កូនក្រមុំជាន់ថ្មី! Selena Gomez បង្អួតចិញ្ចៀនពេជ្រគ្រាប់ធំកណ្ដាលរាត្រី

តារាចម្រៀងអាមេរិក Selena Gomez ធ្វើឱ្យអ្នកគាំទ្រជុំវិញពិភពលោកភ្ញាក់ផ្អើល ក្រោយនាងបង្ហោះរូបភាព ចិញ្ចៀនពេជ្រជាសក្ខីភាពនៃការផ្លាស់ប្ដូរដ៏ធំ ក្នុងទំនាក់ទំនងស្នេហាជាមួយនឹង Benny Blanco។

បន្ទាប់ពីទាក់ទងមើលចិត្តគ្នាជាមួយនឹងផលិតករចម្រៀងអស់ពេលមួយឆ្នាំជាងរួចមក ទីបំផុតនៅយប់ថ្ងៃទី១១ ខែធ្នូ ម៉ោងនៅសហរដ្ឋអាមេរិក Selena Gomez បានបង្ហោះរូបភាពនៅលើគណនី Instagram បញ្ជាក់ថាអ្នកទាំងពីរបានភ្ជាប់ពាក្យជាមួយនឹងគ្នារួចទៅហើយ ភ្ជាប់នឹងសំណេរខ្លីបញ្ជាក់ពីសុភមង្គលក្នុងថ្ងៃអនាគតថា៖ “ពាក្យថារៀងរហូតកំពុងតែចាប់ផ្ដើមធ្វើការពីពេលនេះហើយ”។​

ដោយឡែកពីម្ចាស់បេះដូងវិញ គ្រាន់តែមិត្តស្រីបង្ហោះភ្លាម លោកក៏បានចូលមកបញ្ចេញមតិភា្លមថា៖ “អេ៎ឈប់សិន… នេះជាប្រពន្ធរបស់ខ្ញុំ”។

ស្នេហារបស់តារាចម្រៀងស្រីវ័យ៣២ឆ្នាំ និងផលិតករតន្រ្តីវ័យ៣៦ឆ្នាំ បានចាប់ផ្ដើមតាំងតែពីខែមិថុនា ឆ្នាំ ២០២៣មកម៉្លេះ តែអ្នកទាំងពីរទើបតែសម្រេចចិត្តប្រកាសឱ្យសាធារណជនដឹងនៅក្នុងខែធ្នូ ឆ្នាំដដែលនេះ។ តែការពិតទៅ អ្នកទាំងពីរបានស្គាល់គ្នាក្នុងនាមជាមិត្តរួមការងារអស់ពេលរាប់សិបឆ្នាំមកហើយ។​​ ជាក់ស្ដែងលោកក៏បានរួមចំណែកផលិតបទចម្រៀងល្បីៗមួយចំនួនរបស់តារាស្រីរូបនេះ ដូចជាបទ I can’t get enough និង Sam old love ជាដើម។​

ថ្មីៗកន្លងមកនេះ ពោលគឺនៅចុងខែវិច្ឆិកា សេដ្ឋីនីខាងលើបានប្រាប់ The Hollywood Reporter ពីអារម្មណ៍ស្នេហាចំពោះដៃគូរបស់ខ្លួនថា៖ ៖ “ខ្ញុំអាចនិយាយបានថា នេះជាទំនាក់ទំនងដែលមានសុវត្ថិភាពបំផុតសម្រាប់ខ្ញុំ​ ហើយខ្ញុំក៏អាចមើលឃើញអនាគតរបស់ខ្ញុំជាមួយនឹងមនុស្សម្នាក់នេះទៀតផង”។

ទន្ទឹមគ្នា Benny Blanco ក៏ធ្លាប់រៀបរាប់ពីទម្លាប់រាល់ព្រឹកដែលអ្នកទាំងពីរតែងចំណាយជាមួយគ្នាថា វាជាពេលវេលាដ៏ពិសេសបំផុតសម្រាប់លោក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក

កូរ៉េខាងត្បូងផ្ដោតលើការរៀបចំកម្មវិធីដើម្បីផ្ដល់ឱកាសឱ្យអ្នកនៅលីវបានជួបគ្នា ជាការដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ

សាលាក្រុងសេអ៊ូលនឹងរៀបចំកម្មវិធីផ្គូផ្គងគូស្រករដែលមានឈ្មោះថា “Seoul-ting” ដើម្បីបើកឱកាសឱ្យអ្នកនៅលីវអាចស្វែងរកគូស្រកររបស់ខ្លួននៅចុងឆ្នាំ ២០២៦ ជាការរួមចំណែកមួយ

ឈុតតំណាងជាតិ ល្អហួស Miss Teen Icon Cambodia 2026 ក្នុងកម្មវិធី Miss Teen Icon International ប្រណីតហួសថ្លែង

យុវតី ជូរី ល្អហួស Miss Teen Icon Cambodia 2026 ដែល​តែ​នៅ​ក្នុង​វេទិកា​ប្រកួត Miss Teen Icon International 2026 ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នោះ ទទួល​

លោកស្រី Angelina Jolie លើកសរសើរវប្បធម៌ និងទឹកចិត្តប្រជាជនកម្ពុជាយ៉ាងជ្រាលជ្រៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន

តារាសម្ដែងជួរមុខហូលីវូដ លោកស្រី Angelina Jolie បានចែករំលែកពីទំនាក់ទំនងអស់រយៈពេលជាង ២៥ ឆ្នាំរបស់លោកស្រីជាមួយប្រទេសកម្ពុជា ដែលបានធ្វើឱ្យលោកស្រីឱ្យតម្លៃយ៉ាង

ទម្រាំប៉ាក់ចេញស្បៃខ្មែរមួយផ្ទាំងៗ ត្រូវចំណាយពេលជាង ១ ខែ រាប់តាំងពីថ្ងៃដំឡើង

នៅ​ក្នុង​សង្គម​ខ្មែរ កាលពី​អតីតកាល ដូនតា​បាន​ប្រើប្រាស់​ស្បៃ ​ក្នុង​គោលបំណង​ចម្បង២។ ទី១ ប្រើប្រាស់​ក្នុង​សកម្មភាព​ប្រចាំថ្ងៃ​សម្រាប់​គ្រប​ដណ្តប់​កាយ ឬ​បំបាត់​

ជីវិត Sad ស្រាប់ហើយ ហេតុអ្វីនៅតែចូលចិត្តមើលរឿង Sad ទៀត?

តើធ្លាប់ដែរទេ? ពេលខ្លះជីវិតកំពុងតែមានទុក្ខទារុណទោម្នេញដួងចិត្តណាស់ទៅហើយ ក៏ប៉ុន្តែយើងបែរជាសម្រេចចិត្តជ្រើសរើសមើលរឿងបង្ហូរទឹកភ្នែក ដើម្បីលួងលោមខ្លួនឯងទៅវិញ។



Leave a Reply

Your email address will not be published.Required fields are marked *