រ៉ូសស្យែល ហ្សូលីយ៉ា ដាក់លិខិត​ចាកចេញពីក្រុមហ៊ុន CIM

វិស័យ​បវរកញ្ញា​ស្រុក​ខ្មែរ មាន​រឿង​ភ្ញាក់ផ្អើល​បន្ថែម​ទៀត​ហើយ ក្រោយ រ៉ូសស្យែល ហ្សូលីយ៉ា Miss World Cambodia 2025 បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​ក្រុមហ៊ុន Cambodia International Models ពី​ការ​លា​ឈប់ លែង​ជា​តារា​នៅ​ក្រោម​ការ​មើល​ថែ តទៅ​ទៀត​ហើយ។

រ៉ូសស្យែល ហ្សូលីយ៉ា បាន​បង្ហោះ​រូបភាព​ស្រោម​សំបុត្រ​ដែល​នាង​បាន​ផ្ញើ​ទៅ CIM ធ្វើឲ្យ​មហាជន​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង។ បវរកញ្ញា​វ័យ​ ១៨ ឆ្នាំ​កូន​ខ្មែរ​កាត់​អង់គ្លេស​រូប​នេះ បាន​រៀបរាប់​ថា “សួស្ដី​អ្នក​ទាំងអស់​គ្នា អ្នក​ប្រហែល​ជា​បាន​កត់សម្គាល់​ឃើញ​ថា CIM មិន​បាន​ជួល​ខ្ញុំ អស់​រយៈ​ពេល​ជាច្រើន ខែ​មក​ហើយ ដូច្នេះ​ខ្ញុំ​កំពុង​បញ្ចប់​កិច្ចសន្យា​ទាំងអស់​ជាមួយ​ពួកគេ។ សូម​អរគុណ​ចំពោះ​ការ​គាំទ្រ​របស់​អ្នក​ទាំង​អស់​គ្នា ខ្ញុំ​ទន្ទឹង​រង់ចាំ​ឱកាស​ថ្មី​ៗ​”។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រភព​ផ្ទៃក្នុង CIM បានឲ្យដឹងថា រ៉ូសស្យែល ហ្សូលីយ៉ា បាន​ធ្វើ​លិខិត​នេះ​តែម្ខាង និងមិនសូម្បីតែ​​ត្រា​ពី​ខាង​ក្រុមហ៊ុនក៏គ្មាន​ដែរ ហើយ​ខាង CIM ក៏​មិនបានចងចេញលិខិត ឬនិយាយ​បកស្រាយ​អ្វី​បន្ថែម​ឡើយ។

ក្រោយ​សារ​របស់ រ៉ូសស្យែល បាន​បង្ហោះ​ចេញ​ទៅ មាន​ហ្វេនផេក​ជាច្រើន​ក៏​បាន​ចុះ​ផ្សាយ​បន្ត​ផងដែរ។ សម្រាប់​ខាង​​ក្រុមហ៊ុន Cambodia International Models មិន​បង្ហាញ​ការ​​ឆ្លើយ​តប​អ្វី​ដែរ ដោយ​រក្សា​នៅ​ភាព​ស្ងៀមស្ងាត់ និង​ដឹង​ជា​លក្ខណៈ​ច្បាប់​ការងារ​ និង​តាម​ក្រុមហ៊ុននីមួយៗ​ប៉ុណ្ណោះ។

សម្រាប់​ករណី រ៉ូសស្យែល ហ្សូលីយ៉ា នាង​ត្រូវ​បាន​អ្នក​គាំទ្រ​រំពឹង​ថា នឹង​ត្រឡប់​មក​វេទិកា​បវរកញ្ញា​ម្ដង​ទៀត​នា​ពេល​ឆាប់​ៗ​ខាង​មុខ បើ​ទោះ​ជា Title មួយ​ណា​ក៏​បាន​ដែរ។ ក្រឡេក​ទៅ​មើល​មួយ​រយៈ​នេះ​កូន​កាត់​ខ្មែរ​អង់គ្លេស រ៉ូសស្យែល បាន​បង្ហាញ​ខ្លួន​នៅ Runway ជាច្រើន ហើយ​នាង​ពិតជា​ផ្លាស់ប្ដូរ​ច្រើន​ខ្លាំង​ទាំង​រូប​សម្រស់ និង​ការ​ដើរ៕

រូបភាព៖ Julia Russell



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ



Leave a Reply

Your email address will not be published.Required fields are marked *