ផ្អែមល្ហែមណាស់! Hyunbin និង Son Yejin ត្រូវ​គេប្រទះឃើញដើរកាន់ដៃគ្នារហូត

គូស្នេហ៍ទើបរៀបការថ្មីថ្មោង Hyunbin និង Son Yejin បានក្លាយជាប្រធានបទដែលមនុស្សជាច្រើនលើកមកនិយាយដោយសារតែអ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមដាក់គ្នាធ្វើឱ្យអ្នកជុំវិញច្រណែនតែម្ដង។ មែនទែនទៅ ក្រោយពីរៀបការជាមួយគ្នាកាលពីខែ មីនា កន្លងទៅ អ្នកទាំងពីរក៏បានធ្វើដំណើរទៅដើរលេងច្រើនកន្លែងជាមួយគ្នា និងទៅក្រេបទឹកឃ្មុំនៅឯ Los Angeles, California។

រាល់ពេលដែលអ្នកទាំងពីរចេញដើរទៅណាមកណាតែងត្រូវបានអ្នកគាំទ្រប្រទះឃើញ ខណៈអ្នកខ្លះទ្រាំមិនបានដោយសារយូរៗទើបមានឱកាសជួបអាយដលរបស់ខ្លួនក៏ឆ្លៀតទៅសុំហត្ថលេខា ឯអ្នកខ្លះខ្លាចរំខានដល់ភាពឯកជនរបស់អ្នកទាំងពីរក៏បានត្រឹមតែរួចថតរូបភាពទុកប៉ុណ្ណោះ។

អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍នោះ រាល់រូបភាពទាំងឡាយដែលបានចែកចាយលើបណ្ដាញសង្គមគឺអ្នកទាំងពីរតែងតែផ្អែមល្ហែមដាក់គ្នា ដោយស្វាមីលោក Hyunbin​ តែងតែយកចិត្តទុកដាក់និងមើលថែភរិយាបានយ៉ាងល្អ។ ជាពិសេសគឺតែងកាន់ដៃគ្នាជាប់មិនថាដើរទៅណា ពិតណាស់នរណាឃើញហើយក៏មានអារម្មណ៍ថាច្រណែន។

ពិតមែនទៅ តារាប្រុស HyunBin ធ្លាប់មានព័ត៌មានស្នេហាជាមួយតារាស្រីមួយចំនួនធ្លាប់ទាំងចេញប្រកាសថាខ្លួនទាក់ទងគ្នាផ្លូវការទៀត​ តែលោកកម្រនឹងបង្ហាញខ្លួនជាសាធារណៈ និងបង្ហាញការយកចិត្តទុកដាក់ចំពោះមិត្តស្រីមុនៗ​របស់លោកណាស់។ សកម្មភាពទាំងអស់នេះធ្វើឱ្យគេជឿថា លោកពិតជាស្រឡាញ់ភរិយារបស់ខ្លួនខ្លាំងទើបព្រមបង្ហាញឱ្យគេឃើញយ៉ាងដូច្នេះ។

ជាក់ស្ដែង គូស្វាមីភរិយាមួយគូនេះគឺស្គាល់គ្នាជាច្រើនឆ្នាំមកហើយ តែទើបចាប់អារម្មណ៍មើលចិត្តថ្លើមគ្នាក្រោយសម្ដែងរឿង  Crush Landing On You កាលពីឆ្នាំ ២០២០។ ដោយសារតែចុះសម្រុងនឹងគ្នាច្រើនរឿង អ្នកទាំងពីរក៏សម្រេចប្រកាសដំណឹងល្អរៀបការជាមួយគ្នាកាលពីដើមឆ្នាំ ២០២២ ណាមួយអ្នកទាំងពីរសុទ្ធតែជាអ្នកជំនាញខាងរកស៊ីអចលទ្រព្យដូចគ្នា មិនត្រឹមតែជាគូស្នេហ៍ទេថែមទាំងជាដៃគូជួយគ្នារកស៊ីទៀតផង។

ដូច្នេះហើយបច្ចុប្បន្នអ្នកទាំងពីរត្រូវបានបណ្ដាអ្នកគាំទ្រជាច្រើនចាត់ទុកថាជាគូស្នេហ៍ដែលមានឥទ្ធិពល និងសក្ដិសមគ្នាខ្លាំងទាំងចំណេះវិជ្ជា និងអត្ដចរិត ទៅណាមកណាក៏គេច្រណែនដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ