តើ​រាជបុត្រ​ព្រុយណេ​​ដែល​យាង​មក​កម្ពុជា​ជា​អ្នក​ស្នង​មរតក​ព្រះចៅ​ស៊ុលតង់​មែន​ទេ?

ព្រះ​រាជបុត្រ​នៃ​ប្រទេសព្រុយណេ​ដែល​យាង​មក​អម​ដំណើរ​ព្រះបិតា ព្រះចៅ​ស៊ុលតង់​ មក​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា​មាន​ព្រះនាម​ថា​ Abdul Mateen ប្រសូត​នៅ​ថ្ងៃ​ទី ១០ កញ្ញា ឆ្នាំ ១៩៩១។ រាជបុត្រ​អង្គ​នេះ​ជា​បុត្រា​ទី ៤ ក្នុង​ចំណោម​បុត្រា​ទាំង​ ៥អង្គ និង​ជា​បុត្រ​ទី១០ នៃ​បុត្រ​ទាំង​ ១២ របស់​ព្រះចៅ​ស៊ុលតង់​ Hassanal Bolkiah។

បើ​ទោះ​មិន​មែន​ជា​បុត្រា​ដំបូង​នៃ​ព្រះចៅ​ស៊ុលតង់​ តែ​គេ​តែង​ឃើញ​ថា​រាជបុត្រ Abdul Mateen តែង​តែ​មាន​វត្តមាន​រួម​ដំណើរ​អម​ជា​មួយ​ព្រះអង្គ​ទៅ​គ្រប់​ទី​កន្លែង​មិន​ថា​ ព្រះ​ចៅ​ស៊ុលតង់​ទៅ​ប្រជុំ​ ឬ​ទស្សនកិច្ច​នៅ​ទី​ណា​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​មតិ​មួយ​ចំនួន​ឆ្ងល់​ថា​តើ​រាជបុត្រ​អង្គ​នេះ​ជា​អ្នក​ស្នង​តំណែង​របស់​ព្រះ​ចៅ​ស៊ុលតង់​ឬ​មួយ​យ៉ាង​ណា។

តាម​ពិត​ទៅ រាជ​ទាយាទ​នៃ​ប្រទេស​ប្រ៊ុយណេ​ត្រូវ​បាន​កំណត់​រួច​ទៅ​ហើយ​ ដោយ​​រាជបុត្រ​ច្បង​នៃ​ព្រះ​ចៅ​ស៊ុលតង់​គឺ​រាជបុត្រ Al-Muhtadee Billah ជា​អ្នក​ស្នងតំណែង​បន្ទាប់​ពី​ស្ដេច​ព្រុយណេ ហើយ​បច្ចុប្បន្ន​នេះ​រាជបុត្រ​ច្បង​អង្គ​នេះ​ប្រថាប់​នៅ​ប្រទេស​ព្រុយណេ និង​មើល​ការ​ខុស​ត្រូវ​ប្រទេស​ពេល​ដែល​ព្រះ​បិតា​មិន​នៅ​ផង​ដែរ។ Al-Muhtadee Billah កំពុង​កាន់កាប់​តំណែង​ធំៗ​ជា​ច្រើន​ដែល​ជា​ការ​ត្រៀម​ខ្លួន​សម្រាប់​ដឹកនាំ​ប្រទេស​នា​ពេល​ខាង​មុខ។ តំណែង​ទាំង​នោះ​មាន​ដូច​ជា​រដ្ឋមន្ត្រី​ជាន់​ខ្ពស់​នៃ​ការិយាល័យ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេសព្រុយណេ ឧត្ដមសេនីយ៍​នៃ​កងយោធពលខេមរភូមិន្ទ​ព្រុយណេ និង​ជា​អគ្គសេនាធិការ​កង​កម្លាំង​ប៉ូលិស​ប្រ៊ុយណេ។

យ៉ាង​ណា​បើ​ងាក​ទៅ Abdul Mateen វិញ ទោះ​បី​មិន​មែន​ជា​អ្នក​ស្នង​តំណែង​ក្ដី​តែ​ក្នុង​ចំណោម​បុត្រ​នៃ​ព្រះចៅ​ស៊ុលតង់ព្រុយណេ​ទាំង​អស់​ មាន​តែ​រាជបុត្រ​អង្គ​នេះ​ទេ ដែល​មាន​ភាព​ល្បីល្បាញ និង​​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​សារព័ត៌មាន​ អ្នក​ប្រើប្រាស់​បណ្ដាល​សង្គម​ ជា​ពិសេស​គឺ​នារី​ៗ ទាំង​ក្នុង​តំបន់​ និង​អន្តជាតិ​ ដោយ​សារ​តែ​សម្រស់​ស្រស់​សង្ហា និង​សមត្ថភាព​ពិសេស​មួយ​ចំនួន​របស់​ទ្រង់។

ប្រសូត​ក្នុង​គ្រួសារ​រាជវង្ស មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ២០ពាន់លានដុល្លារ និង​ប្រថាប់​ក្នុង​រាជវាំង​ធំ​បំផុត​ក្នុង​លោក​ ជា​រឿយៗ​គេ​តែង​ឃើញ​រាជបុត្រ​អង្គ​នេះ​ចែក​ចាយ​រូបភាព​របស់​ទ្រង់​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ភាគ​ច្រើន​ពាក់ព័ន្ធ​ជា​មួយ​នឹង​សកម្មភាព​កីឡា​ រូប​ទ្រង់​ក្នុង​ឈុត​ទាហាន និង​រូប​ជា​មួយ​សត្វ​ចិញ្ចឹម​ជា​ដើម។

ជាក់ស្ដែងព្រះអង្គម្ចាស់​ Abdul Mateen ​មាន​សមត្ថភាព​ផ្នែក​កីឡា​ជា​ច្រើន​ដូចជា​ ជ្រមុជ​ទឹក skydiving, វាយ​កូនហ្គោល, ជិះ​ស្គី, ជិះ​ទូក, ប្រដាល់, វាយ​សី និង​ជិះ​សេះ។ កីឡា​ជិះ​សេះ (Polo) ជា​កីឡា​មួយ​ដែល​រាជបុត្រ​រូប​នេះ​ចូល​ចិត្ត​ជាង​គេ​ដែល​ព្រះអង្គ​គឺ​កីឡាករ Polo តំណាង​ឱ្យ​ព្រុយណេ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្កេម​អាស៊ីអាគ្នេយ៍​កាល​ពី​ឆ្នាំ២០១៧ និងឆ្នាំ២០១៩ ទៀត​ផង។

លើស​ពី​នេះ​ទ្រង់​ក៏​មាន​ជំនាញ​គ្រប់គ្រាន់​ក្នុង​ការ​បើក​យន្តហោះ​និង​ឧទ្ធម្ភាគចក្រ​ក្រោយ​ទទួល​បាន​រង្វាន់ RAF Wing Badge ដែល​បញ្ជាក់់​ថា​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ជា​អ្នក​បើកបរ​យន្តហោះ​មួយ​រូប។ ចំណែក​ឯ​​ការ​សិក្សា​វិញ​ Abdul Mateen គឺ​ជា​សិស្ស​ឆ្នើម​មួយ​រូប​ដែល​ទទួល​បាន​បរិញ្ញាបត្រ​សិល្បៈ​ផ្នែក​នយោបាយ​អន្តរជាតិ​ពី​មហាវិទ្យាល័យ King’s College ចក្រភព​អង់គ្លេស​និង​ថ្នាក់​អនុបណ្ឌិត​ផ្នែក​សិល្បៈ​សិក្សា​អន្តរជាតិ ​និង​ការទូត​ពី​សកលវិទ្យាល័យ​ទី​ក្រុងឡុងដ៍។

ហើយ​ចំពោះ​ការងារ​​ព្រះរាជបុត្រ​រូប​នេះ​ជា​ឧត្ដមសេនីយ៍ ដែល​ព្រះអង្គ​បាន​ចូល​ហ្វឹកហាត់​កងទ័ព តាំង​ពី​វ័យ​ត្រឹម​ ១៩ព្រះវស្សា​ និង​ក្លាយ​ជា​អនុសេនីយ៍ទោ​នៅ​ឆ្នាំ២០១១ ជា​អនុសេនីយ៍ឯក​នៅ​ឆ្នាំ២០១២ និង​ក្លាយ​ជា​ឧត្ដមសេនីយ៍​ក្នុង​ឆ្នាំ២០២១៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ