ជាសមាជិកល្បីជាងគេ ប៉ុន្តែប្រាក់ខែទាបជាងគេ? ទម្លាយមូលហេតុធ្វើឱ្យ Lisa ចង់ចាកចេញពី YG

បញ្ហាប្រាក់កម្រៃត្រូវបានគេគិតថានឹងប៉ះពាល់ដល់ការសម្រេចចិត្តរបស់ Lisa សមាជិក BLACKPINK ក្នុងការបន្តកុងត្រារបស់នាងជាមួយ YG ។

កាលពីពេលថ្មីៗនេះ កាសែតភាសាអង់គ្លេសរបស់ឥណ្ឌា Deccan Chronicle បានចុះផ្សាយអត្ថបទមួយបង្ហាញពីលទ្ធភាពនៃការចុះកុងត្រាឡើងវិញរបស់ Lisa (BLACKPINK) ក្នុងខណៈដែលតារាចម្រៀងស្រីរូបនេះនឹងផុតកំណត់កុងត្រាជាមួយ YG Entertainment នៅខែសីហានេះ។ យោងតាមសេចក្ដីរាយការណ៍នេះ Lisa ត្រូវបានគេរំពឹងថានឹងចាកចេញពីក្រុមហ៊ុន YG ដែលនាងបានភ្ជាប់ទំនាក់ទំនងអស់រយៈពេលជាង ១២ ឆ្នាំកន្លងមក ហើយ​មូលហេតុ​គឺមក​ពី​​ការបែងចែកចំណូលមិនស្មើភាព។

ប្រភពព័ត៌មានបាននិយាយថា តារាស្រីកើតឆ្នាំ១៩៩៧រូបនេះ គឺជាសមាជិកល្បីបំផុតនៅក្នុងក្រុម BLACKPINK ប៉ុន្តែនាងទទួលបានប្រាក់ខែទាបជាងគេ។ ភាពខុសឆ្គងនេះបានជំរុញឱ្យ សមាជិកជនជាតិថៃរូបនេះប៉ងស្វែងរកក្រុមហ៊ុនគ្រប់គ្រងផ្សេងទៀតដើម្បីទទួលបានប្រាក់បៀវត្សរ៍ដែលសមស្របនឹងកេរ្តិ៍ឈ្មោះរបស់នាងជាងនេះ។

បច្ចុប្បន្ន YG មិន​បាន​ធ្វើការបកស្រាយ​ជា​ផ្លូវការ​អ្វីនោះទេចំពោះ​ព័ត៌មាន​ដែល​ថា Lisa រងភាព​អយុត្តិធម៌​ទាក់ទង​នឹង​ប្រាក់​ចំណូល​។

កន្លង​មក​បញ្ហា​ប្រាក់​ឈ្នួល​របស់ Lisa បាន​ក្លាយ​ជា​ប្រធាន​បទ​ដ៏​ចម្រូងចម្រាស​ក្នុង​សហគមន៍​អនឡាញ។ រឿងចម្រូងចម្រាសបានផ្ទុះឡើងបន្ទាប់ពី Sorn (សមាជិកក្រុម CLC) ដែលជាតារាខេប៉ុបសញ្ជាតិថៃដែរ បានសម្តែងការខកចិត្តចំពោះការរើសអើងចំពោះតារាបរទេសជុំវិញការបង់ប្រាក់ភាគលាភកម្មសិទ្ធិបញ្ញានៅកូរ៉េ។ នាង​បាន​បង្ហើប​បន្ថែម​ថា សូម្បី Lisa ក៏​ប្រឈម​នឹង​ស្ថានភាព​ស្រដៀង​គ្នា​នេះ​ដែរ។

នៅ​ពេល​សួរ​អំពី​បញ្ហា​នេះ​ជាមួយ CUBE ដែលជាក្រុមហ៊ុនគ្រប់គ្រង Sorn ត្រូវ​បាន​គេ​ប្រាប់​ថា ច្បាប់​ចំណូល​នៅ​ប្រទេស​ថៃ និង​កូរ៉េ​មិនដូច​គ្នា​ទេ។ ដូច្នេះ ថ្វីត្បិតតែប្រាក់ភាគលាភចំនួននោះត្រូវជារបស់ Sorn ក៏ដោយ ក៏នាងទទួលបានតែបន្តិចបន្តួចប៉ុណ្ណោះ ចំណែកប្រាក់ដែលនៅសល់ត្រូវរក្សាទុកដោយសហព័ន្ធអ្នកសម្ដែងតន្ត្រីកូរ៉េ (FKMP)។ បញ្ហានេះបានធូរស្រាលបន្ទាប់ពី Sorn ទាក់ទង FKMP និងទទួលបានសំណងពេញលេញ។ នៅពេលនោះ អ្នកគាំទ្រក្រុម BLACKPINK សង្ឃឹមជឿជាក់ថា បញ្ហាបាត់បង់ប្រាក់កម្រៃរបស់ Lisa ក៏ត្រូវបានដោះស្រាយយ៉ាងរលូនដូច Sorn តាមរយៈ FKMP ដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen