វ័យកាន់តែចាស់ លី លានជា កាន់តែភ័យខ្លាចគេរិះគន់ពីបញ្ហាសុខភាព

លោក Jet Li ឬគ្រប់គ្នាស្គាល់ថា លី លានជា គឺជាតារាសម្ដែងប្រុសជើងចាស់ដ៏ល្បីមួយរូប។ ភាពល្បីល្បាញរបស់លោក ធ្វើឲ្យគេចាត់ទុកលោកជាតារារៀមច្បងដ៏មានឥទ្ធិពលអស្ចារ្យម្នាក់ក្នុងពិភពសិល្បៈចិន ហុងកុង។ តែក្នុងឆ្នាំ ២០១០ លោកក៏បានលាឈប់ពីសិល្បៈ ដោយសារតែបញ្ហាសុខភាព ពោលគឺលោកមានជំងឺក្រពេញទីរ៉ូអ៊ីត ហើយជាបន្ដបន្ទាប់លោកត្រូវបានរាយការណ៍ថា មានជំងឺបេះដូង និងឈឺឆ្អឹងខ្នង។ ជំងឺទាំងនេះ ធ្វើឲ្យរូបរាងរបស់លោកហាក់មានការប្រែប្រួល និងមើលទៅចាស់ជាងវ័យខ្លាំង បើប្រៀបធៀបជាមួយតារាស្រករៗ ខ្លួន។

មែនទែនទៅ បញ្ហាសុខភាពរបស់លោកបានក្លាយជាប្រធានបទមួយដែលតែងត្រូវបានគេលើកយកមកនិយាយពាសពេញបណ្ដាញសង្គម​ ខណៈអ្នកគាំទ្រជាច្រើនបង្ហាញក្ដីព្រួយបារម្ភយ៉ាងខ្លាំង។ ជាពិសេស រូបរាងរបស់លោកកាន់តែធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល។ ២០២៣ ជាឆ្នាំមួយដែលលេចពាក្យចចាមអារ៉ាមជាច្រើនថា សុខភាពរបស់លោកកាន់តែធ្លាក់ដុនដាបទៅ និងមានពាក្យចចាមអារ៉ាមជាច្រើនបានលើចែកចាយថា លោកបានទទួលមរណភាពទៅហើយ ដោយសារជំងឺប្រចាំកាយ។

រឿងទាំងអស់នេះ ធ្វើឲ្យតារាប្រុសវ័យ ៦២ ឆ្នាំរូបនេះ ហាក់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ ពាក្យចចាមអារ៉ាម និងការរិះគន់ពីសុខភាពរបស់លោក។ ថ្មីៗ នេះ អ្នកផលិតមាតិកាមួយរូបឈ្មោះ Jia Ziai បា នបង្ហោះរូបភាពរបស់តារាប្រុស Jet Li នៅកន្លែងទីសក្ការៈមួយក្នុងប្រទេសចិន។ ព្រមទាំងបញ្ជាក់ថា តារាប្រុស Jet Li គឺមានសុខភាពល្អ តែលោកហាក់មានការពិបាកក្នុងការចុះជណ្ដើរខ្ពស់។ បើទោះជាមានការពិបាក តែលោកបានបដិសេធ មិនឲ្យអ្នកជុំវិញជួយគ្រាឡើយ ដោយលោកលើកឡើងថា ប្រសិនបើរូបភាពទាំងនេះត្រូវបានផ្សព្វផ្សាយ បញ្ហាសុខភាពរបស់លោកច្បាស់ជាក្លាយជាប្រធានបទសាជាថ្មី ហើយលោកនឹងចប់ជាមិនខាន។

គួរបញ្ជាក់ថា បច្ចុប្បន្ន តារាប្រុស Jet Li ត្រូវបានរាយការណ៍ថា លោកមានសុខភាពល្អប្រសើរជាងមុនច្រើន បើប្រៀបធៀបទៅ ១០ ឆ្នាំមុន លោកគឺមានសុខភាពមាំមួនច្រើន។ ថ្វីបើមានអាយុ ៦២​ ឆ្នាំហើយក្ដី លោកនៅតែមើលទៅមាំមួន។ ចំពោះមូលហេតុ លោកតែងចំណាយពេលវេលាធ្វើសមាធិ និងទៅដើរកម្សាន្ដនៅតាមតំបន់ឆ្ងាយៗ រស់នៅជាមួយធម្មជាតិ។ មួយវិញទៀតលោកមិនសូវប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ