ភូ ផាត់ធីយ៉ា តែងតួយ៉ាងស្អាត ទៅរាំក្បាលទូកនៅបាត់ដំបង

កម្ម​វិធី​បុណ្យអុំទូក និង​បណ្តែតប្រទីប ក្នុង​ឱកាស​បុណ្យ​ចេញ​ព្រះវស្សា​នៅ​ខេត្ត​បាត់ដំបង ឆ្នាំ២០២៤ នៅ​វេទិកា​អុំទូក​ខេត្ត​បាត់ដំបង ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​ប្រជាជន​ក្នុង​ស្រុក និង​ភ្ញៀវ​ទេសចរ​ពី​គ្រប់ទិសទី​ទៅ​កម្សាន្ត​លើ​ទឹកដី​សម្បូរ​បែប​មួយ​នោះ។

សម្រាប់​តារា​ស្រី និង​ជា​អ្នក​បង្ហាញ​ម៉ូដ កញ្ញា ភូ ផាត់ធីយ៉ាក៏​បាន​ចូល​រួម​ក្នុង​នាម​ជា​នារី​រាំ​ក្បាល​ទូក​តាម​បែប​ប្រពៃណី​ខ្មែរ។ ក្នុង​សម្លៀកបំពាក់​បុរាណ 4th Runner Up Miss Grand Cambodia 2024 ពិតជា​ស្រស់​ស្អាត និង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង ពិសេស​កីឡាករ​ចំណុះ​ទូក ភ្លឹក​នឹង​សម្រស់​កញ្ញា​ឯក​រូប​នេះ​តែ​ម្ដង។

ភូ ផាត់ធីយ៉ា តារា​ស្រី​មាន​ប្រជាប្រិយភាព និង​កំប្លុកកំប្លែង តែង​ទទួល​បាន​ការ​គោរព​ស្រលាញ់​ពី​មនុស្ស​ជុំវិញ​ខ្លួន និង​អ្នក​ដែល​នាង​បាន​រួម​ការងារ​ជាមួយ។ ដូច​ក្នុង​កម្មវិធី​​បុណ្យអុំទូក និង​បណ្តែត​ប្រទីប នៅ​បាត់​ដំបង កញ្ញា​ពិតជា​រីករាយ និង​ផ្ទុះ​សំណើច​គ្រប់​ពេល ធ្វើឲ្យ​បរិយាកាស​កាន់តែ​ល្អ ទោះ​ស្ថិត​ក្រោម​ពន្លឺ​ថ្ងៃ​ក៏​មិន​ថ្វី។

គួរ​បញ្ជាក់​ថា​កម្មវិធី​បុណ្យ​អុំទូក និង​បណ្ដែត​ប្រទីប​នៅ​ខេត្ត​បាត់ដំបង​ល្បី​ខ្លាំង​មែនទែន​ទាំង​ការ​រៀបចំ​សណ្ដាប់ធ្នាប់ និង​ការ​រៀបចំ​ការ​ប្រកួត​ទូក​បាន​យ៉ាង​ល្អ និង​ច្បាស់ ទោះ​អ្នក​មើល​តាម​ការ​ឡាយ​ក៏​មិន​ធុញ​ដែរ។

កម្មវិធី​នោះ​បាន​ធ្វើ​ឡើង​តាម​ដងស្ទឹង​សង្កែ ក្រុង​បាត់ដំបងមាន​រយៈពេល​ ២ ថ្ងៃ គឺ​ថ្ងៃ ១៦ និង ១៧ ខែ​តុលា ឆ្នាំ ២០២៤។ ងាក​ទៅ​មើល​កម្មវិធី​ពេល​យប់​ឃើញ​ថា​ប្រទីប​ជាច្រើន​បាន​បណ្ដែត​ចេញ​មក​ត្រៀបត្រា មាន​បំពាក់​ភ្លើង​ពណ៌​ស្អាត​ខ្លាំង បង្កើត​ជា​ទស្សនីយភាព​ស្រស់​ឆើតឆាយ​តាម​ដង​ស្ទឹង៕

រូបភាព៖ Mony Photography

រូបភាព៖ រដ្ឋបាលខេត្តបាត់ដំបង



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *