គូស្នេហ៍ Influencer ល្បីឈ្មោះ ហេង វិសាល និង ជា ស្រីនា បានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនចំនួន ១ម៉ឺនដុល្លារក្នុងនោះ ៨ ពាន់ដុល្លារជួយដល់កុមារដែលកំពុងព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា រីឯ ២ពាន់ដុល្លារទៀតជួយដល់កងកម្លាំងទាហាននៅតាមព្រំដែន។

មិនមែនជាលើកដំបូងដែលគូស្នេហ៍ល្បីឈ្មោះ វិសាល និង ស្រីនា បង្ហាញទឹកចិត្តមនុស្សធម៌ចំពោះមនុស្សដែលជួបការលំបាក និងមានតម្រូវការក្នុងការរស់នៅបែបនេះ។ ថ្មីៗនេះអ្នកទាំងពីរបានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនចំនួន ១ ម៉ឺនដុល្លារ ដើម្បីជួយដល់កុមារតូចៗនៅកម្ពុជាព្រមជាមួយកងទ័ពជួរមុខដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន។
ចំនួនទឹកប្រាក់ ១ម៉ឺនដុល្លារនេះដែរត្រូវបានបែកចែកជា៣ដោយចំនួន ៤ពាន់ដុល្លារបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ និង ៤ពាន់ដុល្លារទៀតបរិច្ចាគទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា។ រីឯចំនួន ២ពាន់ដុល្លារសម្រាប់ទិញស្បៀងជូនដល់កងទ័ពជួរមុខនៅតាមព្រំដែន។
តាមរយៈការផ្ដល់ជំនួយឧបត្ថម្ភនេះដែរគូស្នេហ៍ទាំងពីរត្រូវបានមហាជនក៏ដូចជាបណ្ដាអ្នកគាំទ្រមិត្តភ័ក្ដិនៅក្នុងវិស័យជាមួយគ្នាពោលសរសើរមិនដាច់នូវពីសន្ដានចិត្តដ៏ល្អមួយនេះ។ មិនតែប៉ុណ្ណោះ អ្នកទាំងពីរក៏ត្រូវបានបុគ្គលល្បីៗជាច្រើនចាត់ទុកជាបុគ្គលគំរូនៅក្នុងសង្គមផងដែរ៕






រូបភាព៖SreyNea Nea























Account
Security
Favourite Content