កាដូថ្ងៃកំណើតវ័យ ៥៤ ឆ្នាំ Kevin Cheng ទទួលបានសារជូនពរយ៉ាងផ្អែមល្ហែមពីភរិយា

គូស្វាមីភរិយាតារាប្រុស Kevin Cheng និង តារាស្រី Grace Chan ជារឿយៗ តែងតែធ្វើឱ្យមហាជន និងអ្នកគាំទ្រហាក់មានការច្រណែនដោយសារភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ។ បើទោះជាមានចំណងដៃកូនដល់ទៅ ៣ ហើយក្តី តែទំនាក់ទំនងស្នេហាគូនេះនៅតែរឹងមាំ និងកាន់តែស្រឡាញ់គ្នាលើសដើម។

ជាមួយគ្នាដែរ អាយុខុសគ្នាដល់ទៅ ២២ ឆ្នាំរបស់អ្នកទាំងពីរមិនមែនជាឧបសគ្គនោះឡើយ។ អ្នកទាំងពីរតែងលើកសរសើរពីគ្នាទៅវិញទៅមក និងលើកឡើងថាវត្ដមានរបស់គ្នាជាកម្លាំងចិត្តក្នុងការដើរទៅមុខ​ឱ្យកាន់តែមានន័យ។ តារាប្រុស Kevin Cheng ក៏ធ្លាប់បានលើកឡើងថា ភរិយារបស់លោកជាមនុស្សស្រីល្អ និងជាមនុស្សមានហេតុផលម្នាក់ទើបធ្វើឱ្យលោកស្រឡាញ់នាងខ្លាំង។

កាលពីថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២៣ តារាស្រី Grace Chan ដែលជាភរិយារបស់តារាប្រុស Kevin Cheng បានបង្ហោះសារជូនពរថ្ងៃខួបកំណើតរបស់ស្វាមីអាយុ ៥៤ ឆ្នាំយ៉ាងផ្អែមល្ហែម។ រូបនាងបានបញ្ចេញពាក្យក្នុងចិត្តថា “រីករាយថ្ងៃខួបកំណើតបងសម្លាញ់ ការបង្ហោះនេះវាមានការយឺតយ៉ាវបន្ដិច។ Kevin ជាមនុស្សសាមញ្ញម្នាក់ និងចេះរកអ្វីដែលងាយស្រួលដើម្បីឱ្យខ្លួនសប្បាយចិត្ត ដូច្នេះទើបពួកយើងសម្រេចធ្វើពិធីខួបកំណើតបែបធម្មតាៗ។ ប៉ុន្ដែអ្វីដែលមិនធម្មតា នាង និងកូនៗ បានធ្វើនំខួបដោយផ្ទាល់ដៃរូបផ្លែឳឡឹក។ វាជានំខួបដ៏ធំមួយដែលនាង និងកូន បានធ្វើរួមគ្នា។ វាជាកាដូមិនអាចភ្លេចបាន។ សង្ឃឹមថា ស្វាមីរបស់នាងពេញចិត្ត។ នាង និងកូនៗ ពិតជាស្រឡាញ់លោកខ្លាំង“។

ក្រោយឃើញបែបនេះមហាជនជាច្រើន អត់ទ្រាំមិនបញ្ចេញមតិសរសើរពីទំនាក់ទំនងផ្អែមល្ហែមរបស់អ្នកទាំងពីរព្រមទាំងជូនពរ​ឱ្យស្រឡាញ់គ្នាដល់ចាស់កោងខ្នងផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ