វីដេអូបង្ហោះលើឆាណែលយូធូប Ch117 កាលពីពេលថ្មីៗ ដែលតារាស្រី Go Min Si បានទម្លាយអំពីរបបអាហារសម្រកទម្ងន់ដ៏តឹងរ៉ឹងរបស់នាងដើម្បីឱ្យស័ក្ដិសមទៅនឹងតួអង្គនៅក្នុងខ្សែភាពយន្ដថ្មីបានក្លាយជាប្រធានបទដ៏ក្ដៅគគុក និងត្រូវបានអ្នកលេងអ៊ីនធឺណេតលើកយកមកពិភាក្សាព្រោងព្រាត។

ក្នុងវីដេអូនោះនាងបានចែករំលែកអំពីបទពិសោធន៍ផ្ទាល់ខ្លួនក្នុងការសម្រកទម្ងន់មកនៅសល់ត្រឹម ៤៣ គីឡូក្រាមដើម្បីតួជា sociopath (អ្នកជំងឺសង្គម) ដែលមានឈ្មោះថា Yoo Seong Ah នៅក្នុងស៊េរីរឿងថ្មីរបស់ Netflix គឺ “The Frog”។ នាងបាននិយាយថាពេលនោះរបបអាហាររបស់នាងគឺមានតែកាហ្វេឡេតេទឹកកកមួយកែវ សារាយសមុទ្រមួយកញ្ចប់ និងស៊ុតឆ្អិន ២ គ្រាប់តែប៉ុណ្ណោះក្នុងមួយថ្ងៃ។ ជាមួយគ្នានោះ តារាស្រី Go Min Si ក៏បានបន្ថែមថាការធ្វើដូចនេះធ្វើឱ្យនាងផ្ដោតអារម្មណ៍បានប្រសើរជាងមុន។ ការញ៉ាំអាហារច្រើនធ្វើឱ្យនាងងងុយគេង ប៉ុន្ដែពេលញ៉ាំតិចគឺពិតជាបានធ្វើឱ្យនាងកាត់បន្ថយអារម្មណ៍ងងុយគេងបានច្រើនជាងមុន។

ដើម្បីត្រៀមខ្លួនជាតួឯកក្នុងស៊េរីថ្មីរបស់ Netflix នាងបានចែករំលែកថានាងចង់បង្ហាញឱ្យឃើញនូវឆ្អឹងទ្រនុងខ្នងមើលទៅសមជាមួយនឹងសកម្មភាពសម្ដែងជាតួអង្គឃោរឃៅតែម្ដង។ រំឮកទៅកាលពីមុនដែលនាងបានដើរតួនៅក្នុងរឿង The Witch នាងត្រូវបានតម្រូវឱ្យតំឡើងទម្ងន់រហូតដល់ទៅ ៥៣ គីឡូដោយពេលនោះជាពេលនាងសប្បាយចិត្តបំផុតព្រោះនាងអាចញ៉ាំបានដោយសេរី និងគ្មានការរឹតបន្ដឹង។ សកម្មភាពគ្រប់គ្រងទម្ងន់របស់ Go Min Si សម្រាប់ការដើរជាតួអង្គនៅក្នុងខ្សែភាពយន្ដនីមួយៗត្រូវបានទស្សនិកជនហៅនាងជា “មនុស្សកៅស៊ូ” ផងដែរ។

គួរបញ្ជាក់ផងដែថាស៊េរីថ្មីរបស់ Nerflix មានចំណងជើងថា “The Frog” សម្ដែងដោយតារាស្រី Go Min Si ដែលបានចាក់ផ្សាយនៅថ្ងៃទី២៣ ខែសីហា។ ក្នុងខ្សែភាពយន្ដនោះមាន ៨ ផ្នែកដែលនឹងពណ៌នាពីរឿងរ៉ាវរបស់មនុស្សមួយគ្រួសារត្រូវបានសមាជិកម្នាក់តាមដាន និងធ្វើបាបថែមទាំងបង្កហេតុការណ៍នឹកស្មានមិនដល់ជាច្រើនទៀតផង៕
























Account
Security
Favourite Content