ត្រឹមឈុតដំបូង ជី ដេវីត និង ទេព បូព្រឹក្ស ក្នុងថ្ងៃចូលរោងការស្រស់ស្អាតអស្ចារ្យ

ជា​ទំនៀម​ទម្លាប់​តាំង​ពី​បុរាណកាល​មក​ម្លេះ​ដែល​កូន​កំលោះ​ក្រមុំ​ដាច់​ខាត​ត្រូវ​មាន​ចាស់​ទុំ​សង​ខាង​ជា​ស្ត្រី​ដឹកដៃ​ក្នុង​ថ្ងៃ​មង្គលការ។ ក្នុង​ថ្ងៃ​មង្គលការ​តារា​ចម្រៀង​រ៉េប ជី ដេវីត និង ទេព បូព្រឹក្ស ត្រូវ​បាន​ផ្ដល់​កិត្តិយស​ពី​សំណាក់​លោក​ជំទាវ ហ៊ុន ស៊ីណាត ប្អូន​ស្រី​បង្កើត​សម្ដេច​តេជោ ហ៊ុន សែន ជាអ្នកដឹកដៃដោយផ្ទាល់ ហើយ​កូន​កំលោះ​កូន​ក្រមុំ​ដែលជា​តារា​ល្បី​ទាំង​គូ ពិតជា​ស្អាត​ខ្លាំង នា​ថ្ងៃ​ចូលរោង​ជ័យ ដោយ​ឈុត​ដំបូង​ពណ៌​ខៀវត្រូវ​តាម​ក្បួនតម្រា​ខ្មែរ។

ពេល​វេលា​ដែល​ទន្ទឹង​រង់ចាំ​បាន​ដល់ ​ពិធី​មង្គល​សិរី​របស់​តារា​ចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស បាន​កំពុង​ដំណើរ​ការ​ទៅ​តាម​ការ​កំណត់​ដែល​រសៀល​ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ចូល​រោង។ មង្គលការ ងួន ចាន់ដេវិត និង​ ទេព បូព្រឹក្ស បាន​ជ្រើស​យក​ថ្ងៃ​ទី ៧ ខែមិថុនា ហើយស្អែក​នេះ​ជា​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​ ដោយ​ឡែក​ថ្ងៃ​បន្ទាប់​ដែល​ជា​ថ្ងៃ​ទី ៨ មិថុនា ២០២៥ ជា​ថ្ងៃ​ជួបជុំ​ហ្វេន ​ឬ​ហៅ​ថា ​រាត្រី​ជួបជុំ​ ហ្នឹង​ឯង។

ដោយ​ឡែកនារសៀលនេះ​មង្គល​ការ​តារា​ចម្រៀង​រ៉េប​រូប​នេះ​ក៏​ទទួល​បាន​ការ​ផ្ដល់​កិត្តិយស​ពី​សំណាក់​លោក​ជំទាវ ហ៊ុន ស៊ីណាត ប្អូន​ស្រី​បង្កើត​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បង្ហាញ​វត្តមាន​ជា​កិត្តិយស​ក្នុង​ពិធី​មង្គល និងជា​ចាស់​ទុំ​ដឹកដៃ​តំណាង​កូន​កំលោះលោក ជី ដេវីត ​ដែល​មហាជន​ស្គាល់​ថា​ជា​ម្ចាស់​បទ «មហានគរ»។

នា​រសៀល​នេះ​ក៏​មាន​ការ​ចូលរួម​ពី​សំណាក់​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​បន្ថែម​ពី​លើ​សាច់ញាតិ​ បងប្អូន​និង​ក្រុម​គ្រួសារ​ទាំង​សង​ខាង ក្នុង​នោះ​ក៏​មាន​អ្នក​នៅ​ក្នុង​វិស័យ​សិល្បៈ​និង​ខាង​ក្រៅ​សិល្បៈ​ជា​ច្រើន​ផង​ដែរ៕

រូបភាព៖G-devit&Hun Sinath

​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់



Leave a Reply

Your email address will not be published.Required fields are marked *