Apple ជះលុយមហាសាលទិញអត្ថបទពីស្ថាប័នព័ត៌មានធំៗសម្រាប់ AI ខ្លួនប្រើប្រាស់

ក្រុមហ៊ុន Apple ថ្មីៗនេះបានចរចាធ្វើកិច្ចព្រមព្រៀងមួយចំនួនជាមួយនឹងអ្នកបោះពុម្ពផ្សាយ និងស្ថាប័នព័ត៌មានល្បីៗ ដូចជា NBC និង IAC ដែលជាក្រុមហ៊ុនគ្រប់គ្រងសារព័ត៌មាន People, The Spruce, Entertainment Weekly, The Daily Beast, Better Homes and Gardens និង Condé Nast ដែលជាអ្នកបោះពុម្ពផ្សាយទស្សនាវដ្ដី Vogue និង The New Yorker ជាដើម។

កិច្ចព្រមព្រៀងនេះត្រូវបានគេរាយការណ៍ថាមានតម្លៃយ៉ាងហោចណាស់ ៥០ លានដុល្លារដែលផ្តល់សិទ្ធិឱ្យ Apple អាចចូលទៅកាន់បណ្ណាល័យអត្ថបទព័ត៌មានដែលមានគុណភាព ហើយអាច​ប្រមូល​អត្ថបទ​ព័ត៌មាន​ទាំងនោះយកទៅ​ប្រើប្រាស់​ដើម្បី​បណ្តុះបណ្តាល​ AI ​របស់​ខ្លួន​។

ក្រុមហ៊ុន Apple បានបញ្ជាក់​ថា​ខ្លួនគិតគូរយ៉ាងខ្លាំងក្នុង​រក្សា​នូវឯកជនភាព ដូច្នេះហើយទើបពួកគេមានការស្ទាក់ស្ទើរក្នុងការប្រើប្រាស់ព័ត៌មានដែលប្រមូលបានពីអ៊ីនធឺណិតក្នុងរយៈពេលកន្លងមក និងចាប់ផ្ដើមធ្វើកិច្ចព្រមព្រៀងជាមួយប្រព័ន្ធផ្សព្វផ្សាយនៅពេលនេះ។ សេចក្ដីថ្លែងការណ៍ដដែលបន្តថា ក្រុមហ៊ុនមានចេតនាល្អ ហើយមានឆន្ទៈក្នុងការចំណាយដើម្បីទទួលបានធនធាន និងដើម្បីការពារបញ្ហានៃការប្រមូលទិន្នន័យឱ្យ AI ប្រើប្រាស់ដោយគ្មានការយល់ព្រមពីអ្នកផលិត ឬអ្នករក្សាសិទ្ធិ។

ដោយឡែក អ្នកជំនាញក្នុងវិស័យសារព័ត៌មានបានបញ្ចេញមតិចម្រុះចំពោះកិច្ចព្រមព្រៀងនេះ ដោយមតិខ្លះបានសរសើរ Apple សម្រាប់ការស្នើសុំប្រើប្រាស់មាតិការបស់ខ្លួនជាផ្លូវការ ជាជាងការចម្លងលើអ៊ីនធឺណិតដោយគ្មានការអនុញ្ញាត និងមើលឃើញឱកាសនៅក្នុងបច្ចេកវិទ្យានាពេលអនាគត។ ទោះជាយ៉ាងណា មតិមួយចំនួនទៀតមានការព្រួយបារម្ភថា Apple នៅខ្វះភាពច្បាស់លាស់ក្នុងការប្រើប្រាស់ AI នៅឡើយជាពិសេសសម្រាប់មាតិកាព័ត៌មាន។

ការធ្វើសេចក្ដីព្រមព្រៀងលើកនេះបានបង្ហាញឱ្យឃើញពីការគ្រប់គ្រងបញ្ហារក្សាសិទ្ធិ និងសុវត្ថិភាពទិន្នន័យ ដែលស្របតាមឆន្ទៈផ្តោតលើឯកជនភាពរបស់ក្រុមហ៊ុន Apple ហើយក៏មានទិសដៅស្របគ្នាជាមួយក្រុមហ៊ុន OpenAI ដែលបានចាប់ផ្តើមទំនាក់ទំនងជាមួយស្ថាប័នប្រព័ន្ធផ្សព្វផ្សាយធំៗដើម្បីប្រើប្រាស់ខ្លឹមសារព័ត៌មានសម្រាប់គំរូ AI របស់ខ្លួនដូចគ្នាដែរ។

ការវិវត្តខ្លាំងរបស់ Apple នៅក្នុងវិស័យ AI បានចាប់ផ្តើមនៅក្នុងខែកក្កដា បន្ទាប់ពីក្រុមហ៊ុននេះបានប្រកាសថាខ្លួនកំពុងបង្កើត Large Language Model (LLM) ជាប្រព័ន្ធ AI ដែលជាបេះដូងនៃ chatbots ដូចជា ChatGPT និង Bard ដោយប្រព័ន្ធនេះមានឈ្មោះថា “Ajax” ឬបណ្ដាវិស្វករហៅថា AppleGPT រួមជាមួយនឹងគម្រោងក្នុងការបញ្ចូល AI ថ្មីៗទៅក្នុងកម្មវិធី Apple សម្រាប់ iOS18 ដោយគ្រប់គ្នាប្រហែលជាអាចឃើញមុខមាត់ថ្មីរបស់ Apple News បន្ទាប់ពីនេះក៏ថាបាន។ ថាតើ Apple អាចតាមទាន់ដៃគូប្រកួតប្រជែងដែលដើរលើវិស័យ AI មុនដូចជា Microsoft, OpenAI, Google​ ឬ Meta ដែរឬក៏អត់ គឺមានតែរង់ចាំមើលជាបន្តទៀត ៕


ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភរិយា ជា សុជាតិ ចេញវីដេអូលើកទឹកចិត្ត សួស វីហ្សា ព្រោះខ្លួនធ្លាប់រងការប្រមាថបែបនេះដែរ

មហាជន​ប្រាកដ​ជា​ធ្លាប់​បាន​ស្គាល់​អ្នក​នាង រឹម លក្ស្មី ភរិយា​តារា​ចម្រៀង​រូប​សង្ហា ជា សុជាតិ។ ថ្មីៗ នេះ​អ្នក​នាង​បាន​ចេញ​វីដេអូ​រៀបរាប់​រឿងរ៉ាវដែលខ្លួនធ្លាប់ត្រូវបានគេប្រមាថលើរូបរាងកាយក្រោយសម្រាល ខណៈ​

ការពិតម្ដាយតារាចម្រៀង Kwan ជានាយិកាសាលាមួយកន្លែង

Kwan ធ្លាប់​បាន​រឭក​ថា លោក​មាន​សំណាង​ព្រោះ​គ្រា​ប្រឡូក​ជា​សិល្បករ និង​ធ្វើការងារ​អ្វី ក៏​ទទួល​បាន​ការ​លើក​ទឹកចិត្ត​ពី​អ្នក​មាន​គុណ​​។ តែ​មហាជន​មិន​ធ្លាប់​ដឹង​ថា អ្នក​មាន​គុណ​​របស់​ម្ចាស់​បទ «ប្រផ្នូល» ធ្វើ​ការងារ​អ្វី​ឡើយ

ហេតុអ្វីក្រុមហ៊ុន K-pop នៅតែរកចំណូលបានខ្ពស់ ទោះបីការលក់អាល់ប៊ុមធ្លាក់ចុះជាងមុន?

ក្រុមហ៊ុន HYBE, SM, និង YG បានរាយការណ៍ពីប្រាក់ចំណូលដ៏រឹងមាំសម្រាប់ត្រីមាសដំបូងឆ្នាំ២០២៥ ដោយសារការកើនឡើងនៃចំណូលពីការប្រគំតន្ត្រី

Jin ទទួលភ្ញៀវលំដាប់ហូលីវូដ លោក Tom Cruise នៅក្នុងកម្មវិធី Run Jin

តារាសម្ដែងពីហូលីវូដ Tom Cruise បានចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីផ្ទាល់ខ្លួនរបស់ Jin ដើម្បីផ្សព្វផ្សាយវគ្គថ្មីនៃរឿង Mission: Impossible – The Final Reckoning។

បទថ្មី Meovv ប្ដូរមកស្ទីលបែប Pop-rock ស្របពេលចេញអាល់ប៊ុម EP ដំបូង

ក្រុមចម្រៀងនារីជំនាន់ថ្មី MEOVV បានផ្លាស់ប្ដូរស្ទីលជាមួយបទចម្រៀងបែប Pop-rock មានចំណងជើងថា “Drop Top” ដែលជាបទចម្រៀងនាំមុខសម្រាប់អាល់ប៊ុម EP ដំបូងរបស់ពួកគេ

ស្រកអស់ ១២គីឡូ ស្វាមីសាន់ឆាយធ្លាក់ក្នុងស្ថានភាពទ្រុឌទ្រោម បន្ទាប់ពីបាត់បង់ភរិយា

ក្រោយបាត់មុខពីវិស័យសិល្បៈអស់ពេលជាង ៣ខែ Koo Jun-yup ស្វាមីរបស់តារាសម្ដែងតៃវ៉ាន់ Barbie Hsu បានបង្ហាញវត្តមានក្នុងរូបភាពជួបជុំគ្រួសារជាមួយនឹងស្ថានភាពស្រកសាច់ខ្លាំង រហូតដល់ទៅ ១២គីឡូ នាំឱ្យអ្នក

លីម តិចម៉េង បញ្ជាក់មូលហេតុស្រក់ទឹកភ្នែកលើឆាក មិនមែនក្នុងចេតនាសុំជំនួយ

ម្ចាស់​ពាន Cambodian Idol រដូវ​កាល​ទី៤ បាន​ចេញ​បកស្រាយ​ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា​មូលហេតុ​ដែល​លោក​សម្រក់​ទឹក​ភ្នែក​នៅ​លើ​ឆាក​មិន​មែន​ក្នុង​ចេតនា​សុំ​ជំនួយ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ ត្រឹម​ការ​ស្រលាញ់​និង​គាំទ្រ​ពី​បង​

២១ ខែកន្លងផុត! Lee Do Hyun បញ្ចប់កាតព្វកិច្ចយោធាផ្លូវការ បានជុំគ្នាជាមួយមិត្តស្រី Lim Ji Yeon វិញដូចបំណង

តារា​សម្ដែងកូរ៉េ Lee Do Hyun បាន​​រំសាយ​ចេញ​ពី​ជួរកងទ័ពហើយថ្ងៃនេះ ជាការ​បញ្ចប់​ទាំងកាតព្វកិច្ចបម្រើជាតិ និង​បញ្ចប់ការ​រង់ចាំ​រយៈពេលជិត២ឆ្នាំ​របស់​មិត្ត​ស្រីរបស់លោកគឺតារាសម្ដែង Lim Ji Yeon

បវរកញ្ញាកម្ពុជា រ៉ូសស្យែល ហ្សូលីយ៉ា គ្រងឈុតតំណាងជាតិយ៉ាងស្រស់ស្អាត ថែមទាំងធ្វើបានយ៉ាងល្អនៅលើឆាក

បវរ​កញ្ញា​មាន​ឈាម​ជ័រ​ជា​កូន​ខ្មែរ​កាត់​អង់គ្លេស រ៉ូសស្យែល ហ្សូលីយ៉ា ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​ចំណោម​បេក្ខភាព​ជាង​១០០​ប្រទេស​ក្នុង​ការ​ប្រកួត Miss World 2025 នៅ​ប្រទេស​ឥណ្ឌា​ជាមួយ​ឈុត​តំណាង​ជាតិ​ដែល​ច្នៃ​ឡើង​យ៉ាង​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language