​ ខាត់ ​វ៉ៃហាំង​ និង​ ស៊ីន​ យូ​ប៊ីន​ ព្រម​ជាមួយ​សិល្បករ​ពីរ​រូប​ទៀត​​បាន​ឆ្លៀត​ផ្សព្វផ្សាយ​ទៅ​កាន់​មហាជន​ឱ្យ​ជួយ​គាំទ្រ​ភាពយន្ត​ខ្លី​ដែល​ជា​ស្នាដៃ​របស់​ផលិតករ​វ័យ​ក្មេង​នៅ​កម្ពុជា​តាម​រយៈ​ការ​ចូលរួមទស្សនា​​រឿង​ទាំង​៤៦​​​ចំណងជើងដែល​ចាក់​បញ្ចាំង​នៅ​តាម​រោង​កុន​ធំ​ៗ​ជា​ច្រើន​កន្លែង៕

ប្រភពរូបភាព ៖ ហ្វេសបុក ខាត់ វ៉ៃហាំង



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *