សមនឹងកេរ្តិ៍ឈ្មោះមែន! តារាចម្រៀង ៨ រូបនេះ ជាសេដ្ឋីនីសម្បូរទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក

ពំនោលពីបុរាណ​ “ចេះអី ចេះឱ្យប្រាកដ នោះប្រាក់នឹងរត់រក” ពិតជាមិនខុសដូចដែលចាស់ៗ​ថាមែន។ មិនថាក្នុងវិស័យណាទេ អ្នកមានសមត្ថភាពពិត ប្រាកដជាអាចរកចំណូលបានពីការខិតខំប្រឹងប្រែងក្នុង​អាជីព​របស់ខ្លួន​ជាក់ជា​មិន​ខាន។ថ្ងៃនេះ AMS Infotainment សូមបើកបង្ហាញមុខតារាស្រីទាំង ៨ រូប ដែលទទួលងារជាតន្រ្តីករស្រ្តី ដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅក្នុងពិភពលោក តាមរយៈការចាត់ចំណាត់ថ្នាក់របស់ទស្សនាវត្ដី Forbes។

១. Taylor Swift

ចំណាត់ថ្នាក់លេខ១ បានធ្លាក់ទៅលើ Taylor Swift ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១.៦ ពាន់លានដុល្លារអាមេរិក។ តារាចម្រៀងស្រី​វ័យ ៣៤ ឆ្នាំរូបនេះជាតន្រ្តីករទី១ ដែលក្លាយខ្លួនជាសេដ្ឋីនីប្រាក់ពាន់លានដុល្លារតាមរយៈចំណូល​ពី​ចម្រៀង និងការប្រគំតន្រ្តី​ទេសចរណ៍ពិភពលោកនៅកាលពីឆ្នាំ ២០២៣។ ប្រភពដដែលបានវាយតម្លៃថា បទចម្រៀងរបស់នាងអាចនឹងមានតម្លៃរហូតដល់ទៅ ៦០០ លានដុល្លារអាមេរិក បន្ថែមដោយចំណូលក្នុងកម្រិតតែមួយពីការសម្ដែង​ក្នុង​ដំណើរប្រគំតន្រ្តីជុំវិញពិភពលោករបស់នាង។ បន្ថែមពីតន្ត្រី តារាចម្រៀង និងអ្នកនិពន្ធរូបនេះ ក៏ជាម្ចាស់អាចលនទ្រព្យដែលមានតម្លៃជារួមប្រមាណ ១២៥ លានដុល្លារអាមេរិកផងដែរ។

ដោយឡែក ប្រភពចំណូលដែលបាននាំកត្តិនាមជាតន្រ្តីករស្ត្រីដែលមានទ្រព្យសម្បត្តិច្រើនជាងគេនេះ គឺជាប្រាក់ចំណេញពីការប្រគំតន្ត្រី Era Tour ដែលបានចាប់ផ្ដើមតាំងតែពីខែមីនាឆ្នាំ ២០២៣ និងគ្រោងបញ្ចប់នៅចុងឆ្នាំ ២០២៤ នេះ។ ជាក់ស្ដែងចំណូលសរុបនៃ The Era Tour មានតម្លៃយ៉ាងហោចណាស់ ១ ពាន់លានដុល្លារអាមេរិក និងបានជាប់ឈ្មោះជាដំណើរប្រគំតន្រ្តីជុំវិញពិភពលោកទី១ដែលរកចំណូលបានច្រើនកម្រិតនេះ។

២. Rihanna

បន្ទាប់ពី Taylor Swift គឺជា Rihanna នេះ​ហើយមានទ្រព្យសម្បត្តិសរុបរហូតដល់ទៅ ១.៤ ពាន់ដុល្លារអាមេរិក និងបានដណ្ដើមតំណែងជាត​ន្ត្រីករស្រ្តី មានទ្រព្យច្រើននាងគេ​ទី​២ បន្ទាប់​ពី​ម្ចាស់​បទ “22”។ ប្រភពចំណូលដ៏ធំបំផុតរបស់តារាស្រី សញ្ជាតិបាបាដៀនមានឈ្មោះដើមថា Robyn Rihanna Fenty បានមកពីក្រុមហ៊ុនទាំង ២ របស់នាងគឺ ក្រុមហ៊ុនគ្រឿងសម្អាង Fenty Beauty និងក្រុមហ៊ុនខោអាវក្នុង Savage X Fenty។

ក្នុងវ័យ ៣៦ ឆ្នាំ តារាស្រីរូបនេះ មានភាគហ៊ុន ៥០ ភាគរយ នៅក្នុងក្រុមហ៊ុន Fenty Beauty និង ២៨ ភាគរយនៅក្នុងយីហោ Savage X Fenty។ ក្រៅពីនេះ ចំណូលរ​បស់នាងបានមកពីការខិតខំកសាងកេរ្តិ៍ឈ្មោះនៅក្នុងវិស័យសិល្បៈរហូតទទួលតំណែងជា The Third-Most of Any Artist និងមានចម្រៀងដែលជាប់ចំណាត់ថ្នាក់លេខ១ នៅលើ Billboard Hot 100 រហូតដល់ទៅ ១៤ បទ។ បន្ថែមពីតំណែងជាសេដ្ឋីនី ម្ចាស់អាល់ប៊ុម “Anti” រូបនេះក៏ធ្លាប់គ្រងដំណែងជា “ស្ត្រីមានអំណាចបំផុតលំដាប់ទី ៧៤ នៅលើពិភពលោកក្នុងឆ្នាំ ២០២៣” ពីទស្សនាវដ្ដី Forbes ផងដែរ។

៣. Madonna

លំដាប់ថ្នាក់ទី៣ មិនអាចរំលងពីកណ្ដាប់ដៃរបស់តារាចម្រៀងលំដាប់ Legendary ដូចជា Madonna បាននោះទេ។ ក្នុងវ័យ ៦៦ឆ្នាំ លោកស្រីមានទ្រព្យសម្បត្តិសរុបចំនួន ៨៥០ លានដុល្លារអាមេរិក។ ក្នុងអាជីពជាតារាចម្រៀង ម្ចាស់បទ Material Girl រូបនេះអាចរកចំណូលសរុបពីការប្រគំតន្រ្តីទាំងអស់របស់ខ្លួនរហូតដល់ទៅ​ ១.៦ ពាន់លានដុល្លារអាមេរិក រួមទាំងការប្រគំតន្រ្តីចុងក្រោយរបស់លោកស្រី The Celebration Tour ដែលបានចំណាយពេលរហូតដល់ទៅ ៦ខែ នឹងទើបតែបញ្ចប់ក្នុងខែឧសភានេះ។

តារាស្រីម្ចាស់អាល់ប៊ុមចំនួន ១៤ រូបនេះ ក៏មានកេរ្តិ៍ឈ្មោះក្នុងវិស័យអាចលនទ្រព្យផងដែរ ដោយលោកស្រីជាម្ចាស់អចលនទ្រព្យនៅ Hamptons និង Hidden Hills រដ្ឋកាលីហ្វ័រញ៉ា ក៏ដូចជាផ្ទះនៅឯ Upper East Side ផងដែរ។

៤. Beyoncé

ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ ៧៦០ លានដុល្លារអាមេរិកគិតត្រឹមខែឧសភា។ Beyoncé ជាតន្រ្តីករស្រ្តីទី៣ នៅក្នុងតារាងមួយនេះ។ ជាង ៣ ទសវត្សរ៍ក្នុងនាមជាតារាចម្រៀងទោល និងអតីតសមាជិកក្រុម Destiny’s Child បច្ចុប្បន្នតារាចម្រៀងប៉ុបរូបនេះមានតំណែងជាស្ថាបនិក ប្រធាន និងជានាយកប្រតិបត្តិនៃ Parkwood Entertainment។

Renaissance World Tour សម្រាប់អាល់ប៊ុម Renaissance ដែលបានធ្វើការសម្ដែងចំនួន ៣៣ ផ្សេងគ្នាបានក្លាយជាការប្រគំតន្រ្តីដែលរកចំណូលបានខ្ពស់បំផុតសម្រាប់តារាចម្រៀងវ័យ ៤៣ រូបនេះ ជាមួយនឹងប្រាក់ចំណូលសរុបជាង ៥៧៩ លានដុល្លារអាមេរិកនៅទូទាំងទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក។

ដោយឡែក​កាលពីខែឧសភា ឆ្នាំ ២០២៣ Beyoncé និងស្វាមី Jay-Z បានទិញភូមិគ្រឹះមួយដែលមានតម្លៃ ២០០ លានដុល្លារអាមេរិក ដែលជាផ្ទះថ្លៃបំផុតមិនធ្លាប់មាន នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។

៥. Celine Dion

អ្នកណាមិនស្គាល់បទដ៏ល្បីល្បាញ «My Heart Will Go On» ដែលជាចម្រៀងក្នុងភាពយន្ត Titanic របស់ Celine Dion។ ក្នុងចំណាត់ថ្នាក់លេខ ៥ តារាចម្រៀងសញ្ជាតិកាណាដារូបនេះ មានទ្រព្យសម្បត្តិសរុបប្រមាណ ៥៥០ លានដុល្លារអាមេរិក។ក្នុង​ជីវិតជាអ្នកលក់សំលេង តារាស្រីវ័យ ៥៦ ឆ្នាំរូបនេះ បានលក់អាល់ប៊ុមចម្រៀងរបស់ខ្លួនអស់ចំនួន ២២០ លានអាល់ប៊ុមរួចមកហើយ។​ ទាក់ទងនឹងប្រាក់ចំណូលរបស់លោកស្រីវ័យ អ្នកម្ដាយកូន ៣ រូបនេះមានប្រភពចំណូលធំពីការប្រគំតន្រ្តី  Las Vegas concert residencies។

៦. Barbra Streisand

មិនចម្លែកទេដែលតារាចម្រៀងដែលជាអ្នកបង្កើតប្រវត្តិសាស្រ្ត​ មានអាល់ប៊ុមជាប់លេខ១ ក្នុងរយៈពេល ៦ ទសវត្សរ៍ជាប់ៗគ្នា មានទ្រព្យសម្បត្តិច្រើនដល់ថ្នាក់នេះ។ លោកស្រី Barbra Streisand មានទ្រព្យរួមចំនួន ៤៦០ លានដុល្លារអាមេរិក។

បន្ថែមពីអាជីពជាតារាចម្រៀង និងសម្ដែង កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រីបានចេញសៀវភៅមួយក្បាលដែលមានចំណងជើងថា «My Name is Barbra» កម្រាស់ជិត ១ ពាន់ទំព័រ។​

៧. Dolly Parton

ប្រហែលជាទស្សនិកជនបានស្គាល់បទ «I Will Always Love You» ដែលបកស្រាយដោយលោកស្រី Whitney Houston រួចមកហើយ។ ដោយឡែក បទនេះជាបទដើមដែលបានបកស្រាយ និងនិពន្ធដោយ លោកស្រី Dolly Parton នៅក្នុងឆ្នាំ ១៩៧៣។

បច្ចុប្បន្ន លោកស្រីមានវ័យ ៧៨ ឆ្នាំ និងមានទ្រព្យសម្បត្តិសរុបចំនួន ៤៥០ លានដុល្លារអាមេរិក។ ត្បិតជាអ្នកចម្រៀង និងអ្នកនិពន្ធល្បីឈ្មោះក៏ពិតមែន តែប្រាក់ចំណូលមួយផ្នែកធំរបស់លោកស្រីមានប្រភពពីសួនកម្សាន្ត Tennessee Dollywood។ ដោយឡែកប្រាកចំណូលពីចម្រៀងជាង ៣ ០០០ បទរបស់ខ្លួន លោកស្រីរកបានត្រឹមតែ ១៥០ លានដុល្លារអាមេរិកតែប៉ុណ្ណោះ។

៨. Katy Perry

តារាចម្រៀងដែលមានប្រជាប្រិយភាពដូចជា Katy Perry មានទ្រព្យរហូតដល់ទៅ ៣៥០​ លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងទឹកប្រាក់ដែលបានពីការលក់សិទ្ធិឈុតចម្រៀងរបស់នាងកាលពីខែវិច្ឆិកា ឆ្នាំ ២០២៣។ ទាក់ទងនឹងតួនាទីជាគណៈកម្មការនៃកម្មវិធី American Idol វិញ ម្ចាស់បទ «Roar» រូបនេះ អាចរកចំណូលបានប្រមាណ ២៥ លានដុល្លារអារមេរិកក្នុងមួយរដូវកាល៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *