ហាង​របស់ Pey Pey Dy បានបង្ហាញខ្លួនលើផ្ទាំងផ្សព្វផ្សាយដ៏ធំ Times Square កណ្ដាលទីក្រុងញ៉ូវយ៉ក

ហាង​អាហារហឹរ​ខន​ណឺ របស់តារា​កំប្លែង Pey Pey Dy ត្រូវ​បាន​ដាក់​បង្ហាញ​យ៉ាង​ត្រដែត​លើ​ផ្ទាំង​ផ្សព្វផ្សាយ​ដ៏​ធំ Times Square ​ទី​ក្រុង​ញ៉ូវ​យ៉ក​សហរដ្ឋអាមេរិក ​ក្នុង​ចំណោម​ហាង​ល្បី​ៗ​ទាំង​ ១០​ នៃ​ប្រទេស​កម្ពុជា​។

មហាជន​ប្រាកដ​ជា​ធ្លាប់​បាន​ឮហាង​បុក​ល្ហុង​ ហឹរ​ខន​ណឺ​ របស់​តារា​ប្រុស Pey Pey Dy ដែល​ហាង​អាហារ​មួយ​នេះ​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​​ ក្រោយ​ប្រកាស​បើក​លក់​ជា​ផ្លូវ​ការ​។ ស្រប​ពេល​ដែល​រស​ជាតិ​​​អាហារ​​​ឆ្ងាញ់​ បន្ថែម​លើ​ថ្វី​មាត់​នៃ​ការ​ធ្វើ​ទីផ្សារ​របស់ Pey Pey Dy ផង​នោះ ​ក៏​កាន់​តែ​ធ្វើ​ឱ្យ​ប្រជាប្រិយភាព​ហាង​អាហារ​មួយ​នេះ​កាន់​តែ​ល្បី​ឈ្មោះ​ទ្វេ​ឡើង​មួយ​កម្រិត​ទៀត​។ ​

​​​​​​​​​​​​ពេល​ថ្មី​ៗនេះ​ហាង ​ហឹរ​ខន​ណឺ​ ​ត្រូវ​បាន​ជ្រើស​ជា​ហាង​អាហារ​ឆ្ងាញ់​ក្នុងចំណោម​ហាង​អាហារ​ទាំង​ ១០​ នៅ​ក្នុង​ស្រុក​ខ្មែរ ដោយបង្ហាញ​ខ្លួននៅ​ផ្ទាំង​ផ្សព្វផ្សាយ​ធំ​ក្នុង​ទី​ក្រុង​ញ៉ូវ​យ៉ក​ សហរដ្ឋអាមេរិក​​។​ ការ​តាំង​បង្ហាញ​លើ​ផ្ទាំង​ L.E.D​ ដ៏​ធំ​ត្រូវ​បាន​បង្ហាញ​ទាំង​រូបភាព​របស់​ម្ចាស់​ដើម​ ព្រម​ជាមួយ​អាហារ​ដែល​ជា​មុខ​ម្ហូប​ប្រចាំ​ហាង​ដែល​នេះ​បាន​ធ្វើ​ប្រជាជន​ខ្មែរ​មិន​តិច​នាក់​បង្ហាញ​ក្ដី​រំភើប ​និង​មោទនភាព​បំផុត​ដែល​ហាង​អាហារ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​យក​ទៅ​តាំង​បង្ហាញ​លើ​ billboard ដែល​ល្បី​បំផុត​នេះ​​។

ក្រៅពីហាង​ ហឹរខនណឺ នៅមាន​ហាង​ Ta Seth Canteen-អាហារដ្ឋាន តាសេត, Soul Coffee Cambodia, MIXT COFFEE, Mama Wong’s Dumpling & Noodle House, កូនស៊ុប40 , មីគាវ សៀមរាប, ភូមិនំបញ្ចុក (សៀមរាប), មីកូឡា សៀមរាប, និង Dialogue Coffee។

ចំណែក​ Pey Pey Dy ដែល​ជា​ម្ចាស់​ហាង ​រំភើប​មិន​ចាញ់​មហាជន​នោះ​ដែរ ខណៈ​ហាង​អាហារ​ដែល​បង្កើត​ឡើង​ដោយ​លោក​ផ្ទាល់​ដែល​កូន​ខ្មែរ​ត្រូវ​បាន​ដាក់​បង្ហាញ​លើ​ផ្ទាំង​ផ្សព្វផ្សាយ​នៅ​សហរដ្ឋអាមេរិក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង



Leave a Reply

Your email address will not be published.Required fields are marked *