ទើបតែបញ្ចប់ «PASSION III FAN MEETING» ពេលនេះតារាចម្រៀងរ៉េប ជី ដេវីត ត្រៀមបញ្ចេញ «PASSION III THE ALBUM CONCERT» តែម្ដង ដែលជាការប្រគំតន្ត្រីក្នុងបរិយាកាសបែបថ្មីប្លែក ធានាថារាំមិនដកជើងនោះទេ។

នាថ្ងៃ ៥ ខែតុលា ឆ្នាំ ២០២៤ តារារ៉េប ជី ដេវីត បានរៀបចំការប្រគំតន្ត្រីសូឡូខនស៊ឺត PASSION III THE ALBUM CONCERT នៅក្នុង hall នៃផ្សារទំនើបអ៊ីអនម៉លមានជ័យ។ Solo Concert នេះត្រូវបានដឹកនាំ និងបំផុសគំនិតផ្ទាល់ដោយ ដេវីត ស្វាមីរូបសង្ហាម្ចាស់បទ «វីរនារី» អមជាមួយរសជាតិបែបថ្មីពោរពេញដោយភាពអស្ចារ្យ ក្នុងការនាំយកនូវភាពសប្បាយរីករាយជូនអ្នកគាំទ្រគ្រប់ៗគ្នា។ ជាមួយគ្នានេះផងដែរ សម្រាប់ចំនួនសំបុត្រត្រូវបានកំណត់ត្រឹម ៤ ពាន់នាក់ប៉ុណ្ណោះ ខណៈសំបុត្រចូលរួមនៅមិនទាន់ប្រកាសដាក់លក់ជាផ្លូវការនោះទេ។

គួរឱ្យដឹងផងដែរថា មុនការចាប់ផ្ដើមចេញផ្សាយនូវការប្រគំតន្ត្រីបែបសូឡូខនស៊ឺតមួយនេះ តារារ៉េបដ៏ល្បីឈ្មោះខាងលើក៏បានរៀបចំការជួបជុំអ្នកគាំទ្រយ៉ាងច្រើនកុះករ ក្នុងថ្ងៃនោះក៏ឃើញមានវត្តមានភរិយា និងកូនប្រុសជាទីស្រលាញ់ចូលរួមថែមទាំងមានកាដូ Surprise តារារ៉េបរូបសង្ហានេះផងដែរ៕


























Account
Security
Favourite Content