សម្រាប់ប្រិយមិត្តនារីដែលចូលចិត្តថតរូបធ្វើស្ទីលបែប cute cute, girly girly គួរតែទៅសាកល្បងចូលទៅលេងនៅផ្ទះផ្កា Begonia ដែលមានទីតាំងនៅខេត្តបាត់ដំបងមួយកន្លែងនេះ ធានាថាអ្នកនឹងជាប់ចិត្តដិតអារម្មណ៍តែម្ដង។ ថ្វីត្បិតតែផ្ទះផ្កាមួយនេះមានទីតាំងស្ថិតនៅក្នុងខេត្តបាត់ដំបងក៏ពិតមែន ប៉ុន្តែអត្រានៃអ្នកដែលបានចូលទៅទស្សនា និងថតរូបលេង គឺមានចម្រុះមកពីគ្រប់ទិសទី ដែលកត្តាទាំងនេះក៏ព្រោះតែបាត់ដំបង គឺជាខេត្តមួយដែលសម្បូរទៅដោយរមណីយដ្ឋានធម្មជាតិ និងរមណីយដ្ឋានបែបច្នៃប្រឌិតគួរជាទៅចាប់អារម្មណ៍។
ជាពិសេសនោះ បើយើងនិយាយដល់ផ្ទះផ្កា Begonia គឺអាចចាត់ទុកបានថាជារមណីយដ្ឋានបែបកែច្នៃមួយដែលម្ចាស់ហាងមានគំនិតច្នៃប្រឌិតខ្ពស់ទាក់ទងទៅរចនាសម្ព័ន្ធរបស់ផ្កា។ ការរៀបចំផ្កានៅទីនោះ គឺមានរូបរាងប្លែកៗ មានច្រើនពណ៌ ច្រើនសណ្ឋាន ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឲ្យទៅទស្សនាជាពិសេស។ ចំពោះប្រិយមិត្តដែលចូលចិត្តផ្កា បើមិនចង់រំលងរដូវដែលផ្កា Begonia កំពុងតែរីកស្គុះស្គាយស្រស់បំព្រងនោះទេ គួរតែប្រញាប់រៀបចំគម្រោងជាមួយមិត្តភ័ក្ដិ ឬមនុស្សជាទីស្រឡាញ់ ដើម្បីទៅលេងបាត់ដំបងពីពេលនេះឲ្យហើយទៅ៕
ទស្សនារូបភាពដើម្បីមើលពីសម្រស់របស់ផ្កាដែលកំពុងក្នុងរដូវកាលនេះ៖
















