ធ្វើបុណ្យឥតឈប់! Jimin បរិច្ចាគ ១០០ លានវ៉ុនទៀតជួយដល់អង្គការកងទ័ពដើម្បីជួយទាហាន និងក្រុមគ្រួសារ

Jimin សមាជិក​ក្រុម BTS បានបរិច្ចាគ​ប្រាក់​ដើម្បីការងារមនុស្សធម៌ ខណៈដែល​ខ្លួនកំពុង​បម្រើ​យោធា​ម្តង​ទៀត ដោយលើកនេះលោកបានបរិច្ចាគ ១០០ លានវ៉ុន (ប្រហែល ៧ ម៉ឺនដុល្លារ) ដើម្បីជួយឧបត្ថម្ភដល់ទាហាននិងគ្រួសាររបស់ពួកគេជាពិសេស។

កាលពីថ្ងៃទី ២២ ខែវិច្ឆិកា អង្គការ Chungnam Community Chest នៃប្រទេសកូរ៉េបានប្រកាសថា Jimin បានបរិច្ចាគ ១០០ លានវ៉ុន ដល់មូលនិធិ Dedication to the Nation, Love for Comrades Fund ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធាកូរ៉េខាងត្បូងតាំងពីឆ្នាំ២០១៨។ អង្គការមួយនេះបានបង្ហើបថា អំណោយរបស់ Jimin នឹងត្រូវប្រើប្រាស់ដើម្បីផ្គត់ផ្គង់ និងជួយដល់បុគ្គលិកយោធា និងក្រុមគ្រួសាររបស់ពួកគេ ទាំងសម្រាប់ការចំណាយលើការរស់នៅ ថ្លៃថ្នាំ និងការព្យាបាល រហូតដល់ផ្តល់អាហារូបករណ៍ដល់អ្នកដែលលះបង់ដើម្បីជាតិ រួម​ទាំង​គ្រួសារ​របស់​អ្នក​ទាំង​នោះផងដែរ។

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំមកនេះ Jimin បានបរិច្ចាគប្រាក់យ៉ាងច្រើនដល់សង្គម ដោយក្នុងឆ្នាំ ២០២១ លោកបានបរិច្ចាគ ១០០ លានវ៉ុនដល់អង្គការ Rotary International សម្រាប់ការជួយសង្គ្រោះអ្នកជំងឺគ្រុនស្វិតដៃជើងទូទាំងសកលលោក ក្នុងឆ្នាំ ២០២២ បានបរិច្ចាគ ១០០ លានវ៉ុនដល់ការិយាល័យអប់រំ Gangwon ហើយក្នុងឆ្នាំ២០២៣ ក៏បានបរិច្ចាគ ១០០ លានវ៉ុនទៀតដល់អង្គការយូនីសេហ្វ ដើម្បីជួយកុមារនៅក្នុងប្រទេសតួកគី និងស៊ីរីដែលរងគ្រោះដោយការរញ្ជួយដី ព្រមទាំងបានបរិច្ចាគ ១០០ លានវ៉ុនទៀតទៅការិយាល័យអប់រំ Chungbuk ជាការអបអរសាទរការចេញអាល់ប៊ុមទោលរបស់ខ្លួនផងដែរ។

លើសពីនេះ Jimin ក៏បានបរិច្ចាគប្រាក់ដល់វិទ្យាល័យ Busan Arts ជាកន្លែងដែលលោកបានចូលរៀនច្រើនជាង ១,២ លានដុល្លារ និងបានផ្តល់អាហារូបករណ៍ជាច្រើនផងដែរដល់វិទ្យាស្ថានបច្ចេកវិទ្យា Dong-Eui នៅទីក្រុង Busan។ ជាងនេះទៅទៀត កាលពីខែឧសភាកន្លងទៅនេះ ឪពុករបស់តារារូបនេះក៏បានបរិច្ចាគ ១០០ លានវ៉ុន ទៅការិយាល័យអប់រំ Gyeongnam ក្រោមឈ្មោះ Jimin ដើម្បីជួយកុមារក្រីក្រ ព្រមទាំងការអភិវឌ្ឍបរិយាកាសអប់រំសម្រាប់កុមារ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *