ជាទំនៀមទម្លាប់តាំងពីបុរាណកាលមកម្លេះដែលកូនកំលោះក្រមុំដាច់ខាតត្រូវមានចាស់ទុំសងខាងជាស្ត្រីដឹកដៃក្នុងថ្ងៃមង្គលការ។ ក្នុងថ្ងៃមង្គលការតារាចម្រៀងរ៉េប ជី ដេវីត និង ទេព បូព្រឹក្ស ត្រូវបានផ្ដល់កិត្តិយសពីសំណាក់លោកជំទាវ ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតសម្ដេចតេជោ ហ៊ុន សែន ជាអ្នកដឹកដៃដោយផ្ទាល់ ហើយកូនកំលោះកូនក្រមុំដែលជាតារាល្បីទាំងគូ ពិតជាស្អាតខ្លាំង នាថ្ងៃចូលរោងជ័យ ដោយឈុតដំបូងពណ៌ខៀវត្រូវតាមក្បួនតម្រាខ្មែរ។

ពេលវេលាដែលទន្ទឹងរង់ចាំបានដល់ ពិធីមង្គលសិរីរបស់តារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស បានកំពុងដំណើរការទៅតាមការកំណត់ដែលរសៀលថ្ងៃនេះគឺជាថ្ងៃចូលរោង។ មង្គលការ ងួន ចាន់ដេវិត និង ទេព បូព្រឹក្ស បានជ្រើសយកថ្ងៃទី ៧ ខែមិថុនា ហើយស្អែកនេះជាថ្ងៃរៀបអាពាហ៍ពិពាហ៍ ដោយឡែកថ្ងៃបន្ទាប់ដែលជាថ្ងៃទី ៨ មិថុនា ២០២៥ ជាថ្ងៃជួបជុំហ្វេន ឬហៅថា រាត្រីជួបជុំ ហ្នឹងឯង។
ដោយឡែកនារសៀលនេះមង្គលការតារាចម្រៀងរ៉េបរូបនេះក៏ទទួលបានការផ្ដល់កិត្តិយសពីសំណាក់លោកជំទាវ ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បង្ហាញវត្តមានជាកិត្តិយសក្នុងពិធីមង្គល និងជាចាស់ទុំដឹកដៃតំណាងកូនកំលោះលោក ជី ដេវីត ដែលមហាជនស្គាល់ថាជាម្ចាស់បទ «មហានគរ»។





នារសៀលនេះក៏មានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើនរូបបន្ថែមពីលើសាច់ញាតិ បងប្អូននិងក្រុមគ្រួសារទាំងសងខាង ក្នុងនោះក៏មានអ្នកនៅក្នុងវិស័យសិល្បៈនិងខាងក្រៅសិល្បៈជាច្រើនផងដែរ៕
រូបភាព៖G-devit&Hun Sinath























Account
Security
Favourite Content