ប្រជុំសុទ្ធតួល្បីតែរឿង «វីរៈបុរសចាង អ៊ូជី» ជំនាន់ថ្មីត្រូវគេរិះគន់ឡើងចាស់ដៃ 

គិតមកទល់ពេលនេះរឿង «វីរៈបុរសចាង អ៊ូជី» ឬ “Heaven Sword and Dragon Saber” នៅតែមានភាពល្បីល្បាញត្រូវបានគេលើកយកមកនិយាយជារឿយៗថែមទាំងបន្ដថតជំនាន់ថ្មីជាហូរហែរឥតឈប់ឈរ ដោយបច្ចុប្បន្នរឿងមួយនេះថតសាឡើងវិញចំនួន១៥ ដងរួចមកហើយ។

សម្រាប់ជំនាន់ចុងក្រោយបង្អស់ចេញក្នុងឆ្នាំ ២០២២ នេះ ដើមឡើយពិតជាធ្វើឲ្យមហាជនជាច្រើនហាក់មានភាពអន្ទះសារចង់ទស្សនាជាខ្លាំងដោយសារតែតារាសម្ដែងក្នុងរឿងសុទ្ធតែជាអ្នកជំនាញជើងចាស់និងល្បីៗខ្លាំងមែនទែនរួមមាន ៖ Raymond Lam, Janice Man, Donnie Yen (កុំកុំ), Louis Koo, Elvis Tsui, Alex Fong, Chen ZiHan, Raymond Wong និងផ្សេងៗទៀត។ ប៉ុន្ដែអ្វីដែលធ្វើឲ្យទស្សនិកជនខកចិត្តគឺគុណភាពរឿងមិនល្អដូចការដែលបានរំពឹងទុកឡើយ គឺសឹងតែមិនអាចទទួលយកបានតែម្ដង។ 

នៅពេលដែលចាក់ផ្សាយជាផ្លូវការដំបូងកាលពីចុងខែ មករា ឆ្នាំ ២០២២ នេះ ខ្សែភាពយន្ដជំនាន់ថ្មីមួយនេះគឺទទួលបានពាក្យរិះគន់ជាខ្លាំងទៅលើសាច់រឿងមិនប្រទាក់ក្រឡា ការសម្ដែងមិនស៊ីចង្វាក់ បច្ចេកទេសកាត់ត CG ជាពិសេសគឺការថែមថយឈុតឆាកក្នុងរឿងដែលមើលទៅឃើញឆ្គងមិនសមទំនងតែម្ដង។ 

តួអង្គឯកប្រុស វីរៈបុរស ចាង អ៊ូជី ត្រូវបានគេដឹងថាជាតួអង្គមួយដែលមានក្បាច់គុនខ្លាំងពូកែ ជំនាញខាងវៃក្បាច់គុណចិន។ តែអ្វីដែលធ្វើឲ្យអ្នកទស្សនាហួសចិត្តស្ទើរធ្លាក់ថ្លើម គឺអ្នកដឹកនាំរឿងធ្វើឲ្យតួអង្គមួយនេះហាក់ដូចជាទេវតាចេះសិល្ប៍ទៅវិញគឺមានឈុតហោះហើរ ខ្លួន ៣ ដៃ ៦ មើលទៅកុហកជ្រុលមិនសមជារឿងអ្នកហាត់គុនទេ។ 

ចំណែកអ្នកដឹកនាំរឿងលោក Wong Jing ក៏ត្រូវមហាជនថាស្ដីឲ្យមិនតិចនោះដែរព្រោះលោកហាក់ដូចជាមិនយកចិត្តទុកដាក់លើគុណភាពរឿងដែលខ្លួនផលិតសោះធ្វើឲ្យតែបានៗ ព្យាយាមរើសតួល្បីៗថតយកតែមុខស្អាតៗមិនបានបង្ហាញពីចំណុចពិសេសឬភាពខ្លាំងរបស់តួអង្គក្នុងរឿងឡើយ ពោលគឺយកសម្រស់ជាធំដើម្បីទាក់ទាញអ្នកទស្សនា។ 

ស្របពេលនោះមហាជនក៏សម្ដែងក្ដីអាណិតដល់តារាល្បីៗទាំងអស់ដែលបានចូលរួមសម្ដែងក្នុងរឿងនេះ ព្រោះសុទ្ធសឹងជាមនុស្សមានទេពកោសល្យបែរជាត្រូវគេរិះគន់ឡើងចាស់ដៃគ្រប់គ្នា។

គួររំលឹកថា សម្រាប់ខ្សែភាពយន្ដមួយនេះដែរបច្ចុប្បន្នទទួលបានពិន្ទុ ៣.៨/ ១០ ប៉ុណ្ណោះក្នុង Douban បញ្ជីវាយតម្លៃរឿងក្នុងប្រទេសចិននិងត្រូវបានចាត់ទុកជារឿងបានពិន្ទុទាបមួយហើយមានអ្នករិះគន់យ៉ាងច្រើនផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន