តារាចម្រៀងខេប៉ុបស្រី Hyeri និងតារាសម្ដែងប្រុស Ryu JunYeol ត្រូវបានរាយការណ៍ថា ចែកផ្លូវគ្នាក្រោយសេពគប់គ្នារយៈពេលជិត ៧ ឆ្នាំ។

យោងតាមប្រភព News1 បានឲ្យដឹងថា គូស្នេហ៍មួយគូនេះបានសម្រេចចែកផ្លូវគ្នា និងបន្ដសេពគប់គ្នាជាមិត្ដភក្ដិវិញ។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីគិតគូរអស់រយៈពេលជាយូរ។ បើតាមប្រភពដដែលបានឲ្យដឹងថា មិត្ដរួមការងារ និងអ្នកដែលស្គាល់អ្នកទាំងពីរក៏មានអារម្មណ៍សោកស្ដាយចំពោះអ្នកទាំងពីរដោយសារ Hyeri និង Ryu JunYeol បានសេពគប់គ្នាយូរមកហើយ មិនគួរដល់ផ្លូវបំបែកទេ។


មុនលេចនូវដំណឹងនេះ អ្នកទាំងពីរត្រូវបានគេចាត់ទុកថាជាគូស្នេហ៍ដែលសេពគប់គ្នាយូរ និងមិនងាយបញ្ហារង្គោះរង្គើឡើយ ដោយអ្នកទាំងពីររក្សាចំណងស្នេហ៍របស់ខ្លួនបែបស្ងៀមស្ងាត់ និងយូរៗ រំឭកពីគ្នាម្ដងក្នុងបទសម្ភាសន៍។ បើតាមការបញ្ជាក់របស់ផលិតកម្មគ្រប់គ្រងអ្នកទាំងពីរបានចេញបញ្ជាក់ប្រាប់ថា៖ វាជាដំណឹងពិតប្រាកដ អ្នកទាំងពីរពិតជាបានចែកផ្លូវគ្នាមែន និងត្រឡប់មករាប់អានគ្នាជាមិត្ដភក្ដិវិញ។
គួរបញ្ជាក់ថា អ្នកទាំងពីរត្រូវបាន Dispatch ទម្លាយពីទំនាក់ទំនងស្នេហានៅដើមឆ្នាំ ២០១៧ ក្រោយសម្ដែងរឿងភាគល្បី “Reply 1988” រួមគ្នា ៕





















































Account
Security
Favourite Content