លោក Hwang Jae Gyun និង Jiyeon សមាជិកក្រុម T-ara បានរៀបមង្គលការកាលពីខែ ធ្នូ ឆ្នាំ ២០២២ ខណៈអ្នកទាំងពីរបានប្រកាសទំនាក់ទំនងជាសាធារណៈកាលពីដើមឆ្នាំ ២០២២ កន្លងទៅ។ មង្គលការរបស់អ្នកទាំងពីរទទួលបានការជូនពរ និងពេញចិត្តពីមហាជនព្រមទាំងអ្នកគាំទ្រជាច្រើន។



ទង្វើរបស់ លោក Hwang Jae Gyun និង Jiyeon បានធ្វើឲ្យអ្នកគាំទ្រខេប៉ុបចាត់ទុកអ្នកទាំងពីរជាគូស្វាមីភរិយាដ៏ផ្អែមល្ហែមមួយ។ ថ្មីៗ នេះ លោក Hwang Jae Gyun បានទម្លាយពីមូលហេតុធ្វើឲ្យអ្នកទាំងពីរបានសេពគប់គ្នា និងឈានដល់ការរៀបការសាងគ្រួសារយ៉ាងមានសុមង្គល។
លោកបានលើកឡើងថា៖ ភរិយារបស់ខ្លួនជាមនុស្សស្រីគួរឲ្យស្រឡាញ់ និងចិត្តល្អម្នាក់។ នាងតែងតែខ្វាយខ្វល់ពីមនុស្សជុំវិញ។ នៅពេលនិយាយដល់រឿងទំនាក់ទំនងស្នេហាលោក Hwang Jae Gyun បញ្ជាក់ថា លោកជាអ្នកសុំនាងធ្វើជាមិត្ដស្រី និងសុំនាងរៀបការ។ នាងជាមនុស្សស្រីដែលពូកែចែចង់រហូតធ្វើឲ្យលោកអៀនខ្លាំងលង់ស្រឡាញ់នាងមិនដឹងខ្លួនតែម្ដង។



លោកបានបន្ដថា៖ Jiyeon ធ្លាប់បានសួរលោកពីប្រភេទមនុស្សស្រីដែលលោកពេញចិត្ដ។ លោកក៏បានឆ្លើយតប ប្រភេទមនុស្សស្រីដែលលោកពេញចិត្ដជាមនុស្សដែលស្រស់ស្អាតពេលញញឹម។ Jiyeon បានប្រាប់លោក នាងគឺស្រស់ស្អាតពេលញញឹម។ នាងក៏បានបញ្ជាក់ត្រង់ៗ ថា ចាប់អារម្មណ៍ និងពេញចិត្ដលោក។ វាពិតជាពិបាកហាមឃាត់ចិត្តមិនស្រឡាញ់មនុស្សស្រីដែលចិត្ដល្អ គួរឲ្យស្រឡាញ់ និងសារភាពត្រង់ៗ បែបនេះណាស់។



គួរបញ្ជាក់ថា ក្នុងបទសម្ភាសកាលពីពេលកន្លងទៅ លោក Hwang Jae Gyun បានឲ្យដឹងថា សូម្បីតែឳពុករបស់លោកក៏ស្រឡាញ់ចូលចិត្ត Jiyeon ខ្លាំងដែរ។ លោកបន្ថែមថា បើទោះជាហត់នឿយប៉ុណ្ណាឲ្យតែបានឃើញភរិយាលោកគឺបានធូរស្រាល។ នាងប្រៀបដូចជាថ្នាំព្យាបាលលោកអ៊ីចឹង៕






















































Account
Security
Favourite Content