ធ្លាប់តែសម្បូរគេស្រឡាញ់ តារាចិន ៦ រូបនេះស្ទើរតែបាត់បង់ប្រជាប្រិយភាពដោយសាររឿងទាំងនេះ

មានឃ្លាមួយដែលគេនិយាយថា “ធ្វើខ្លួនឱ្យល្បីមិនមែនជារឿងពិបាកទេ តែអ្វីដែលពិបាកនោះ​​​​​​​ គឺការរក្សាកេរ្តិ៍ឈ្មោះឱ្យគង់វង្ស”។ ប្រយោគនេះពិតជាត្រឹមត្រូវ និងស័ក្ដសមបំផុតសម្រាប់អ្នកប្រកបអាជីពក្នុងវិស័យសិល្បៈ។

ជាក់ស្ដែងតារាចិនដែលបានព្យាយាមកសាងប្រជាប្រិយភាពរបស់ខ្លួនដ៏លំបាកទម្រាំមានអ្នកស្គាល់ដូចសព្វថ្ងៃនេះ ស្រាប់តែទស្សនិកជនអះអាងថាខ្លួននឹងលែងគាំទ្រពួកគេ ក្រោយពីមានរឿងអាស្រូវដែលកើតឡើងមកពីចរិតឫកពា និងបញ្ហផ្ទាល់ខ្លួនផ្សេងៗ។

ខាងក្រោមនេះ ជាតារាសម្ដែងចិនល្បីឈ្មោះចំនួន ៦ដួងដែលស្ទើរតែបាត់ប្រជាប្រិយភាព និងមានអ្នកស្អប់ច្រើនដោយសាររឿងអាស្រូវរបស់ខ្លួន៖

១. Zhao Lusi

ពីតារាស្រីដែលមានសម្រស់លេចធ្លោដែលទស្សនិកជនស្គាល់ថាជាមនុស្សសុភាព បច្ចុប្បន្ន​ Zhao Lusi បានទទួលរហ័សនាមជា តារាកំពូលល្បិច។ តារាស្រីវ័យ២៦ឆ្នាំរូបនេះ តែងតែមានព័ត៌មានអាស្រូវជាមួយនឹងតារារួមអាជីពជាច្រើនដង មិនថាជាមួយនឹង​ Zhao Liying, Liu Yifei, Tieu Chien និង Dilraba Dilmurat ជាដើម។​

បន្ថែមពីនេះទៀតនេះ ទស្សនិកជនតែងតែសង្កេតឃើញថានាង តែងតែឆ្លៀតឱកាសក្នុងការទាញយកប្រជាប្រិយភាពរាល់ពេលដែលមានរឿងចម្រូងចម្រាសណាមួយដែលទាក់ទងនឹងខ្លួន រហូតធ្វើឱ្យអ្នកនិយមទស្សនាភាពយន្តរបស់ចិនចាប់ផ្ដើមធុញទ្រាន់នឹងនាង។

២. Yang Mi

បើមិនលើកយករឿងយើងអាស្រូវដែល Yang Mi ធ្លាប់មានកន្លងមកទេនោះ បច្ចុប្បន្ន​​អ្នកគាំទ្រច្រើនរិះគន់ តារាស្រីរូបនេះទៅលើសមត្ថភាពសម្ដែង និងការប្រកបការងារដែលខ្វះវិជ្ជាជីវៈរ​បស់នាង។ ត្បិតសមត្ថភាពនៅមានកម្រិត តារាស្រីវ័យ ៣៨ឆ្នាំរូបនេះនៅតែមិនចង់កែសម្រួលឱ្យរឿង និងកម្មវិធីរបស់នាងមានគុណភាពល្អប្រសើរជាងមុនទេ​ តែផ្ទុយមកវិញនាងនៅតែបន្តផលិតជារឿយៗដែលនាំឱ្យប៉ះពាល់ដល់គុណភាពនៃការផលិតរបស់គម្រោងទាំងមូលតែម្ដង។​

ទន្ទឹមគ្នានឹងការរិះគន់ដែលកើតឡើងក្នុងរយៈពេលយូរឆ្នាំមកហើយ Yang Mi នៅតែមិនគិតត្រឡប់ទៅពង្រឹងសមត្ថភាពរបស់ខ្លួន ដែលធ្វើឱ្យស្នាដៃរបស់នាងទទួលបានបរាជ័យម្ដងហើយម្ដងទៀត និងកាន់តែគ្រោះថ្នាក់សម្រាប់អាជីពរបស់នាង បើ​ Yang Mi នៅតែបន្តធ្វើបែបនេះ។​

៣. Ruby Lin

រូបភាពជាតារាស្រីទន់ភ្លន់របស់ Ruby Lin បានបាត់បង់តាំងតែពីនាងបានអះអាងថា តារាប្រុស​ Zhou Jie បានចាប់បង្ខំនាងឱ្យថើបខ្លួននៅពេលថតរឿង My Fair Princess មកម្ល៉េះ។ តែក្រោយពីមានជម្លោះពាក្យសម្ដី និងការជជែកវែកញែកនានានៅលើបណ្ដាញអ៊ីនធឺណិតជាបន្តបន្ទាប់ តារាស្រីវ័យ ៤៨ឆ្នាំរូបនេះបានដោះសារថា វាអាចមកពីនាងងាយរងប្រតិកម្មនឹងរឿងនេះពេក។ ទោះជាយ៉ាងណាក៏ដោយ រឿងអាស្រូវនេះបានធ្វើឱ្យ Zhou Jie បាត់បង់អាជីពរបស់ខ្លួន ហើយទស្សនិកជនចាប់ផ្ដើមលែងចូលចិត្ត Ruby Lin ដូចមុនតទៅទៀត។

បន្ថែមពីនេះ តារាសម្ដែង​ និងតារាចម្រៀងរូបនេះក៏ត្រូវបានគេរិះគន់ថាជាអ្នកចិត្តបុណ្យក្លែងក្លាយផងដែរ ដោយសារតែគេតែងឃើញវត្តមានរបស់លោកស្រីនៅក្នុងកម្មវិធីសប្បុរសធម៌ជាញឹកញយ តែបរិច្ចាគទឹកប្រាក់បន្តិចបន្តួចតែប៉ុណ្ណោះ។

៤. Zhou Dongyu

តារាស្រីវ័យ ៣២ឆ្នាំរូបនេះ បានចាប់ផ្ដើមបាត់បង់បានប្រជាប្រិយភាពតាំងតែពីនាងមានរឿងអាស្រូវទាក់ទងនឹងស្នេហាមកម៉្លេះ។ បន្ថែមពីនេះទៀត ក្រោយពី​ Zhou Dongyu បានក្លាយជាតារាស្រីវ័យក្មេងជាងគេដែលបានទទួលពានរង្វាន់ Triple Gold Movie Queen អ្នកគាំទ្របានចោទប្រកាន់ថាពានរង្វាន់ដែលនាងឈ្នះនោះ បានមកពីខ្នងបង្អែកធំ ចាំជួយនាងពីក្រោយ។

លើសពីនេះទៅទៀត Zhou Dongyu ក៏ធ្លាប់លេចឮព័ត៌មានដែលថា នាងតារាស្រីដែលវាយឫកផងដែរ ដោយនាងបានប្រកែកមិនព្រមថតរូបជាមួយនឹងអ្នកគាំទ្រ និងមិនបង្ហាញការគោរពដល់រៀមច្បងក្នុងវិស័យសិល្បៈទៀតផង។​

៥. Cheng Yi

Cheng Yi ចាប់ផ្ដើមធ្លាក់ប្រជាប្រិយភាព ដោយសារតែបញ្ហារវាងអ្នកគាំទ្ររបស់ខ្លួន​ និងតារាប្រុសរួមអាជីពម្នាក់ឈ្មោះ Huang JunJie ។ បញ្ហាមួយនេះបានចាប់ផ្ដើមនៅពេលដែលអ្នកគាំទ្របានចេញមុខតវ៉ាមិនចង់ឱ្យតារាក្នុងដួងចិត្តរបស់ខ្លួនរួមការងារជាមួយនឹង Huang JunJie ដោយសារតែបញ្ហារឿងអាស្រូវទាក់ទងនឹងស្នេហាកាលពីប៉ុន្មានឆ្នាំមុន។​

អ្នកគាំទ្រទាំងនោះ បានព្យាយាមចេញមុខតវ៉ាឱ្យក្រុមការងារដក Huang JunJie ចេញពីរឿងមួយនេះ។ ដោយឡែក ស្របពេលដែលមិត្តបាត់បង់ការងារ​ Cheng Yi មិនបានចេញមុខនិយាយអ្វីបន្តិចសោះឡើយ។

៦. Liu Yuning

Liu Yu Ning បានក្លាយជាតារាមួយរូបដែលទស្សនិកជនគិតថាលោកទទួលបានឱកាសលើសពីសមត្ថភាព។ ជាញឹកញយតារា​ប្រុសរូបនេះតែងតែលេចមុខនៅក្នុងភាពយន្តភាគខ្នាតធំជាច្រើន  ស្របពេលដែលទស្សនិកជនយល់ឃើញថាបច្ចេកទេសក្នុងការសម្ដែងរបស់លោកនៅមានកម្រិតនៅឡើយ។​

លើសពីនេះទៅទៀត លោកតែងតែព្យាយាមទាញចំណាប់អារម្មណ៍អ្នកទស្សនាមកកាន់ខ្លួន តាមការផ្លាស់ប្ដូរបារ៉ូលជាប្រចាំ ដែលវាបានប៉ះពាល់ដល់ក្រុមការងារ និងអ្នកដែលលោកសម្ដែងជាមួយ​ រហូតដល់តារាស្រីជាច្រើនរូបមិនចង់រួមការងារជាមួយលោក។​​ ជាក់ស្ដែង មួយរយៈមុននេះ អ្នកគាំទ្ររបស់តារាសម្ដែងស្រី Yang Zi បានចេញមុខមិនគាំទ្រតារាប្រុសរូបនេះ ក្រោយមានព័ត៌មានលេចឮថា​ពួកគ្នានឹងរួមសម្ដែងជាមួយគ្នាក្នុងរឿងភាគថ្មី៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រជាប្រិយភាព ព្រាប សុវត្ថិ គ្មានភាពថមថយឡើយ ជាក់ស្ដែងថ្ងៃប្រគំតន្រ្តីកាលពីសប្ដាហ៍មុន

សំឡេង​ស្រែ​ហ៊ោកញ្ជ្រៀវ​នៃ​អ្នក​គាំទ្រ​ថ្ងៃ​ប្រគំ​តន្ត្រី​កាលពី​ពេល​ថ្មី​ៗ​នេះ បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រជាប្រិយភាព​កំពូល​តារា​ចម្រៀង​ប្រុស ព្រាប សុវត្ថិ គ្មាន​ការ​ថមថយ​ឡើយ បើ​ទោះ​ជា​ម្ចាស់​បទ «ម្ចាស់​បេះដូង» វ័យ​កាន់តែ​ច្រើន និង​មាន​តារា​ចម្រៀង​ជាច្រើន​

ប្រធានសមាគមសិល្បករខ្មែរ នាំសិល្បករឈ្វេងយល់ពីឧបករណ៍ហិរញ្ញវត្ថុ និងឱកាសវិនិយោគក្នុងទីផ្សារមូលបត្រ

សិល្បករ​សិល្ប​ការិនី​ជាច្រើន​រូបត្រូវបានចូលរួមកម្មវិធី​សិក្ខាសាលា និង​ឈ្វេង​យល់​ចាប់​យក​បំណិន​ជីវិត​ថ្មី​ផ្នែក​​ហិរញ្ញវត្ថុ ដើម្បី​ជំរុញ​សេដ្ឋកិច្ច និង​ការពារ​ការ​ឆបោក​នៅ​អគារ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ។

មកកម្ពុជាលើកទី១ Donghae ក្រុម Super Junior ពោលសរសើរប្រជាជនកម្ពុជាមិនដាច់ពីមាត់

Donghae សមាជិកក្រុមចម្រៀងខេប៉ុបល្បីឈ្មោះ Super Junior បានបង្ហោះ Story ជាបន្តបន្ទាប់អំពីការជាប់ចិត្តនឹងប្រទេសកម្ពុជា បន្ទាប់ពីបានមកសម្ដែងជាលើកដំបូងយ៉ាងកក្រើកកាលពីចុងសប្ដាហ៍កន្លងទៅ

អូលីវ៉ា គង់ បញ្ចេញ ​collection ថ្មី​ប្រមូល​ម៉ូដែល​ថ្មីចាស់ប្រុសស្រីល្បីៗ កក្រើកវិស័យ Fashion ស្រុកខ្មែរ

អ្នក​ច្នៃម៉ូដល្បី​ឈ្មោះ​ លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ បាន​សាង​ភាព​ភ្ញាក់ផ្អើល​ជា​ថ្មី​ម្តង​ទៀត​ដល់​អ្នក​ស្នេហា​វិស័យ​ម៉ូដ​នៅ​កម្ពុជា​ ដោយបញ្ចេញ Collection ថ្មីមួយទៀតក្រោមស្លាកយីហោ KALKIN ​ជា​ស្លាក​យីរបស់​លោក

សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026

កញ្ញា សេង ណាអូមី បាន​នឹង​កំពុង​ក្ដោប​ប្រជាប្រិយភាព​មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រឡប់ពីប្រកួត​កម្មវិធី Face Universe Pageant 2026 នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ពេល​ថ្មី​ៗ។ តំណាង​ឲ្យ​ប្រទេស​កម្ពុជា លើ​វេទិកា​បវរកញ្ញា​អន្តរជាតិ ណាអូមី

ទស្សនីយភាពល្ខោនក្បាច់បុរាណ «រឿង ខ្យងស័ង្ខបញ្ជជន្យៈ»

ស្មារតីនៃការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌បុរាណក្នុងចំណោមកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ត្រូវបានបង្ហាញយ៉ាងលេចធ្លោតាមរយៈទស្សនីយភាពរបាំក្បាច់បុរាណក្រោមចំណងជើង «ខ្យងស័ង្ខបញ្ជជន្យៈ» ដក

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

Leave a Reply

Your email address will not be published.Required fields are marked *