ធ្វើបុណ្យឆ្លងប្រទេស! Hoshi ក្រុម Seventeen ចាយប្រាក់ ១០០លានវ៉ុន ជួយក្មេងកំព្រានៅឡាវឱ្យមានកន្លែងសិក្សា

អង្គការ Gyeonggi Community Chest of Korea ប្រកាសអរគុណដល់ Hoshi សមាជិកក្រុមចម្រៀងខេប៉ុប Seventeen តាមរយៈការចូលរួមបរិច្ចាគទឹកប្រាក់ចំនួន ១០០លានវ៉ុន ប្រមាណ ៧ម៉ឺនដុល្លារអាមេរិក ក្នុងការសាងសង់អាគារសិក្សានៅឯ Luang Prabang Orphanage School ក្នុងប្រទេសឡាវ។

តារាចម្រៀងកូរ៉េខាងត្បូងរូបនេះ បានចែករំលែកពីគោលបំណងនៃការបរិច្ចាគលើនេះថា៖ “ខ្ញុំចង់ជួយទំនុកបម្រុងដល់ក្មេងៗ ដើម្បីអាចឱ្យពួកគេធំធាត់ឡើងជាមួយនឹងសុខភាពដែលល្អ និងមានសេចក្ដីសុខ។ ខ្ញុំនឹងនៅតែបន្តធ្វើសកម្មភាពនេះ ដើម្បីបង្ហាញឱ្យឃើញពីកាដឹងគុណចំពោះអ្នកគាំទ្រដែលតែងតែផ្ដល់ក្ដីស្រឡាញ់មកឱ្យខ្ញុំ ហើយខ្ញុំនឹងខិតខំបន្ថែមទៀតក្នុងការជួយដល់អ្នកដែលកំពុងតែជួបនឹងបញ្ហាលំបាកនានា”។

ចំពោះប្រាក់សប្បុរសនេះ សាលាកុមារកំព្រាទីក្រុងហ្លួងព្រះបាងនឹងយកទៅប្រើប្រាស់ដើម្បីកសាងបន្ទប់រៀន និងទីកន្លែងស្នាក់នៅរបស់កុមារកំព្រាដែលកំពុងស្ថិតនៅក្នុងបន្ទុក។ សាលានឹងដាក់ឱ្យប្រើប្រាស់បន្ទប់សិក្សាថ្មីទាំងនេះ ធ្វើជាបន្ទប់សិក្សាភាសាកូរ៉េ, ភាសាអង់គ្លេស និងកុំព្យូរទ័រ ក្នុងគោលបំណងគាំទ្រដល់ការរីកលូតលាស់ផ្នែកចំណេះវិជ្ជាសម្រាប់ការសិក្សាថ្នាក់បន្ទាប់ ក៏ដូចជាឱកាសការងារនៅក្នុងថ្ងៃអនាគតផងដែរ។

ក្រៅពីនេះគម្រោងខាងលើ ក៏រួមបញ្ចូលទាំងការសាងសង់​អន្តេវាសិកដ្ឋានសម្រាប់ក្មេងកំព្រាដែលជាកុមារី និងផ្ទះបាយផងដែរ។ ក្រោយគម្រោងបញ្ចប់ កុមារក្រីក្រជាង ៥០០នាក់ដែលកំពុងតែខ្វះខាត នឹងអាចរស់នៅក្នុងបរិយាកាសដែលប្រសើរជាងមុន ទាំងសុវត្ថិភាពអនាម័យក្នុងការសិក្សា​ និងការរស់នៅ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ



Leave a Reply

Your email address will not be published.Required fields are marked *