J-hope ក្រុម BTS បញ្ចប់កាតព្វកិច្ចយោធាផ្លូវការ ដោយមាន Jin ទទួលស្វាគមន៍យ៉ាងកក់ក្ដៅ

ការទន្ទឹងរង់ចាំត្រូវបានបញ្ចប់សម្រាប់ការវិលត្រលប់របស់ J-hope ក្រុម BTS ដោយនៅព្រឹកថ្ងៃទី១៧ ខែតុលានេះ លោកបានចាកចេញពីជួរយោធានៅក្នុងខេត្ត Gangwon ជាផ្លូវការ ហើយសមាជិកម្នាក់ក្នុងក្រុមគឺ Jin ក៏នៅទីនោះដើម្បីស្វាគមន៍ការវិលត្រលប់របស់លោកដែរ។

កាលពីប៉ុន្មានថ្ងៃមុននេះ BIGHIT MUSIC បានឱ្យដឹងថានឹងមិនមានការរៀបចំព្រឹត្តិការណ៍ពិសេសណាមួយឡើយនៅថ្ងៃដែល J-hope ចេញពីយោធាដោយសារការព្រួយបារម្ភពីបញ្ហាសុវត្ថិភាព។ ប៉ុន្តែថ្ងៃនេះនៅតែមានអ្នកគាំទ្រមកពីប្រទេសផ្សេងៗប្រមាណ ១០០នាក់មកពីជុំវិញពិភពលោកបានរង់ចាំការត្រឡប់មកវិញរបស់តារាវ័យ ៣០ឆ្នាំរូបនេះ។

ក្នុង​ឱកាសនោះ​ J-hope ​បាន​ផ្តល់​បទសម្ភាស និង​អរគុណ​ដល់អ្នក​គាំទ្រ ប្រព័ន្ធ​ផ្សព្វផ្សាយ រួមទាំង Jin ដែល​បាន​មក​ទទួល​ស្វាគមន៍​លោកថា៖ “អរគុណហ្វេនៗទាំងអស់គ្នា ខ្ញុំអាចបញ្ចប់ភារកិច្ចដោយសុវត្ថិភាព និងសុខភាពល្អ”។ លោកបន្ថែមថា អ្វីដែលលោកបានយល់ដឹងក្នុងរយៈពេលមួយឆ្នាំកន្លះកន្លងមក គឺទាហានជាច្រើនបានប្រឹងប្រែងធ្វើការយ៉ាងខ្លាំង ព្រមលះបង់ខ្លួនឯង និងធ្វើអ្វីៗជាច្រើនដើម្បីការពារប្រទេស និងបានស្នើឱ្យសាធារណជន ផ្ដល់ការស្រលាញ់និងយកចិត្តទុកដាក់ដល់គ្រប់គ្នាដែលកំពុងបម្រើក្នុងជួរកងទ័ពផង។

គួរបញ្ជាក់ថា J-hope គឺ​ជា​សមាជិក​ក្រុម BTS ទី​ពីរ​ដែល​បានបញ្ចប់​កាតព្វកិច្ច​យោធា​របស់​ខ្លួន​បន្ទាប់​ពី Jin។ ចំណែកសមាជិក​ផ្សេងទៀតនឹងត្រូវស្ថិតនៅក្នុងជួរយោធាមួយរយៈទៀត ដោយពួកគេ​ទាំង​អស់​នឹងអាចបញ្ចប់កាតព្វកិច្ច ហើយ​ត្រឡប់​ធ្វើ​ការ​ជុំគ្នាវិញ​នៅ​ឆ្នាំ​២០២៥។

គួរបញ្ជាក់ដែរថា J-hope បានចូលបំពេញកាតព្វកិច្ចយោធាកាលពីខែមេសាឆ្នាំមុន ដោយបានបម្រើការជាគ្រូបង្វឹកនៅជំរំកងពលទ័ពថ្មើរជើងទី ៣៦ នៅទីក្រុង Wonju ខេត្ត Gangwon។ តម្លៃភាគហ៊ុនរបស់ HYBE ដែលជាទីភ្នាក់ងាររបស់ BTS បានកើនឡើង ៤,៧% ស្របពេលមានព័ត៌មានវិលត្រលប់របស់តារារ៉េបរូបនេះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន



Leave a Reply

Your email address will not be published.Required fields are marked *