ហេង សុទ្ធនិស្ស័យ ជ្រើសបន្តសិក្សានៅបរទេស តែក៏មិនបោះបង់សិល្បៈ

ជឿជាក់ថា ប្រិយមិត្តពិតជាបានស្គាល់ ស្រីស្អាត ហេង សុទ្ធនិស្ស័យ ដែលនាងជាជយលាភីរង១ នៃកម្មវិធី Miss Universe Cambodia 2022 និងត្រូវបានជ្រើសរើសក្លាយជាស្រ្តីខ្មែរដំបូងតំណាងឱ្យកម្ពុជា ចេញទៅប្រកួត Miss ECO international 2022 នៅប្រទេស​អេស្ស៊ីប តែគួរឱ្យសោកស្តាយ ពេលនោះនាងបានសម្រេចចិត្តបោះបង់ការចេញទៅប្រកួតលើឆាកអន្តរជាតិ ដោយសារគ្មានពេលវេលាគ្រប់គ្រាន់ ម៉្យាងចង់យកពេលផ្តោតលើការងារផ្ទាល់ខ្លួនផង។ ក្រោយមក និស្ស័យ បានចូលរួមសម្ភាសន៍កម្មវិធីសិល្បៈបន្តិចបន្តួចប៉ុណ្ណោះ ក៏បាត់មុខមួយរយៈទៅធ្វើឱ្យហ្វេនៗងើយឆ្ងល់ជាខ្លាំង។ 

បាត់មុខមួយរយៈ តារាស្រីដែលគ្រប់គ្នាតែងសរសើរពីបុគ្គលិកលក្ខណៈ និងការអប់រំរូបនេះ ស្រាប់តែលេចមុខធ្វើជា BA ផលិតផលថ្មីរបស់ HK7 របស់អ្នកស្រី អ៊ឹម សុគន្ធា ជាអ្នកគ្រប់គ្រងថ្មីរបស់កម្មវិធី Miss Grand Cambodia 2023។

ហេង សុទ្ធនិស្ស័យ បានផ្ញើក្តីនឹករលឹកទៅកាន់ទស្សនិកជន និងអ្នកគាំទ្រនាងតាមរយៈកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានសិល្បៈក្នុងស្រុក និងបានលើកឡើងថា ពេលនេះនាងចង់ទុកពេលវេលាផ្តោតលើការអភិវឌ្ឍន៍ខ្លួនឯង និងអនាគតរបស់ខ្លួនឯងលើផ្នែកផ្សេងមួយទៀត ប៉ុន្តែនាងនៅតែមានចិត្តស្រលាញ់ និងគាំទ្រវិស័យបវរកញ្ញាជានិច្ច។ ឆ្លៀតឱកាសនេះ និស្ស័យ ក៏សូមលើកទឹកចិត្តដល់នារីដែលមានភាពរឹងមាំ និងចំណេះដឹង អាចនឹងចាប់យកឱកាសថ្មីជាមួយកម្មវិធីបវរកញ្ញាថ្មីៗដែលគ្រោងនឹងរៀបចំឡើងនាពេលឆាប់ៗនេះ។

ក្នុងកិច្ចសម្ភាសន៍នេះ អតីតជយលាភីរង១ កម្មវិធី Miss Universe Cambodia 2022 បានប្រកាសច្បាស់ៗថា នាងនឹងមិនត្រឡប់មកប្រកួតកម្មវិធីបវរកញ្ញាទៀតឡើយ តែនាងនៅតែតាមដានកម្មវិធីប្រកួតប្រជែងសម្រស់ដដែល ទោះពេលនេះនាងនៅទីណាក៏ដោយ។ 

និស្ស័យ ក៏បានឱ្យដឹងទៀតថា ការដែលនាងសម្រេចចិត្តចាកចេញពីកម្ពុជាទៅរស់នៅប្រទេសក្រៅ គឺដើម្បីបន្តការសិក្សា ដោយពេលនេះនាងបានបញ្ចប់បរិញ្ញាបត្រហើយ និងបន្តទៅថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master) លើជំនាញទំនាក់ទំនងអន្តរជាតិ ច្បាប់ និងសេដ្ឋកិច្ច។ និស្ស័យ យល់ថា ការសិក្សាពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សស្រីក្នុងសតវត្សរ៍ថ្មីនេះ មិនថាមនុស្សស្រីប្រកបការងារអ្វី ឬក៏ជាអ្នកសិល្បៈក៏ដោយ នៅពេលដែលមានការសិក្សាខ្ពស់ អត្តចរិត ការនិយាយស្តី និងគំនិតរបស់ពួកគាត់គឺប្លែកតែម្តង ហើយមនុស្សជុំវិញខ្លួនគាត់មិនអាចកេញចំណេញលើពួកគាត់បានឡើយ។

អតីត Miss Earth Interntional 2020 សង្ឃឹមថា នៅពេលនាងរៀនចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master) នាងនឹងអាចត្រឡប់មកវិញ ដើម្បីជួយធ្វើកិច្ចការងារបម្រើដល់សង្គមជាតិ ហើយក៏សង្ឃឹមថា ពេលណាមួយនាងអាចនឹងបង្កើតជាវគ្គ training ដើម្បីចែករំលែកបទពិសោធន៍របស់នាងទៅកាន់អ្នកជុំវិញខ្លួន។

ទោះបីជាពេលនេះនាងងាកទៅផ្តោតខ្លាំងលើការសិក្សាក៏ពិតមែន ប៉ុន្តែ និស្ស័យ គ្មានបំណងបោះបង់សិល្បៈចោលទាំងស្រុងឡើយទោះរូបរាងកាយនៅទីណាក៏ដោយ ព្រោះវាជាអ្វីដែលនាងចូលចិត្តតាំងពីតូចមកម្ល៉េះ។ ស្រីស្អាតនេះសង្កត់ធ្ងន់ថា នាងគ្រាន់តែសម្រេចចិត្តមិនចូលប្រកួតបវរកញ្ញាម្តងទៀត តែសម្រាប់ការសម្តែង ការថតម៉ូដផលិតផល ការងារផ្សេងៗ ឬច្រៀង គឺនាងធ្វើធម្មតា។

បើមានឱកាស និស្ស័យ ចង់បង្វឹកជំនាញសិល្បៈផ្នែកច្រៀងបន្ថែមទៀត ព្រោះជាចំណូលចិត្តតាំងពីក្មេង តែនាងមិនដែលមានឱកាសហ្វឹកហាត់ផ្នែកសំឡេងឱ្យបានត្រឹមត្រូវណាឡើយ ដូច្នេះបើមានឱកាសនាងនឹងធ្វើរឿងនេះឱ្យបានឆាប់ៗ។

គួររំលឹកផងដែរថា មុនពេលសម្រេចចិត្តចាកចេញពីវិស័យបវរកញ្ញា ​ហេង សុទ្ធនិស្ស័យ ធ្លាប់បានចូលរួមប្រកួតប្រជែងកម្មវិធីសម្រស់ច្រើនគួរសម និងទទួលបានពានរង្វាន់ជាច្រើនផងដែរ។ ជាក់ស្តេង នាងជា​អតីត​​កញ្ញាឯក Miss ​University 2016 ចំណាត់​​​ថ្នាក់​លេខ​​ ​២ ​និង​​​ធ្លាប់​​​បាន​ចូលរួម​ប្រកួត​​កម្មវិធី​ Miss​ Cosmopolitan World 2016 នៅ​​ប្រទេស​ម៉ាឡេស៊ី ដែល​ទទួល​​​បាន​​ពាន ២ គឺ​ពាន​ Best in talent & Best Eyebrows និងកាលពីឆ្នាំ ២០២០ កញ្ញាក៏បានតំណាងឲ្យកម្ពុជាចូលប្រលងកម្មវិធី Miss Earth International ដែលឈ្នះមេដាយមាស The Best In Talent Show ហើយក្នុងពេលថ្មីៗនេះ កញ្ញាក៏បានប្រលងក្នុងកម្មវិធី Miss Universe Cambodia ២០២២ ទទួលបានលំដាប់រងទី១ ។ ក្រៅពីមានសម្រស់ស្អាតហើយ និស្ស័យក៏អាចច្រៀងបានយ៉ាងពីរោះមិនថាបទចម្រៀងខ្មែរ និងបរទេស៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ