ធ្លាប់ជាតារាខេប៉ុបល្បីម្នាក់ តែឥឡូវ Go JiYong រូបរាងមើលសឹងលែងស្គាល់ត្រូវមហាជនបារម្ភខ្លាំង

Go JiYong ជាតារាខេប៉ុបល្បីមួយរូប និងជាសមាជិកក្រុម SechsKies របស់ផលិតកម្ម YG ។ លោកជាតារាខេប៉ុបជំនាន់ទី ១ និងមានភាពល្បីល្បាញខ្លាំងកាលពីជំនាន់ឆ្នាំ ១៩៩៧ រហូតដល់ឆ្នាំ ២០០០។ ក្រោយពីលាឈប់ធ្វើជាតារាចម្រៀងតារាប្រុសរូបនេះ បានចាប់ផ្ដើមធ្វើជំនួញខ្លួនឯង និងមិនសូវបង្ហាញមុខជាសាធារណៈទៀតឡើយ។

ថ្មីៗ នេះ​លោកបានបង្ហាញខ្លួនក្នុងកម្មវិធី “This is My House”។ វត្ដមានរបស់លោកពិតជាធ្វើឱ្យអ្នកគាំទ្រសប្បាយរីករាយខ្លាំងព្រោះលោកកម្របង្ហាញខ្លួនចាប់តាំងពីផ្ដោតលើជំនួញផ្ទាល់ខ្លួន។ ប៉ុន្ដែអ្វីធ្វើឱ្យអ្នកគាំទ្រ និងមហាជនភ្ញាក់ផ្អើលគឺរូបរាងរបស់លោកហាក់ប្រែប្រួលខ្លាំងខុសធម្មតា និងមើលទៅស្គមជាងមុនសឹងមើលមិនស្គាល់។ មតិព្រួយបារម្ភជាច្រើនបានលើកឡើងជាបន្ដបន្ទាប់ក្នុងបណ្ដាញសង្គមរហូតក្លាយជាប្រធានបទក្ដៅត្រូវបានគេយកមកពិភាក្សា។

ជាការឆ្លើយតប អ្នកចាត់ការរបស់តារាប្រុស Go JiYong បានចេញមកបញ្ជាក់ថា៖ រូបលោកមិនមានបញ្ហាសុខភាព ឬជំងឺណាមួយដែលគួរឱ្យព្រួយបារម្ភឡើយ។ Go JiYong ស្រកគីឡូ និងរូបរាងផ្លាស់ប្ដូរច្រើនដោយសារតែព្រួយពីជំនួញ និងគិតច្រើនបន្ដិច ប៉ុន្ដែលោកមិនមានជំងឺឈឺថ្កាត់ទេ។ ដូច្នេះកុំមានការព្រួយបារម្ភ។

គួរបញ្ជាក់ថា Go Ji Yong កើតនៅឆ្នាំ ១៩៨០ ឆ្នាំនេះលោកមានអាយុ ៤៣ ឆ្នាំហើយ។​ លោកបានបង្ហាញខ្លួនដំបូងក្នុងវិស័យសិល្បៈក្នុងនាមជាសមាជិកក្រុម SechsKies ក្នុងឆ្នាំ ១៩៩៧ ។ Sechs Kies ជាក្រុមចម្រៀងខេប៉ុបជំនាន់ទី ១ ដ៏ល្បីល្បាញមួយ ប៉ុន្តែដោយសារបញ្ហាមួយចំនួនក៏ត្រូវបានរំសាយ។ ក្នុងឆ្នាំ ២០០៤ អតីតសមាជិក SechsKies រូបនេះបានប្រកាសចាកចេញពីសិល្បៈ និងផ្ដោតលើការធ្វើជំនួញវិញ។ បច្ចុប្បន្ន​លោក​ផ្ដោត​លើ​ការ​គ្រប់​គ្រង​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន និងកំពុង​រស់​នៅ​យ៉ាង​មាន​សុភមង្គល​ជាមួយ​ភរិយាជា​វេជ្ជបណ្ឌិត និង​កូន​ប្រុស​អាយុ ៩​ឆ្នាំម្នាក់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New